តាមការសិក្សាថ្មីមួយបានឲ្យដឹងថា ក្មេងស្រីដែលកើតពីម្តាយធាត់ ឬមានជាតិស្ករក្នុងឈាមខ្ពស់ក្នុងពេលមានផ្ទៃពោះប្រហែលជាឆាប់ពេញវ័យជាងក្មេងស្រីធម្មតា ។ អ្នកស្រាវជ្រាវនិយាយថា ការរកឃើញរបស់ពួកគេអាចនាំឲ្យកើតជាវិធីសាស្ត្រ ថ្មីៗជាច្រើនដើម្បីគ្រប់គ្រងភាពឆាប់ពេញវ័យ ដែលអាចប៉ះពាល់ដល់សុខភាពក្មេងស្រីរយៈពេលវែងបាន ។
យើងសុទ្ធតែដឹងហើយថា ទម្ងន់របស់ម្តាយអាចជះឥទ្ធិពលដល់ទម្ងន់របស់កូនខ្លួនឯងបាន ។ អ្វីដែលយើងនឹងសិក្សានោះគឺថា ក្នុងស្បូនស្ត្រីក៏ប្រហែលជាប៉ះពាល់ដល់ពេលវេលានៃការលូតលាស់ភាពពេញវ័យរបស់ទារកក្នុងផ្ទះនៅថ្ងៃអនាគតបាន ដែលយើងនេះទាក់ទងនឹងខួរក្បាលមនុស្សដែលលូតលាស់ និងការបញ្ចេញអ៊័រម៉ូនក្នុងខួរក្បាលតែម្តង ។
សម្រាប់ការសិក្សានេះ អ្នកស្រាវជ្រាវបានពិនិត្យទៅលើសុខភាពមេតាបូលិករបស់ស្ត្រីច្រើនជាង១៥០០០នាក់ និងការចាប់ផ្តើមពេញវ័យលើកូនស្រីរបស់ពួកគេ ។ ក្នុងចំនួនលូតលាស់នៃក្មេងស្រីអាយុ៦ទៅ១១ឆ្នាំ គឺជាការឈានជើងចូលទៅក្នុងភាពពេញវ័យ ហើយអ្នកស្រាវជ្រាវបានកំពុងតែព្យាយាមឈ្វេងយល់អំពីមូលហេតុរបស់វា ។ ការដែលឆាប់ពេញវ័យប្រហែលជាធ្វើឲ្យក្មេងស្រីប្រឈមកាន់តែខ្លាំងនឹងបញ្ហាសុខភាពនៅថ្ងៃក្រោយរួមទាំងការធាត់ជ្រុល ជំងឺទឹកនោមផ្អែមប្រភេទទី២ ចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវែ និងមហារីកជាដើម ។ វាក៏អាចនាំឲ្យឆាប់មានសកម្មភាពផ្លូវភេទ និងមានផ្ទៃពោះ ព្រមទាំងការបាក់ទឹកចិត្ត និងថប់អារម្មណ៍ផងដែរ ។
ក្មេងស្រីដែលកើតពីម្តាយធាត់ជ្រុលទំនងជាឆាប់លូតលាស់សុដន់ រហូតដល់៤០ភាគរយ ។ សម្រាប់កូនស្រីរបស់ម្តាយដែល ធាត់ៗ ការលូតលាស់សុដន់លឿនគឺមាន២០ភាគរយឡើងទៅ ។
ការប៉ះពាល់នឹងកម្រិតជាតិស្ករក្នុងឈាមខ្ពស់ក្នុងពេលមានផ្ទៃពោះក៏ជាប់ទាក់ទងនឹងការឆាប់លូតលាស់សុដន់ដែរ ។ យ៉ាងណាមិញជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះគឺជាករណីលើកលែកមួយនៃរឿងនេះ ។
ការសិក្សានេះត្រូវបានគេចុះផ្សាយក្នុងសារព័ត៌មាន American Journal of Epidemiology។
យកល្អគួរតែកត់សម្គាល់ថា ការសិក្សាគ្រាន់តែរកឃើញការទាក់ទងមួយរវាងស្ត្រីដែលធាត់ ឬមានជាតិស្ករក្នុងឈាមឡើងខ្ពស់ក្នុងពេលមានផ្ទៃពោះ និងការឆាប់ពេញវ័យរបស់កូនស្រីពួកគេប៉ុណ្ណោះ ។ គេក៏មិនបានអះអាងទៅលើមូលហេតុ និងឥទ្ធិពលអ្វីដែរ៕
ស្រង់ពីគេហទំព័រសុខភាព
ចែករំលែកព័តមាននេះ