ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​លឿង​រាជ​រលំ​សង្កត់​រ៉ឺ​ម៉ក​ម៉ូតូ ម្ចាស់​ស្នើ​សុំ​ជួយ​ចេញថ្លៃ​ជួសជុល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្លៀង​មួយ​មេ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បាន​ធ្វើ​ឱ្យ​ដើម​លឿង​រាជ​មួយ​ដើមរ​លំបាក់​សង្កត់​លើ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​រង​ការ​ខូចខាត​យ៉ាងដំណំ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៤៤ ត្រង់​ចំណុច​មុខ​សាលារៀន​បឋម​សិក្សា​ព្រះ​នរោត្តម ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​២…

រាជធានី​ភ្នំពេញ ៖ ភ្លៀង​មួយ​មេ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បាន​ធ្វើ​ឱ្យ​ដើម​លឿង​រាជ​មួយ​ដើមរ​លំបាក់​សង្កត់​លើ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​រង​ការ​ខូចខាត​យ៉ាងដំណំ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៤៤ ត្រង់​ចំណុច​មុខ​សាលារៀន​បឋម​សិក្សា​ព្រះ​នរោត្តម ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​២ ខណ្ឌដូនពេញ​។

 

តាម​ប្រភព​ពី​បុរស​ជា​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​ឈ្មោះ​សួ​ស សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ ស្នាក់​នៅ​ភូមិ​បឹង​ក្រចាប់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បានឱ្យ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ដឹក​ភ្លៀវ​ជនបរទេស​ពីរ​នាក់​ប្តី​ប្រពន្ធ​ចេញពី​សណ្ឋាគារ​មួយ​នៅ​ម្តុំ​ផ្សារ​អូ​រឫ​ស្សី ខណៈ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មេឃ​មាន​ខ្យល់​និង​ភ្លៀង ហើយ​គាត់​បាន​ឈប់​រ៉ឺ​ម៉ក​ម៉ូតូ ដើម្បី​រ៉ូ​ត​រនាំង​វាំងនន​បាំង​កុំឱ្យ​ភ្លៀង​ទទឹក​ជនបរទេស​ដែល​ជិះ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​នោះ ស្រាប់តែ​ដើមឈើ​លឿង​រាជ​បាន​រលំ​មក​សង្កត់​លើដំបូល​រ៉ឺ​ម៉ក​របស់​គាត់​បណ្តាល​ឱ្យ​រង​ការ​ខូចខាត តែ​មិន​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​ជនបរទេស​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​កំពុង​ជិះ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​អាជ្ញាធរ​សង្កាត់​ឱ្យមក​កាត់​ដើម​លឿង​រាជ​យក​ចេញពី​ផ្លូវ​ចៀសវាង​កកស្ទះ​ចរាចរណ៍ និង​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​។

បន្ទាប់​ពី​កាត់​ដើម​លឿង​រួចរាល់​ហើយ បុរស​ជា​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹងសុំ​អោយ​សាលា​រាជធានី​ភ្នំពេញ​ជួយ​ដល់​គាត់​ផង ពីព្រោះ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​នេះ​មិត្តភក្តិ​គាត់​រត់​ពេល​យប់ ចំណែក​ពេល​ថ្ងៃ​គាត់​ជា​អ្នក​រត់ ហើយ​បាន​ទទូច​ស្នើ​សុំ​សាលា​ខណ្ឌដូនពេញ​ជួយ​ចេញថ្លៃ​ជួសជុល​រ៉ឺ​ម៉ក​គាត់​ផង ព្រោះ​គាត់​គ្មាន​ប្រាក់​ទិញ​ថ្មី​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ