ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ ! តែ​មួយ​ភ្លែត​សោះ​ស្លា.ប់​ក្មេង​ដល់​ទៅ​៣​នាក់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កុមា​រា​កុមារី​ជា​សិស្សសាលា​បឋម​សិក្សា​ហ៊ុន​សែន​អូ​តូច បី​នាក់​បាន​លង់ទឹក​អណ្តូង​ជីក នៅ​ជិត​សាលា​ស្លាប់​យ៉ាង​អ​ណោ​ច​អធម៌ និង​គួរ​ឲ្យ​ស​ង្វេ​ក​ជា​ពន់ពេក​ណាស់ សម្រាប់​អាណាព្យាបាល​របស់​កុមារ​ទាំង​បី​នាក់ ។ ហេតុ​ការ​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១២…

ខេត្តកំពត ៖ កុមា​រា​កុមារី​ជា​សិស្សសាលា​បឋម​សិក្សា​ហ៊ុន​សែន​អូ​តូច បី​នាក់​បាន​លង់ទឹក​អណ្តូង​ជីក នៅ​ជិត​សាលា​ស្លាប់​យ៉ាង​អ​ណោ​ច​អធម៌ និង​គួរ​ឲ្យ​ស​ង្វេ​ក​ជា​ពន់ពេក​ណាស់ សម្រាប់​អាណាព្យាបាល​របស់​កុមារ​ទាំង​បី​នាក់ ។ ហេតុ​ការ​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​អូ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។

ប្រភព​ព័ត៌មាន​ពី​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អណ្តូង​ខ្មែរ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៨ កុមារ​រង​គ្រោះ​ទាំង​បី​នាក់​បាន​ចេញពីផ្ទះ​ទៅ​សាលា លុះ​ពេល​ទៅ​ដល់​សាលា ពួក​គេ​ទាំង​បី​នាក់​បាន​នាំ​គ្នា​ទៅ​ងូតទឹក​ដូច​សព្វដង ។ ប្រភព​បាន​បន្ត​ទៀត​ថា នៅ​ពេល​ទៅ​ងូតទឹក​នោះ​មាន​គ្នា​៤​នាក់ ដែល​ស្រី​២​នាក់ ហើយ​ស្រះ​ទឹក​ដែល​ងូត​នោះ ជា​ស្រះ​ជីក​មាន​ទទឹង​ប្រវែង​២០​ម៉ែត្រ បណ្តោយ​ប្រវែង​៤០​ម៉ែត្រ និង​ជម្រៅ​៤​ម៉ែត្រ នៅ​ពេល​ទៅ​ដល់​កុមារី​២​នាក់ និង​កុមា​រា​ម្នាក់​បាន​ចុះ​ងូត ស្រាប់តែ​រអិល​ជើង​លេច​ក្នុង​ទឹក ភ្លាម​ៗ​នោះ​កុមារ​ម្នាក់​ដែល​មិន​ទាន់​ចុះ​ងូត​ឃើញ​សភាព​ដូច្នេះ ភ័យ​ក៏​រត់​ទៅ​ដល់​សាលា ដើម្បី​ប្រាប់​គ្រូ ពេល​នោះ​ក៏​មានការ​ភ្ញាក់ផ្អើល​ទាំង​លោកគ្រូ ទាំង​ប្រពល​រដ្ឋ​ដែល​នៅ​ក្បែរ​សាលា​នាំ​គ្នារ​ត់ទៅ​កន្លែង​កើតហេតុ​ដែល​មាន​ចម្ងាយ​ពីសា​លា​ប្រមាណ​ជិត​៥០០​ម៉ែត្រ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ពេល​ទៅ​ដល់​ដំបូង​ពុំ​ឃើញ​សព​អណ្តែត​ទេ បងប្អូន​ចុះ​រាវ​មុជ​រក​ខ្លះ​បង់សំណាញ់​ទើប​ឃើញ​ម្តង​មួយ​ៗ រហូត​ឃើញ​សព​កុមារ​ទាំង​បី ប៉ុន្តែ​ជា​អកុសល​កុមារ​ទាំង​បី​បាន​ស្លាប់​បាត់បង់​ជីវិត​គួរ​ឲ្យ​អ​ណោ​ច​អធម៌​បាត់​អស់​ទៅ​ហើយ ។

សព​កុមា​រា​ទាំង​បី​មានឈ្មោះ​ទី​១- ឈ្មោះ ញ៉ែ​ត ចាន់​ស្រី​នី​ត ភេទ​ស្រី អាយុ​៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។ ទី​២ – ឈ្មោះ លី ផា​ន់​រី ភេទ​ស្រី អាយុ​១០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។ ទី​៣- ឈ្មោះ សេង ផានិត ភេទ​ប្រុស អាយុ​៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ។

សព​ក្រោយ​ពី​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ ឃើញ​ថា កុមា​រា​កុមារី​ទាំង​បី​នាក់​ពិតជា​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន រួច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​អាណាព្យាបាល ដើម្បី​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​ទៅ​តា​ប្រពៃណី ។ ជាមួយ​គ្នា​នេះ​ដែរ​នៅ​កន្លែង​កើតហេតុ​គេ​ឃើញ និង​ឮ​តែ​សំឡេង​ស្រែក​ទ្រ​ហ៊ោ​រយំ​ពី​សំ​ណាស់​អាណាព្យាបាល ក្រុម​គ្រួសារ​សាច់ញាតិ​កុមារ​រង​គ្រោះ សោកស្តាយ​ពី​ការ​ស្លាប់​បាត់បង់​ជីវិត​កូន​ជាទី​ស្រឡាញ់​ស្មើ នឹង​កែវភ្នែក​របស់​ខ្លួន​ម្នាក់​យ៉ាង​សង្វេគ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ