រអិល​ជើង​ធ្លាក់​ពីលើ​ដំបូលផ្ទះ ស្លាប់​ភ្លាម​ៗ​មួយ​រំពេច


ខេត្តព្រៃវែង ៖ ដូច​ពាក្យចាស់​ថា​មិន​ខុស “​ដំរី​ជើង​បួន​គង់​មាន​ភ្លាត់ អ្នក​ប្រាជ្ញា​ចេះ​ស្ទាត់​គង់តែ​មាន​ភ្លេច​” មេជាង​ធ្វើ​ផ្ទះ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​រូប​គាត់​បាន​ឡើង​ព្រំ​ដំបូល​(​ប្រក់​)​ផ្ទះ ឲ្យ​អ្នក​ភូមិ​ជាមួយ​គ្នា ភ្លាត់ស្នៀត​រអិល​ជើង​ធ្លាក់​ពីលើ​ដំបូលផ្ទះ​ស្លាប់​ភ្លាម​ៗ​។ ករណី​នេះ​បាន​បង្ក​រការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​នៅ​ថ្ងៃ​ចន្ទ ១៥​រោច ខែ​ពិសាខ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ ២០១៨ វេលា​ម៉ោង ១៣ និង ១៥ នាទី នៅ​ចំណុច​ភូមិ​ក្រាំង​ចិន ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។

បើ​តាម​សមត្ថកិច្ច​ស្រុក​ពាម​ជរ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ អ៊ួ​ន ស្រា​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ចិន ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជរ ខេត្តព្រៃវែង មុខរបរ​ជា​មេជាង​ធ្វើ​ផ្ទះ​អោយ​គេ​។ នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ បាន​ទទួល​ធ្វើ​ផ្ទះ​អោយឈ្មោះ ខាត់ អាន ភេទ​ស្រី អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយ​គ្នា ហើយដោយ​គាត់​ជាង​មេជាង​ផង​នោះ គាត់​ក៏​បាន​ឡើង​ព្រំ​ហ្នឹ​អី​ដំបូលផ្ទះ​ខាងលើ រួច​ក៏​រអិល​ជើង​ធ្លាក់​មក បណ្ដាល​ឲ្យ​ស្លាប់​មួយ​រំពេច​។

ក្រោយ​កើតហេតុ ម្ចាស់ផ្ទះ​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ជំនាញ ឲ្យ​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សាកសព ហើយ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​រអិល​ជើង​ធ្លាក់​ពីលើ​ដំបូលផ្ទះ​ស្លាប់​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជូន​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

សន្ដិសុខ​សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ