ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនិត​​ដ៏​ឃោរ​ឃៅ​នេះ​ ​គប្បី​បុរស​ដទៃ​​កុំយក​ជា​គំរូ​​​ឡើយ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ រឿងរ៉ាវ​ដ៏​គួរ​ឱ្យ​អាណោចអាធ័ម​មួយ​ បង្ក​ឡើង​ដោយ​ឪពុក​ឈាមខ្មៅ ​កាប់​កូនស្រី​ខ្លួនឯង​ដែល​មាន​អាយុ​ជាង​២​ឆ្នាំ បណ្តាល​ឱ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង0​៣ ​និង​១៧​នាទីរសៀល​ថ្ងៃ​ទី​១០ ខែឧសភា ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​តា​ហ៊ូ…

ខេត្តកំពង់ធំ ៖ រឿងរ៉ាវ​ដ៏​គួរ​ឱ្យ​អាណោចអាធ័ម​មួយ​ បង្ក​ឡើង​ដោយ​ឪពុក​ឈាមខ្មៅ ​កាប់​កូនស្រី​ខ្លួនឯង​ដែល​មាន​អាយុ​ជាង​២​ឆ្នាំ បណ្តាល​ឱ្យ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង0​៣ ​និង​១៧​នាទីរសៀល​ថ្ងៃ​ទី​១០ ខែឧសភា ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ។

លោក​វរសេនីយ៍ឯក ញ៉ែ​ម ឈុ​ន​លី អធិការនគរបាល​ក្រុង​ស្ទឹង​សែនបានឱ្យ​ដឹង​ថា ករណី​ខាងលើ​នេះ​ បង្ក​ឡើង​ដោយ​ជន​ឈ្មោះ តាន់ គឹ​មសាន អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្បូង​ក្រពើ ឃុំ​ត្បូង​ក្រពើ ស្រុក​ស​ន្ទុ​ក បច្ចុប្បន្ន​ ជា​កម្មករ​នៅ​ឯ​ខេត្តសៀមរាប ។ បើ​យោង​តាម​សាច់ញាតិ​និយាយ​ថា ជន​នេះមាន​ប្រពន្ធ​ឈ្មោះ ផុ​ន វុ​ទ្ធី អាយុ​៣១​ឆ្នាំ រស់នៅ​ក្នុង​ភូម​-​ិ​ឃុំ​ុ​ខាងលើ ប្រកប​របរ​លក់ដូរ ។ ដោយសារ​ការ​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​មិនសូវ​ចុះសម្រុង​នឹង​គ្នា និង​តែងតែ​ឈ្លោះប្រកែក​គ្នា​នោះ មក​ដល់​ថ្ងៃ​ទី​២០ ​ធ្នូ ឆ្នាំ​២០១៧ ពួក​គេ​ទាំង​ពីរ​នាក់​ ក៏​បាន​ព្រមព្រៀង​ផ្តិត​មេដៃ​លែងលះ​គ្នា នៅ​ត្រឹម​សង្កាត់​ព្រៃ​តា​ហ៊ូ អស់​រយៈពេល​ប្រហែល​កន្លះ​ឆ្នាំ​មក​​ហើយ ។

កន្លង​មក ជន​នេះ​ធ្លាប់​មក​សុំ​ប្រពន្ធ​យក​កូនស្រី​ឈ្មោះ មុន្នី ភ័ក្ត្រ អាយុ​២​ឆ្នាំ ទៅ​លេង​ជាមួយនឹង​សាច់ញាតិ​របស់​ខ្លួន តែ​ប្រពន្ធ​ដែល​បាន​លែងលះ​គ្នា​នោះ​ មិន​ព្រម​ឱ្យទៅ​ទេ ជា​ហេតុ​ធ្វើ​ឱ្យឈ្មោះ តាន់ គឹ​ម​សាន ខឹង​សម្បា​រ​យ៉ាង​ខ្លាំង ។ លុះ​មក​ដល់​រសៀល​ថ្ងៃ​ទី​១០ ខែឧសភា ជន​នេះ ​បាន​មក​ផ្ទះ​ប្រពន្ធ​ម្តងទៀត តែ​ប្រពន្ធ​ទៅ​លក់ដូរ​បាត់ ហើយ​ឃើញ​កូន​នៅ​តែ​ម្នាក់ឯង​ ក៏ចាប់​យក​ទៅ​ខាងក្រោយ​ផ្ទះ រួច​យក​បិត​ចិត​ត្នោត​ទៅ​កាប់​​កូនស្រី​បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ ត្រូវ​ក្បាល​ផ្នែក​ខាងឆ្វេង​មួយ​កាំបិត​រយះ​ដល់​លលាដ៍ និង​ចំ​ខាងក្រោម​កញ្ចឹងក​ចំនួន​២​កាំបិត​រយះ​ធំ​ៗ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ដេរ​ជា​ច្រើន​ថ្នេរ  ។

លោក​អធិការ​បាន​ឱ្យដឹង​ទៀត​ថា បន្ទាប់​ពី​កាប់​កូនស្រី​រួច ជន​នេះ​ក៏​ទៅ​យក​ថ្នាំ​បាញ់​សម្លាប់​ស្មៅ​មក​ផឹក​ប៉ង​សម្លាប់​ខ្លួន​ដែរ តែ​ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ទាន់​ពេល ។ មន្ត្រី​នគរបាល​និយាយ​ថា ជន​នេះ​គិត​ថា ក្រោយ​ពី​សម្លាប់​កូន​រួច​និង​សម្លាប់​ខ្លួន​តាម​ក្រោយ​ដែរ ដែល​គំនិត​ដ៏​ឃោរឃៅ​នេះ​ មិន​គប្បី​បុរស​ដទៃ​កុំ​យក​ជា​គំរូ​ឡើយ ៕ ​

អត្ថបទសរសេរ ដោយ