ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារា​ថៃ​លុតជង្គង់​សុំគូស្នេហ៍​រៀប​ការ​ក្នុងថ្ងៃខួបកំណើតនៅមុខមហាជន

5 ឆ្នាំ មុន

តាមប្រភពពីសារព័ត៌មាន​របស់​ថៃផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា ​អតីត​តារា​សម្តែង​លោក​ ផូ​ល ប៉ា​តារា​ពុល សុី​ឡា​ប៉ា​ចាន​ (Paul Pattarapol Silapajarn) បាន​ប្រារព្ធ​ពិធី​ខួបកំណើត​គម្រប់​៤០​ឆ្នាំ​របស់​ខ្លួន ខណៈ​បច្ចុប្បន្ន​លោក​បាន​ចាក​ចេញពី​ពិភព​សិល្បៈ​ទៅ​ហើយ…

តាមប្រភពពីសារព័ត៌មាន​របស់​ថៃផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា ​អតីត​តារា​សម្តែង​លោក​ ផូ​ល ប៉ា​តារា​ពុល សុី​ឡា​ប៉ា​ចាន​ (Paul Pattarapol Silapajarn) បាន​ប្រារព្ធ​ពិធី​ខួបកំណើត​គម្រប់​៤០​ឆ្នាំ​របស់​ខ្លួន ខណៈ​បច្ចុប្បន្ន​លោក​បាន​ចាក​ចេញពី​ពិភព​សិល្បៈ​ទៅ​ហើយ និង​ប្រែ​ក្លាយជា​អ្នកជំនួញ​វិញ ។

ជា​ចុង​ក្រោយ​នេះ​លោក ​ផូ​ល ប៉ា​តារា​ពុល សុី​ឡា​ប៉ា​ចាន បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ក្តី​សប្បាយ​រីករាយ ដោយ​បណ្ដើរ​គូស្នេហ៍​របស់​ខ្លួន​គឺ​នាង ​ហ្វ​ន ប៉ា​យ៉ា​ដា ទៅ​ពិសា​អាហារ​ពេល​ល្ងាច​ ។ ក្រៅ​ពី​​នេះ​ថែម​ទាំង​ធ្វើ​ឲ្យ​បរិយាកាស កាន់តែ​មាន​ភាព​អធិកអធម​ថែម​ទៀត​ដោយ​លោក​បាន​លុតជង្គង់​សុំ​គូស្នេហ៍​រៀប​ការ​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​របស់​ខ្លួន ។

លោក ​ផូ​ល ប៉ា​តារា​ពុល បាន​បង្ហោះ​រូបភាព​នៃ​ការ​លុតជង្គង់​បំពាក់​ចិញ្ចៀនពេជ្រ​ដល់​គូ​កំណាន់ចិត្ត រួម​ទាំង​បញ្ជាក់​ថា «​នេះ​គឺជា​ពិធី​ខួបកំណើត​ដ៏​ល្អ​មួយ បង​សប្បាយ​រីករាយ បង​សុំ​អូន​ធ្វើ​ជា​មិត្ត​១០០​ឆ្នាំ​ចាប់ពី​ពេល​នេះ​តទៅ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ