ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​៣​នាក់​ត្រូវ​បាន​មក​វិញ​ហើយ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​៣​នាក់ ដែល​ធ្វើ​ចំណាកស្រុក​ឆ្លង​ដែន​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូន​មក​ប្រគល់​ឱ្យ​កម្ពុជា​វិញ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨…

ខេត្តឧត្តរមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​៣​នាក់ ដែល​ធ្វើ​ចំណាកស្រុក​ឆ្លង​ដែន​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូន​មក​ប្រគល់​ឱ្យ​កម្ពុជា​វិញ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ តាម​មាត់ច្រក​តំបន់​ជប់​គគី ក្នុងភូមិ​ជប់​គគី​ខាងលិច ឃុំ​បេង ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ពលករ​ខ្មែរ​ដែល​ឆ្លង​ដែន​សុខ​ច្បាប់​ទី ១- ឈ្មោះ​សុខ អេ​ង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទី​២- ឈ្មោះ លៀស ផឿ​ង​ភេទ​ស្រី អាយុ​៥២​ឆ្នាំ ទី​៣- ឈ្មោះ​អ៊ុត អន ភេទ​ស្រី អាយុ​២៥​ឆ្នាំ រួម​ទាំង​ក្មេង​តូច​៣​នាក់​ផង​ដែរ មាន​ទីលំនៅ​ភូមិ​ពងទឹក ឃុំ​អ​ម្ពឹ​ល ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ ។

មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​តំបន់​ជប់​គគី​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​ពី​ក្រុម​សមត្ថកិច្ច​ថៃ​ខាង​កម្ពុជា​បាន​អប់រំ​រួច​ក៏​ឱ្យ​វិល​ទៅ​លំនៅ​ឋាន​វិញ​ក្នុង​ថ្ងៃ​ដដែល ៕
ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ