ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​ក្មេង​កំព្រា​ក្លាយជា​អ្នកជំនួញ​ល្បីល្បាញ និង​ជួយ​ផ្តល់​សេវា​ប្រឹក្សា​ដល់​នារី​ខ្មែរ​ចេះ​ចាប់ផ្តើម​ជំនួញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្តើម​ចេញពី​ការ​តស៊ូ​យ៉ាង​លំបាក​ក្នុង​ជីវិត​ជា​ក្មេង​កំព្រា ដែល​បាត់បង់​អ្នកមាន​គុណ និង​ចាប់ផ្តើម​ពី​បាតដៃ​ទទេ រហូត​ក្លាយជា​អ្នកជំនួញ​នាំ​ចូល​ផលិតផល​គ្រឿង​​រក្សា​សម្រស់ អ្នកស្រី ទ្រី ដា​ណា អគ្គនាយក​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ៖ ផ្តើម​ចេញពី​ការ​តស៊ូ​យ៉ាង​លំបាក​ក្នុង​ជីវិត​ជា​ក្មេង​កំព្រា ដែល​បាត់បង់​អ្នកមាន​គុណ និង​ចាប់ផ្តើម​ពី​បាតដៃ​ទទេ រហូត​ក្លាយជា​អ្នកជំនួញ​នាំ​ចូល​ផលិតផល​គ្រឿង​​រក្សា​សម្រស់ អ្នកស្រី ទ្រី ដា​ណា អគ្គនាយក​ក្រុមហ៊ុន ដា​ណា​ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ដី​ង ខូ​ល​អិ​ល​ធី​ឌី បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​អ្នកស្រី​ធ្លាប់​ឆ្លងកាត់​ជីវិត​ក្រលំបាក​គ្រប់​បែប​យ៉ាង ទើប​អ្នកស្រី​បាន​ផ្តល់​សេវា​ប្រឹក្សា​យោបល់​ជួយ​ដល់​ស្ត្រី​កម្ពុជា ដែល​គ្មាន​ការងារ​ធ្វើ ឬ​មុខរបរ​ឲ្យ​ចេះ​ចាប់ផ្តើម​ជំនួញ​ដំបូង ជាមួយនឹង​ទុន​ត្រឹម ៥០ ដុល្លារ​ក៏​បាន ។

អ្នកស្រី ទ្រី ដា​ណា អគ្គនាយក​ក្រុមហ៊ុន ដា​ណា​ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ដី​ង ខូ​ល​អិ​ល​ធី​ឌី ដែល​​នាំ​ចូល​ផ្តាច់មុខ​នូវ​គ្រឿង​រក្សា​សម្រស់​ប្រ៊ែ​ន NNP បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​អ្នក​ស្រី​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃអាទិត្យ ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ នេះ ហើយ​នៅ​ការិយាល័យ​កណ្ដាល​របស់​ក្រុមហ៊ុន​ផ្ទាល់ ដែល​ស្ថិត​នៅ​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

អ្នកស្រី ទ្រី ដា​ណា បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​បើក​សម្ពោធ​ព្រឹក​មិ​ញ​នេះ គឺ​បាន​ផ្តល់​ឱកាស​ពិសេស​សម្រាប់​អ្នកតំណាង​ចែកចាយ​ទាំងអស់​ទូ​ទាំង ២៥​ខេត្ត​-​រាជធានី ក្នុង​ប្រទេស​កម្ពុជា បាន​ជួបជុំ​គ្នា ចែករំលែក​បទ​ពិសោធន៍​នៃ​ការ​លក់​ផលិតផល​ថែរក្សា​សម្រស់ ព្រមទាំង​ថតរូប​ជុំ​គ្នា​ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​។ សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​មិត្ត​ៗ​នារី​ណា​មាន​បំណង​ចង់​ក្លាយជា​តំណាង​ចែកចាយ ក្រុមហ៊ុន​នឹង​ជួយ​ប្រឹក្សា​យោបល់ បង្ហាញ​ពី​វិធី​លក់ ដោយ​ចំណាយ​ដើមទុន​តិច​បំផុត​។

ម្ចាស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងផង​ដែរ​ថា ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ដែល​ចេះ​តែ​កើន​ឡើង​ជា​លំដាប់ ហើយ​កម្រិតជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ជាង​មុន តម្រូវការ​ការ​ថែរក្សា​សម្រស់​ក៏​មាន​ច្រើន​ជាង​មុន ជា​ពិសេស​ការ​ជ្រើសរើស​ផលិតផល​ថែរក្សា​សម្រស់​ដែល​មានគុណ​ភាព គឺ​ពិតជា​រឿង​សំខាន់​។

ហេតុ​ដូច្នេះ​ហើយ អ្នកស្រី ទ្រី ដា​ណា អគ្គនាយក​ក្រុមហ៊ុន ដា​ណា​ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ដី​ង ខូ​ល​អិ​ល​ធី​ឌី បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​អ្នកស្រី​បាន​និង​កំពុង​នាំ​ចូល​ផលិតផល​ថែរក្សា​​សម្រស់​ប្រកបដោយ​គុណភាព​ជា​ច្រើន​ប្រភេទ​មក​ផ្គត់ផ្គង់ និង​ចែកចាយ​នៅ​ទីផ្សារ​​កម្ពុជា ។ អគ្គនាយក​ក្រុមហ៊ុន​រូប​នេះ​មាន​ប្រសាសន៍​បន្ត​ថា រាល់​ផលិតផល​ទាំង​អស់​​របស់​ក្រុមហ៊ុន គឺ​សុទ្ធតែ​មានគុណ​ភាព​ខ្ពស់ និង​ទទួលស្គាល់​ដោយ​ក្រសួងសុខា​ភិបាល​ថៃ និង​ក្រសួងសុខាភិបាល​កម្ពុជា ព្រមទាំង​បាន​ចុះបញ្ជី​យ៉ាង​ត្រឹមត្រូវ​នៅ​ក្រសួង​ពាណិជ្ជកម្ម ដោយ​មិន​បាន​បន្លំ​ផលិតផល​ក្លែងក្លាយ​ឡើយ ។

អ្នកស្រី ទ្រី ដា​ណា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អ្នកស្រី​ការ​ពិត​ទៅ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​តាំងពី​ខែកញ្ញា ឆ្នាំ​២០១៧ មក​ម្ល៉េះ ប៉ុន្តែ​ដោយសារ​តែ​ពេលវេលា​មិន​អំណោយ​ផល បូក​រួម​ទាំង​ការ​មមាញឹក​លើ​មុខ​ជំនួញ​ផង ទើប​លើក​ពេលវេលា​សម្ពោធ​មក​​ថ្ងៃ​ទី ១៣ ខែឧសភា ឆ្នាំ​២០១៨ នេះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ