ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​គិតដល់​ក្នុង​ឡាន​ឡិច​ស៊ី​ស​៣០០​មាន​ដល់​ម្ល៉ឹង​សោះ​…

7 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អធិការ​នគរបាល​ស្រុក​អង្គស្នួល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ មាន សំណាង និង​កម្លាំង​ជំនាញ​​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​សណ្តាប់ធ្នាប់​ចរាចរ បាន​ដាក់​គោលដៅ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ ស្រាប់តែបាន​ប្រទះ​រថយន្ត​ឡិច​ស​ស៊ី​ស​៣០០​មួយ​គ្រឿង…

ខេត្តកណ្តាល ៖ អធិការ​នគរបាល​ស្រុក​អង្គស្នួល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ មាន សំណាង និង​កម្លាំង​ជំនាញ​​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​សណ្តាប់ធ្នាប់​ចរាចរ បាន​ដាក់​គោលដៅ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ ស្រាប់តែបាន​ប្រទះ​រថយន្ត​ឡិច​ស​ស៊ី​ស​៣០០​មួយ​គ្រឿង ពណ៌​.​ស គ្មាន​ស្លាក​លេខ ក៏​​​ឃាត់ ​ត្រួតពិនិត្យឃើញ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត កាលពី​វេលា​ម៉ោង​១០ និង៣០នាទី​ព្រឹក​ថ្ងៃទី១១ ឧសភា ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​​៤ ត្រង់​ចំណុច​ភូមិ​ត្រពាំង​រាំង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ការ​ប្រទះ​ឃើញ​​នោះ គឺ​មនុស្ស​ប្រុស​២​នាក់ ​​ថ្នាំ​ញៀន​១​កញ្ចប់ ស្មើ​និង​​១​ជី ​​អាវុធ​ខ្លី​ធន់​K.៥៩​មួយ​ដើម បង់​១​គ្រាប់​០៤​គ្រាប់ ស្រោម​អាវុធ​ខ្លី​៤ និង​ថង់​វេច​ខ្ចប់​ថ្នាំ​ញៀន ដែកកេះ ជា​ច្រើន​នៅ​កាបូប​ស្ពាយ ។

បើ​តាម​នគរបាល​ឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​២​​១-​ឈ្មោះ​ហួត មឿ​ន ហៅ​ប៉ាវ ហៅ​ម៉​ន អាយុ​៣៤​ឆ្នាំ
ជា​អ្នកលក់​ម៉ូតូ មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ចំរើន​ផល ឃុំ​ពោធិ៍​ម្រាម ស្រុក​បរ​សេដ្ឋ​ខេត្តកំពង់ស្ពឺ និង
២-​​​ឈ្មោះ​ធឿ​ស សំអាង អាយុ​២៨​ឆ្នាំ ជា​ជាង​ឡាន មាន​ទីលំនៅ​ភូមិ​អង្គ​មេត្រី ឃុំ​ស្រ​លាំង​គ្រើល ខេត្តកំពង់​ស្ពឺ ។

ក្រោយ​ឃើញ​វត្ថុ​តាង​ទាំងនេះ ជន​ស​ង្ស័យ​ឈ្មោះ​ហួ​ន មឿ​ន បាន​សារភាព​ថា ​ថាំ​ញៀន​នេះ ខ្លួន​បាន​ទិញ​ពី​ជន​មិន​ស្គាល់ឈ្មោះ​នៅ​ភ្នំពេញ ទិញ​ម្តង​ៗ​ចំនួន​ពី​៤០០$ ទៅ​៥០០$ ដើម្បី​យក​ទៅ​លក់​បន្ត​។ ចំណែក​អាវុធ​ខ្លី ឈ្មោះ​ថន ភេទ​ប្រុស នៅ​តា​ខ្មៅ ជា​អ្នក​ឱ្យ​ប្រើ ។ បច្ចុប្បន្ន ជនសង្ស័យ​រួម​និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​សាកសួរ​បន្ត ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ