ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ទៅ​លួច​ទូរស័ព្ទឃើញ​នារី​ដេក​លក់​ស្លៀក​សារុងរំលោ.ភតែម្តង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ចូល​ទៅ​លួច​ទូរស័ព្ទ​ឃើញ​នាង​ដេក​ចងពុង​សារុង មានអារម្មណ៍ទើបចូល​ទៅ​ចាប់រំលោភតែ​មិន​បាន​សម្រេច កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​នារី​រង​គ្រោះ នៅសង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែនជ័យ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ចូល​ទៅ​លួច​ទូរស័ព្ទ​ឃើញ​នាង​ដេក​ចងពុង​សារុង មានអារម្មណ៍ទើបចូល​ទៅ​ចាប់រំលោភតែ​មិន​បាន​សម្រេច កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​នារី​រង​គ្រោះ នៅសង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែនជ័យ ។

ជនសង្ស័យ​មានឈ្មោះ ហឿ​ង ធឿ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ភ្នាស ឃុំ​ផុង ស្រុក​ប​សែ​ធ ខេត្តកំពង់ស្ពឺ ។ ចំ​ណែ​ល​នារី​រង​គ្រោះ​ស្នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​នារី​រង​គ្រោះ​បាន​មក​ពី​ហូប​ចុក​ជាមួយ​មិត្តភក្តិ​នៅ​កន្លែង​កើតហេតុ​ខាងលើ បន្ទាប់​មក​នារី​រង​គ្រោះ​បាន​ត្រឡប់​ទៅ​បន្ទប់​របស់​ខ្លួន​វិញ ហើយ​បាន​ចូល​សម្រាក​ក្នុង​បន្ទប់​ជួល​តែ​ម្នាក់ឯង ហើយ​មិន​បាន​ចាក់​គន្លឹះទ្វារ បន្ទាប់​មក​បាន​ដេក​លង់លក់ ។

ចំណែក​ជនសង្ស័យ​ខាងលើ​បាន​ចូល​មក​ក្នុង​បន្ទប់​នារី​រង​គ្រោះ ឃើញ​នាង​ដេក​លក់​ទាំង​ចងពុង​សារុង ហើយ​ជនសង្ស័យ​ក៏​បាន​លួច​ទូរស័ព្ទ​នារី​រង​គ្រោះ​ទៅ​ទុក​នៅ​បន្ទប់​របស់​ខ្លួន បន្ទាប់​មក​ជនសង្ស័យ​នោះ​បាន​ចូល​ទៅ​បន្ទប់​នារី​រង​គ្រោះ​ម្តងទៀត ហើយ​បាន​ចាប់រំលោភ​នារី​រង​គ្រោះ​តែ​ម្ដង តែ​មិន​បាន​សម្រេច​បាន​ត្រឹមតែ​ឲ្យ​ថើប​ត្រឹម​ពាក់កណ្ដាល​ឡើង​លើ ។

បើ​តាម​សម្ដី​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូប​គាត់ និង​នារី​រង​គ្រោះ​មិន​ទាន់​បាន​ស្គាល់គ្នា​ច្បាស់​នៅឡើយ​ទេ ព្រោះ​ធ្លាប់​ឃើញ​នារី​រង​គ្រោះ​ប្រមាណ​២​ទៅ​៣​ថ្ងៃ បន្ទាប់​មក​គាត់​បាន​លួច​ស្រលាញ់​នារី​ខាងលើ ។ ជនសង្ស័យ​បាន​បញ្ជាក់​ទៀត​ថា ឃើញ​នារី​រង​គ្រោះ​ខាងលើ​ស្លៀក​សារុង​ចងពុង នាង​គ្រាន់តែ​បាន​ឲ្យ​ថើប ទេ ព្រោះ​នាង​ស្រវឹង​ស្រឿង​ៗ​ផង​នោះ ហើយ​នាង​បាន​និយាយ​ទៅ​បុរស​ខាងលើ​ថា គាត់​នៅឯណា បុរស​ជា​ជនសង្ស័យ​ឆ្លើយ​ថា ខ្ញុំ​នៅ​បន្ទប់​ជាន់​ទី​២ នារី​រង​គ្រោះ​ក៏​សួរ​ទៀត​ថា ស្គាល់​ខ្ញុំ​ដែរ ជនសង្ស័យ​ខាងលើ​ឆ្លើយ​ថា ស្គាល់ ហើយ​នាង​និយាយ កុំ​ធ្វើ​អ​ញ្ចឹ​ង​បាន​អត់ បើ​ស្រលាញ់​ខ្ញុំ​សុំ​ចូល​ទៅ​តាម​ផ្លូវច្បាប់ ហើយ​បុរស​ខាងលើ​បាន​និយាយ​ថា ចាំ​ខែ​ក្រោយ​គាត់​នឹង​ចូល​ស្ដី​តាម​ផ្លូវច្បាប់ ជនសង្ស័យ​បាន​បញ្ជាក់​ទៀត​ថា នារី​រង​គ្រោះ​មិន​បាន​ស្រែក ឡើយ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​ទី​១១ ខែ​ឆ្នាំ​ដដែល​នៅ​វេលា​ម៉ោង​២​រសៀល ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង លុះ​ថ្ងៃ​ទី​១៣ នៅ​វេលា​ម៉ោង​៤​រសៀល សមត្ថកិច្ច​ឃាត់​មក​ប៉ុស្តិ៍ ដើម្បី​សួរនាំ​បន្ថែម ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ឃាត់​ជនសង្ស័យ​ទៅ​ផ្នែក ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ