ជំងឺស្បែកដ៏កម្រធ្វើឱ្យកុមារមើលទៅចាស់មុនអាយុ
កុមារីម្នាក់អាយុ៧ឆ្នាំដែលមានឈ្មោះថា Anjali Kumari និងប្អូនប្រុសរបស់នាងឈ្មោះ Keshav Kumar អាយុ១៨ខែ បានកើតប្រភេទជំងឺសើស្បែកចម្លែកម្យ៉ាង ដែលធ្វើឲ្យពួកគេមើល ទៅចាស់មុនអាយុ…
កុមារីម្នាក់អាយុ៧ឆ្នាំដែលមានឈ្មោះថា Anjali Kumari និងប្អូនប្រុសរបស់នាងឈ្មោះ Keshav Kumar អាយុ១៨ខែ បានកើតប្រភេទជំងឺសើស្បែកចម្លែកម្យ៉ាង ដែលធ្វើឲ្យពួកគេមើល ទៅចាស់មុនអាយុ…
កុមារីម្នាក់អាយុ៧ឆ្នាំដែលមានឈ្មោះថា Anjali Kumari និងប្អូនប្រុសរបស់នាងឈ្មោះ Keshav Kumar អាយុ១៨ខែ បានកើតប្រភេទជំងឺសើស្បែកចម្លែកម្យ៉ាង ដែលធ្វើឲ្យពួកគេមើល ទៅចាស់មុនអាយុ ។ អ្នកនឹងមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឃើញនូវរូបរាងដ៏ចាស់ ជាងអាយុពិតរបស់ពួកគេ ។ ពួកគេទាំងពីរនាក់បងប្អូននេះ គឺមាននូវស្ថានភាពស្បែកជ្រីវជ្រួញជាខ្លាំង ហើយទន្ទឹមនឹងនេះពួកគេក៏មានការឈឺចាប់នៅតាមសន្លាក់ និងហើមមុខផងដែរ ។ នេះជាជំងឺម្យ៉ាង ដែលធ្វើឲ្យពួកគេមើលទៅចាស់មុនអាយុ ។ ទន្ទឹមនឹងនេះពួកគេទាំងពីរក៏មាននូវជំងឺម្យ៉ាងទៀតដែលហៅថា Cutis Laxa ដែលនេះគឺជាស្ថានភាពមិនប្រក្រតីនៃជាលិកាសន្ធាន ។
កុមារីម្នាក់នោះបានត្អូញត្អែរនូវទុក្ខលំបាករបស់នាងថា នាងមានមុខហើម ខុសពីមនុស្សដទៃ ។ មនុស្សរាល់គ្នាតែងសម្លឹងមកខ្ញុំ ដោយមិនដាក់ភ្នែក និងហៅពួកខ្ញុំនូវមានពាក្យមិនល្អថា លោកយាយ, សត្វស្វា ឬសត្វចម្លែកដែលនេះគឺពិតជាធ្វើឲ្យខ្ញុំពិបាកចិត្តជាខ្លាំង ។
នាងបាននិយាយទៀតថា នាងពិតជាចង់មើលទៅដូចជាក្មេងដទៃទៀតណាស់ ហើយចង់ឲ្យមនុស្សដទៃទៀតសម្លឹងមកនាងដូចជាមនុស្សធម្មតា ។
ឪពុកម្តាយរបស់ពួកគេ មានការលំបាកចិត្តខ្លាំងណាស់ ដោយពួកគាត់មានជីវភាពក្រីក្រ និងមិនមានលទ្ធភាពក្នុងការចំណាយលុយលើការព្យាបាល និងទៅឲ្យពេទ្យពិនិត្យជាទៀងទាត់បានឡើយ ៕
ស្រង់ពីគេហទំព័រសុខភាព
ចែករំលែកព័តមាននេះ