ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុល​ស្រា ដល់​ថ្នាក់​ស្លា.ប់​ទៀត​ហើយ(មានវីដេអូ)

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៦៩​នាក់ ក្នុង​នោះ​ស្រី្ត​៣៥​នាក់ ដោយ​សង្ស័យ​ពុល​ទឹក ដោយ​មាន​អាការ​ដូច​ជា ក្អួតចង្អោរ ចង់​ក្អួត ឈឺក្បាល ធី​ង​ធោ​ង…

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៦៩​នាក់ ក្នុង​នោះ​ស្រី្ត​៣៥​នាក់ ដោយ​សង្ស័យ​ពុល​ទឹក ដោយ​មាន​អាការ​ដូច​ជា ក្អួតចង្អោរ ចង់​ក្អួត ឈឺក្បាល ធី​ង​ធោ​ង ចុកពោះ ឆ្អល់ពោះ ទន់​ដៃជើង​អស់កម្លាំង ដោយសារ​តែ​នាំ​គ្នា​ទៅ​ធ្វើ​ចម្ការ​នៅ​ស្រុក​ចិត្រ​បូ​រី ខេត្តក្រចេះ ។ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ម្នាក់​ដឹក​មក​ធ្វើបុណ្យ​នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ខ្លះ​ឃើញ​ក៏​មាន​អារម្មណ៍​ស្លុត​ក៏​មាន​អាការ​ថប់ដង្ហើម ត្រូវ​បាន​រថយន្ត​សា​មុ​យ​បន្តបន្ទាប់​ដឹក​មក​សង្គ្រោះ​ជា​បន្ទាន់ នៅ​មន្ទីរពេទ្យ​ស្រុក​ពញាក្រែក តែ​មិន​មាន​អ្នក​ធ្ងន់​នោះ​ទេ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ ឧសភា ២០១៨ មាន​អ្នក​ចេញ​ត្រឡប់​ទៅ​ផ្ទះ​ជា​បណ្តើរ​ៗ​ហើយ​នៅ​សល់​តែ​៨​នាក់ ប៉ុណ្ណោះ​។

ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ ទុ​យ យ​យ អាយុ​៦៧​ឆ្នាំ មានស្រុក​កំនើត​នៅ​ភូមិ​ត្រពាំង​ទ​ន្សោ​ម ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា ដោយសារ​តែ​ជីវភាព​មានការ​ខ្វះខាត​នោះ​គាត់ និង
សមាជិក​ក្រុម​គ្រួសារ​មាន​គ្នា​ចំនួន​១២​នាក់ បាន​ចេញពី​ខេត្ត​ត្បូងឃ្មុំ ទៅ​ធ្វើ​ចម្ការ​នៅ​ខេត្តក្រចេះ​ប្រមា
ណ​១០​ឆ្នាំ​មក​ហើយ ដោយ​ទទួល​បាន​សេចក្តីសុខ​សាន្ត​មិន​ដែល​មាន​បញ្ហារ​អ្វី​កើតឡើង​នោះ​ទេ ។

ស្ត្រី​ប្រាប់​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា​នេះ គាត់​បាន​ដើរទៅ​ធ្វើ​ច​ម្លា​រហើយ
ដោយ​បាន​ដង​ទឹកអូរ​កណ្តុរ​មក​ពិសា ក្រោយមក​មាន​អាការ​អស់កម្លាំង ទន់​ដៃជើង និង​ស្រវាំងភ្នែក សង្ស័យ​ពុល​ទឹក បន្ទាប់​មក​ក៏​បាន​ប្រឹង​ដើរ​ចេញ​មក​ផ្លូវជាតិ​ទាំង​លំបាក សូ​ម្បី​តែ​ចៅប្រុស​តូច​ម្នាក់​ឈ្មោះ វិត អាយុ​៣​ឆ្នាំ​កន្លះ ដែល​បាន​ចុះ​ទៅ​លេង​ទឹកអូរ​នោះ ក្រោយ​ពី​បាន​ឡើង​មក​លើគោក​វិញ​ក៏​មាន​អាការ​ក្រៅ​ខ្លួន​ផង​ដែរ ។ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ ក្រោយ​ពី​គ្រូពេទ្យ​បាន​យកចិត្តទុកដាក់​ជួយ​បន្តោង​សេរ៉ូម​អស់​ជា​ច្រើន​កំប្លោក អាការ​ខាងលើ​ក៏​បាន​ធូរស្រាល ហើយ​ស្រវាំងភ្នែក​ក៏​បាត់ ដូច្នេះ​មិនយូរ​ទេ​គាត់​នឹង​ត្រូវ​ចេញ​ត្រង់​ទៅ​ផ្ទះ​នៅ​ភូមិ​ត្រពាំង​ទ​ន្សោ​ម​វិញ ។

ចំណែក​ទឹកអូរ​កណ្តុរ​នៅ​ស្រុក​ចិត្រ​បុរី​នោះ​មាន​ទទឹង​ប្រហែល​៥​ម៉ែត្រ និង​ទឹក​វិញ​ត្រឹម​ជង្គង់​ក្នុង​រដូវប្រាំង ដែល​ទឹក​នេះ​មាន​ប្រភព​ហូរ​មក​ពី​ខាងលើ ដោយ​មានទឹក​ទាំង​រដូវប្រាំង និង​រដូវវស្សា ។

បុរស​ឈ្មោះ សោម ហួត អាយុ​៦៤​ឆ្នាំ ប្រាប់​ថា គាត់​បាន​ទៅ​ដាំដំឡូង​នៅ​ក្នុង​ខេត្តក្រចេះ​១២​ឆ្នាំ​មក​ហើ
យ ដើម្បី​បាន​ផល​យក​ទៅ​លក់​ទៅ​លើ​ទីផ្សារ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ប្អូនប្រុស​គាត់​ឈ្មោះ
សោម ហ៊ី​ម អាយុ​៦០​ឆ្នាំ បាន​ផឹក​ទឹកអូរ​កណ្តុរ​នៅ​កន្លែង​ធ្វើ​ចម្ការ​នោះ បន្ទាប់​មក​ស្រាប់តែ មាន​អាការ​មិន​ស្រួល​លុះ​ពេល​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តក្រចេះ​ក៏​បាន​ស្លាប់ និង​បាន​ដឹក​មក​ធ្វើបុណ្យ​នៅ
ស្រុក​កំណើត​ភូមិ​ត្រពាំង​ទ​ន្សោ​ម ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

សូ​ម្បី​តែ​គាត់​ក៏​មាន​អាការ​ហៀវ​ហត់ ដោយ​ពេទ្យ​បាន​ដាក់​បន្តោង​សេរ៉ូម​ឲ្យ ហើយ​រថយន្ត​ពេទ្យ​បាន​មក​ដឹក​យក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ពញាក្រែក ដាក់​សេរ៉ូម​អស់​៣​ប្លោក​ក៏​បាន​ធូរស្រាល និង​បាន​ដោះ​សេរ៉ូម​ចេញ​មាន​សុខភាព​ជា​ធម្មតា​វិញ ។

ចំនែក​លោក​វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា
ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ដែល​មាន​អាការ​ដូច​ជា ក្អួតចង្អោរ ឈឺក្បាល ធី​ង​ធោ​ង ចុកពោះ
ឆ្អល់ពោះ ទន់​ដៃជើង និង​អស់កម្លាំង​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ទៅ​ដឹក​ចេញពី​កន្លែងផ្ទះ​បុណ្យសព នៅ​ក្នុងភូមិ​ត្រពាំង​ទ​ន្សោ​ម ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក នៅ​យប់​ថ្ងៃ​ទី​១១ ឧសភា ២០១៨ ដែល​ទៅ​ធ្វើ​ចម្ការ​នៅ ឃុំ​ស្ពង់​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ មូលហេតុ​ទាំងនេះ​សង្ស័យ​ពុល ។

នៅផ្ទះ​បុណ្យ​ពេល​ដែល​សាច់ញាតិ​បានឃើញ​បែប​នេះ ក៏​មាន​អារម្មណ៍​ភ័យ​ខ្លាច ហើយ​បណ្តាល​ឲ្យ​ម្នាក់​ៗ​ធ​ប់​ផ្លូវដង្ហើម និង​អស់កម្លាំង​ក្នុង​នោះ​ត្រូវ​បាន​គេ​បញ្ជូន​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក ដោយ​ខ្លួនឯង និង​ខ្លះ​ទៀត​ត្រូវ​បាន​រថយន្ត​ចេញ​ទៅ​ដឹក​មក​សង្គ្រោះ​ទាន់​ពេលវេលា​មាន​ចំនួន​៦៩​នាក់​ខាងលើ ។

ដោយសារ​តែ​ក្រុម​គ្រូពេទ្យ​ប្រឹងប្រែង​សង្គ្រោះ​នោះ ម្នាក់​ៗ​បាន​ធូរស្រាល​ច្រើន រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ ឧសភា​នេះ បាន​ចាកចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ស្ទើរ​ទាំងអស់ ។ ហើយ​អ្នក​ដែល​ស្លាប់​ធ្វើបុណ្យ​នៅ​ឃុំ​កណ្តោលជ្រុំ​នោះ ដោយសារ​តែ​គាត់​ពិសា​ស្រា បណ្តាល​ឲ្យ​ស្លាប់ នេះ​បើ​តាម​ការ​សិក្សា​ពី​គ្រូពេទ្យ​ប្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ