ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត១​លាន​នាក់​ក្នុង​រយៈពេល៤​ខែ​ដើមឆ្នាំ​នេះ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត​១​លាន​នាក់​ក្នុង​រយៈពេល​ត្រឹម​៤​ខែ​ដើមឆ្នាំ​នេះ ។ ជាមួយ​គ្នា​នេះ ការ​ភ្ជាប់​ជើងហោះហើរ​ក៏​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ។ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត លោក តាំង…

ខេត្ត​ព្រះ​សីហ​នុ ៖ ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត​១​លាន​នាក់​ក្នុង​រយៈពេល​ត្រឹម​៤​ខែ​ដើមឆ្នាំ​នេះ ។ ជាមួយ​គ្នា​នេះ ការ​ភ្ជាប់​ជើងហោះហើរ​ក៏​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត លោក តាំង សុចិត្រ​គ្រឹ​ស្នា បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ឧសភា ថា ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៨ ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ខេត្ត​ព្រះ​សីហ​នុ មាន​ប្រមាណ​៩៥៣.១៧១​ម៉ឺន​នាក់ កើនឡើង​១៨,៤% ក្នុង​នោះ​មាន​ទេសចរ​ចិន​ប្រមាណ​៥​ម៉ឺន​នាក់ កើនឡើង​៣៧% រួម​ជាមួយ​ទេសចរ​ច្រើន​ជាតិ​សាសន៍​ដែល​កំពុង​កើនឡើង​ផង​ដែរ ដូច​ជា រុ​ស្ស៊ី បារាំង អា​ល្លឺ​ម៉​ង់ អង់គ្លេស អូស្ត្រាលី ថៃ វៀតណាម និង​ម៉ា​ឡេ​ស៊ី ។​ល​។

លោក​ថា ៖« ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​តាម​បណ្ដា​កោះ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ពិសេស​កោះ​រ៉ុ​ង និង​កោះ​រ៉ុ​ង​សន្លឹម ជាដើម មាន​ជាង​១១​ម៉ឺន​នាក់ កើនឡើង​ជាង​១០%​ផង​ដែរ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន » ។

លោក​គ្រឹះ​ស្នា បាន​បន្ត​ថា បើ​គិត​ត្រឹម​រយៈពេល​៣​ខែ ដើមឆ្នាំ​២០១៨ មាន​ជើងហោះហើរ​មក​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​២.១៣៥​ជើង កើនឡើង​៦៦% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ក្នុង​នោះ​មាន​ជើងហោះហើរ​ប្រមាណ​២០២​ជើង មក​ពី​ក្រៅប្រទេស និង​ក្នុងស្រុក​មាន​ចំនួន​៣៤៨​ជើង​ក្នុង​១​ស​ប្ដា​ហ៍ ។
ខេត្ត​ព្រះ​សីហ​នុ បច្ចុប្បន្ន​មាន​សណ្ឋាគារ​៦៩​កន្លែង ស្មើនឹង​៣.៥២១​បន្ទប់​, ផ្ទះ​ភ្ញៀវ​មាន​៣១៩​កន្លែង ស្មើនឹង​៤.០២៩​បន្ទប់ និង ភោជនីយដ្ឋាន​-​អាហារ​ដ្ឋា​ន​មាន​២៥១​កន្លែង ស្មើនឹង​៩.៧៧៣​កៅអី ។ ហាង​ម៉ាស្សា​មាន​៤២​កន្លែង ស្មើនឹង​៣០០​គ្រែ​, សេវា​កម្សាន្ត​ទេសចរណ៍​សម្រាប់​មនុស្ស​ពេញវ័យ​មាន​១៧​កន្លែង​, ទីភ្នាក់ងារ​ទេសចរណ៍​៣១​កន្លែង និង​កីឡា​ទេសចរណ៍​១៧​កន្លែង ។

លោក តាំង សុចិត្រ​គ្រឹះ​ស្នា បាន​បន្ត​ថា នៅ​២​ឆ្នាំ​ខាង​មុខ នឹង​មាន​សណ្ឋាគារ​ថ្មី​ៗ​ប្រណីត​ប្រមាណ​ពី​២.០០០-២.៥០០​បន្ទប់​បន្ថែម​ទៀត​នឹង​ដាក់​ដំណើរការ ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​អ្នក​វិនិយោគ​នានា ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ថ្លែង​ថា ចាប់តាំងពី​តំបន់ឆ្នេរ​សមុទ្រ​របស់​កម្ពុជា បាន​ដាក់​បញ្ចូល​ជា​សមាជិក​ក្លិប​ឆ្នេរ​ស្អាត​ជាងគេ​នៅ​ក្នុង​ពិភពលោក និង​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ប្រសើរ ចំនួន​ភ្ញៀវ​ទេសចរ​បាន​កើន​ឡើងជា​ប្រចាំ​នៅ​តាម​តំបន់ឆ្នេរ​កម្ពុជា ទាំង​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​ជាប់​តំបន់ឆ្នេរ​សំខាន់​ៗ​ចំនួន​៣​ទៀត ។ លោក​បន្ត​ថា ការ​កើនឡើង​នូវ​ភ្ញៀវ​ទេសចរ ក៏​ធ្វើ​ឲ្យ​ខេត្ត​ជាប់​តំបន់ឆ្នេរ​ប្រឈម​នឹង​បញ្ហា​បំពុលបរិស្ថាន​ផង​ដែរ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​យកចិត្តទុកដាក់ ដើម្បី​ឲ្យ​ការ​អភិវឌ្ឍ​ធ្វើ​ឡើង​ដោយ​និរន្តរភាព ។

លោក​បន្ត​ថា ៖« បើ​យើង​អភិវឌ្ឍន៍​មិន​បាន​គិតគូរ​ពី​និរន្តរភាព​បរិស្ថាន​ទេ នឹង​ធ្វើ​ឲ្យ​យើង​បាត់បង់​ផលប្រយោជន៍​ទាំងអស់​គ្នា​នា​ពេល​អនាគត ហេតុនេះ ការ​អភិវឌ្ឍ និង​អភិរក្ស​ត្រូវ​ដើរ​ទន្ទឹម​គ្នា » ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ