ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​ថ្នាំ​ញៀន​, កាំភ្លើងខ្លី​១​ដើម និងឡិច​ស៊ី​ស​RX-៣០០

7 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ​៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ចាប់ខ្លួន ខណៈ​ពេល​កំពុង​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-៣០០ មួយ​គ្រឿង​គួរ​ឲ្យ​សង្ស័យ ។ ក្រោយ​ចាប់ខ្លួន​នគរបាល​បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​មាន​ថ្នាំ​ញៀន​មួយ​ចំនួន រួម​ជាមួយ​អាវុធ​ខ្លី​ម៉ាក​កា​៥៩​មួយ​ដើម និង​សម្ភារៈ​ផ្សេង​ៗ​ទៀត​ផង​ដែរ…

ខេត្តកណ្ដាល ​៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ចាប់ខ្លួន
ខណៈ​ពេល​កំពុង​ជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-៣០០ មួយ​គ្រឿង​គួរ​ឲ្យ​សង្ស័យ ។ ក្រោយ​ចាប់ខ្លួន​នគរបាល​បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​មាន​ថ្នាំ​ញៀន​មួយ​ចំនួន រួម​ជាមួយ​អាវុធ​ខ្លី​ម៉ាក​កា​៥៩​មួយ​ដើម និង​សម្ភារៈ​ផ្សេង​ៗ​ទៀត​ផង​ដែរ ។ បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ផ្លូវជាតិ​លេខ​៤ ស្ថិត​​ក្នុងភូមិ​ត្រពាំង​រាំង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ខាងលើ​នោះ​ម្នាក់​ឈ្មោះ ហួត មឿ​ន ហៅ​ប៉ាវ ហៅ​ម៉​ន អាយុ​៣៤​ឆ្នាំ មុខរបរ​ទិញ​-​លក់​ម៉ូតូ មាន​ទីលំនៅ​ក្នុងភូមិ​ចំរើន​ផល ឃុំ​ពោធិ៍​ម្រា​ល ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ​និង​ម្នាក់​ទៀត​ឈ្មោះ ធឿ​ស សំអាង អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត​ មាន​ទីលំនៅ​ក្នុងភូមិ​អង្គ​មេត្រី ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ក្រោយ​ពេល​ចាប់ខ្លួន កម្លាំង​នគរបាល​បាន​ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់​, រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX៣០០ ព​ណ៍​ស អត់​ស្លាក​លេខ​មួយ​គ្រឿង , អាវុធ​ខ្លី​ម៉ា កា​៥៩ មួយ​ដើម មាន​បង់​១ និង​គ្រាប់​ចំនួន​៤​គ្រាប់, ​ស្រោម​អាវុធ​ខ្លី​ចំនួន​៤ ព្រមទាំង​ថង់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន ដែកកេះ​ជា​ច្រើន​ដែល​ដាក់​នៅ​ក្នុង​កាបូបស្ពាយ​របស់​ឈ្មោះ ហួ​ន មឿ​ន ​ហៅ​ប៉ាវ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​ចាប់ខ្លួន ជនសង្ស័យ​រូប​នោះ​បាន​ជិះ​រថយន្ត​ឡិច​ស៊ី​ស RX៣០០ អត់​ស្លាក​លេខ​នោះ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​សណ្ដាប់ធ្នាប់​ចរាចរណ៍​ត្រង់​ចំណុច​ខា​លើ ពេល​នោះ​ដោយ​មានការ​សង្ស័យ ហើយ​ម្យ៉ាងទៀត​​ឃើញ​រថយន្ត​នោះ​អត់​មាន​ស្លាក​លេខ​ផង​​កម្លាំង​នគរបាល​ក៏​បាន​ឃាត់​ធ្វើការ​ឆែកឆេររក​ឃើញ​ថ្នាំ​ញៀន និង​អាវុធ​ខ្លី ទើប​ចាប់ខ្លួន​នាំ​ទៅ​ធ្វើការ​សាកសួរ​។

ក្រោយ​ពេលឃាត់ខ្លួន​ ជនសង្ស័យ​ឈ្មោះ ហួ​ន មឿ​ន បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​អ្នក​ជួញដូរ​គ្រឿងញៀន​ប្រាកដ​មែន ហើយ​បាន​ទទួល​ទិញ​ថ្នាំ​ញៀន​ពី​ជន​មិន​ស្គាល់ឈ្មោះ​ម្នាក់​នៅ​ភ្នំពេញ ដោយ​ទិញ​ម្តង​ៗ​ក្នុង​តម្លៃ​ចាប់ពី​៤០០​ដុល្លារ​ទៅ​៥០០​ដុល្លារ ដើម្បី​យក​ទៅ​លក់​បន្ត​ ។ ចំណែក​អាវុធ​ខ្លី​ដែល​សមត្ថកិច្ច​រក​ឃើញ ជនសង្ស័យ​បាន​សារភាព​ទៀត​ថា អាវុធ​ខ្លី​នេះ​គឺ​មាន​បុរស​ម្នាក់​ឈ្មោះ ថន រស់នៅ​ក្នុង​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​ បាន​ផ្ដល់​ឲ្យ​ពួក​ខ្លួន​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ជួញដូរ​គ្រឿងញៀន​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ