ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរតែ​ប្រយ័ត្ន​៣​ចំណុចនេះ មុន​ពេល​យក​ទារក​ទៅ​អាំង​ថ្ងៃ

5 ឆ្នាំ មុន

ប្រសិនជា​អ្នក​ចង់​យក​ទារក​ដែល​កើត​បាន​ចំនួន​១​ខែ​ទៅ​អាំង​ថ្ងៃ អ្នក​គួរតែ​ប្រយ័ត្ន​ចំណុច​ទាំងឡាយ​ខាងក្រោម​នេះ ។ តើ​មាន​អ្វី​ខ្លះទៅ? 1. ​ចំណុច​ទី​១ ៖ អ្នក​គួរតែ​ប្រយ័ត្ន​ពី​បរិស្ថាន ដោយ​អ្នក​គួរតែ​ជ្រើសរើស​កន្លែង​ដែល​ស្អាត មាន​ដើមឈើ​ច្រើន…

ប្រសិនជា​អ្នក​ចង់​យក​ទារក​ដែល​កើត​បាន​ចំនួន​១​ខែ​ទៅ​អាំង​ថ្ងៃ អ្នក​គួរតែ​ប្រយ័ត្ន​ចំណុច​ទាំងឡាយ​ខាងក្រោម​នេះ ។ តើ​មាន​អ្វី​ខ្លះទៅ?

1. ​ចំណុច​ទី​១ ៖ អ្នក​គួរតែ​ប្រយ័ត្ន​ពី​បរិស្ថាន ដោយ​អ្នក​គួរតែ​ជ្រើសរើស​កន្លែង​ដែល​ស្អាត មាន​ដើមឈើ​ច្រើន មាន​បរិយាកាស​ល្អ ដោយ​មិន​គួរ​ជ្រើសរើស​កន្លែង​ដែល​មាន​ខ្យល់​ធំ​ឡើយ ។ ជា​ពិសេស អ្នក​មិន​គួរ​ឲ្យ​កូន​អាំង​ថ្ងៃ​យូរ​ពេក​ទេ​នៅ​ពេល​ដែល​ពន្លឺព្រះអាទិត្យ​ខ្លាំង ។ ដូចនេះ​អ្នក​គួរតែ​ឲ្យ​កូន​ស្ថិត​ក្រោម​កន្លែង​ដែល​មាន​ដើមឈើ​បាំង​ខ្លះ​ដើម្បី​អាំង​ថ្ងៃ ទើប​ពន្លឺព្រះអាទិត្យ​មិន​ចាំង​ខ្លា​ង​មក​លើ​កូន ។

2. ​ចំណុច​ទី​២ ៖ អ្នក​គួរតែ​ប្រយ័ត្ន​ពី​ពេលវេលា ដោយ​អ្នក​គួរតែ​ជ្រើសរើស​មុន​ម៉ោង​៩​ព្រឹក និង​ក្រោយ​ម៉ោង​៥​ល្ងាច ព្រោះ​រយៈពេល​នេះ ជា​ពេលវេលា​ដែល​ព្រះអាទិត្យ​មិន​សូវ​បញ្ចេញ​កម្តៅ​ខ្លាំង​នោះ​ទ ។ នៅ​ពេល​ដែល​យក​កូន​ទៅ​អាំង​ថ្ងៃ​ដំបូង អ្នក​គួរតែ​ឲ្យ​កូន​អាំង​ត្រឹម​៥​នាទី​បាន​ហើយ លុះ​កន្លះ​ខែ​ក្រោយមក ទើប​អាច​ឡើង​ដល់​១៥​នាទី​។ ប៉ុន្តែ​ចាប់ពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង​២​ថ្ងៃត្រង់ អ្នក​មិន​គួរ​យក​កូន​ចេញ​ក្រៅ​ឡើយ ព្រោះ​ពន្លឺ​ព្រះអាទិត្យ​ក្តៅ​ខ្លាំង ដោយ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែ​កកូន ។

3. ​ចំណុច​ទី​៣ ៖ អ្នក​គួរតែ​ប្រើ​វិធី​ត្រូវ មាន​ន័យ​ថា អ្នក​គួរតែ​ឲ្យ​កូន​ស្លៀក​តែ​ខោ​ទឹកនោម ឬ​ខោខ្លី​បាន​ហើយ ដោយ​មិន​គួរ​ស្លៀកពាក់​អាវដៃវែង និង​ជើងវែង​នោះ​ទេ ។ ម្យ៉ាងទៀត អ្នក​គួរតែ​ឲ្យ​កូន​ពាក់មួក និង​ការពារ​ភ្នែក​របស់​គេ​ឲ្យ​បាន​ល្អ ។ ប៉ុន្តែ បើ​កូន​កើត​មាន​អាការ​​ពិបាក​ដកដង្ហើម បែកញើស​ច្រើន ស្បែក​ឡើង​ក្រហម អ្នក​គួរតែ​បញ្ឈប់​ការ​អាំង​ថ្ងៃនេះ​ភ្លាម ដោយ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​កូន ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ