ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​លាក់​ក្នុង​កែបម៉ូតូ​ហើយ​នៅ​រក​ឃើញ​ទៀត

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានការ​ចូលរួម​សហកា​ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម​ចំណុះ​អធិការដ្ឋាន​ក្រុង​សៀមរាប​បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ហើយ​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​រួច​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​។ ហេតុការណ៍​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១១​ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិត​នៅ​ភូមិ​ធ្លក​អណ្តូង…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានការ​ចូលរួម​សហកា​ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម​ចំណុះ​អធិការដ្ឋាន​ក្រុង​សៀមរាប​បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ហើយ​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​រួច​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​។

ហេតុការណ៍​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១១​ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិត​នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន ឈ្មោះ សេន ភី​រម្យ ហៅ​កូយ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឫស្សី​ទទឹង ឃុំ​ក្រោលគោ ស្រុក​ស្វាយ​រៀង ខេត្តស្វាយរៀង បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​ជំនាញ​បាន​រក​ឃើញ​ក្នុង​កែបម៉ូតូ​មាន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១៥​កញ្ចប់​ស្មើនឹង​ទំងន់​៣,២​ក្រាម ម៉ូតូ​ចំនួន​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​សុំ​ណុំ​រឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ