ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុល​ទៀត​ហើយ ម្តងនេះ​ពុល​អស់​៧​នាក់​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ មនុស្ស​ចាស់​ក្មេង​ប្រុស​ស្រី​២​គ្រួសារ​ពុល​បង្អែម​បាយដំណើប​ស​ង្ចា​៧​នាក់ ដែល​ធ្ងន់​៥​ស្រាល​២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១០ ឧសភា ២០១៨ នាំ​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរ​បង្អែក​ស្រុក​អន្លង់​វែង ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​អូរ​តា​មេ​ង ហៅ​ភូមិ​អណ្តូង​៣…

ខេត្តឧត្តរមានជ័យ ៖ មនុស្ស​ចាស់​ក្មេង​ប្រុស​ស្រី​២​គ្រួសារ​ពុល​បង្អែម​បាយដំណើប​ស​ង្ចា​៧​នាក់ ដែល​ធ្ងន់​៥​ស្រាល​២​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១០ ឧសភា ២០១៨ នាំ​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរ​បង្អែក​ស្រុក​អន្លង់​វែង ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​អូរ​តា​មេ​ង ហៅ​ភូមិ​អណ្តូង​៣ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ទី​១- ឈ្មោះ​ឡុ​ង ប៊ុ​ន​ថេ​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (​ធ្ងន់​) ទី​២- ឈ្មោះ​ហេង រតនា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​(​ធ្ងន់​) ទី​៣- ឈ្មោះ​ហេង សុ​ផា​រី ភេទ​ប្រុស អាយុ​១២​ឆ្នាំ​( ធ្ងន់​) ទី​៤- ឈ្មោះ ហេង វាស្នា ភេទ​ប្រុស​អាយុ​៣​ឆ្នាំ (​ធ្ងន់​)​ត្រូវជា​កូនបង្កើត​ជន​រង​គ្រោៈ​ខាងលើ ទី​៥- ឈ្មោះ វិញ ស្រី​នាង ភេទ​ស្រី អាយុ​៣​ឆ្នាំ (​ធ្ងន់​) និង​២​នាក់​ទៀត​ត្រូវជា​ឪពុក​ម្តាយ​ស្រាល ទាំង​៧​នាក់​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ជន​រង​គ្រោះ​ឈ្មោះ ឡុ​ង ប៊ុ​ន​ថេ​ង​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នៅ​រសៀល​ថ្ងៃ​ទី​១០ ឧសភា ២០១៨​ប្រពន្ធ​របស់​ខ្លួន​បាន​ជិៈ​ម៉ូតូ​ទៅ​ទីផ្សារ​ប្រជុំជន​ស្រុក​អន្លង់​វែង​ក៏​ទិញ​ម្អូ​ប​អាហារ​នៅ​ពេល​ត្រឡប់​មក​វិញ ឃើញ​អ្នកលក់​បង្អែម​ប្រពន្ធ​ខ្លួន​បាន​ទិញ​បង្អែម​បាយដំណើប​ស​ង្ចា​ចំនួន​៩​ថង់​មក​ចែក​កូន​ៗ​ហូប និង​ឱ្យទៅ​ញាតិ​ជិតខាង​ចំនួន​៣​ថង់ ស្រាប់តែ​ហូប​រួច ក៏​ពុល​ក្អួតចង្អោ​ដួល​សន្លប់​ក្រុម​គ្រួសារ និង​អ្នក​រស់នៅ​ជិតខាង​ដឹក​យក​មក​ពេទ្យ​ជួយ​ធ្វើការ​សង្គ្រោះ ។

លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​អ្នក​ពុល​បង្អែម​ដោយ​មាន​អាការ​ធ្ងន់ គ្រូពេទ្យ​បាន​យកចិត្ត​ទុក្ខ​ដាក់​ធ្វើការ​សង្គ្រោះ បន្ទាប់​មក​មានការ​ធូរស្រាល​ឡើង​វិញ នៅ​រសៀល​ថ្ងៃ​ទី​១១ ឧសភា ២០១៨ ទើប​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ