ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ ប្រទេស​ធំ​ៗ​ជា​ច្រើន​នឹង​ប្រកាស​គាំទ្រ​ដែល​ធ្វើ​ឲ្យ​សម រ​ង្ស៊ី​អស់​ក្បូន​ភូត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​មិន​បាន​ប្រកាស​យ៉ាងណា​ក្តី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ប្រទេស​ធំ​ៗ​ជា​ច្រើន​នឹង​ប្រកាស​គាំទ្រ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ។ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក សុខ​ឥ​សាន​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ឧសភា​នេះ​ថា ប្រទេស​ធំ​ៗ​អន្តរជាតិ​ជា​ច្រើន និង​ប្រកាស​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត​របស់​កម្ពុជា​នៅ​ពេល​ខាង​មុខ​នេះ​មុន​ដូច​ជា ការ​លើក​ឡើង​របស់​លោក​សម…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​មិន​បាន​ប្រកាស​យ៉ាងណា​ក្តី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ប្រទេស​ធំ​ៗ​ជា​ច្រើន​នឹង​ប្រកាស​គាំទ្រ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ។
អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក សុខ​ឥ​សាន​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ឧសភា​នេះ​ថា ប្រទេស​ធំ​ៗ​អន្តរជាតិ​ជា​ច្រើន និង​ប្រកាស​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត​របស់​កម្ពុជា​នៅ​ពេល​ខាង​មុខ​នេះ​មុន​ដូច​ជា ការ​លើក​ឡើង​របស់​លោក​សម រ​ង្ស៊ី​អតីត​មេ​បក្ស​ប្រឆាំង​នោះ​ទេ ។ ជាង​នេះ​ការ​ប្រកាស​នេះ​ក៏​បង្ហាញ​ពី​ការ​អស់​ក្បូន​ភូត​កុហក់​របស់​អតីត​មេ​ប្រឆាំង​នេះ​ផង​ដែរ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​លោក​សម រ​ង្ស៊ី​នៅ​ក្រៅប្រទេស​បាន​អះអាង​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា​ដែល​រៀបចំ​ដោយ​គ​.​ជ​.​ប​របស់​របប​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​នឹង​គ្មាន​ការ​ទទួលស្គាល់​ពី​អន្តរជាតិ​នោះ​ទេ ។ ជាង​នេះ​លោក​ក៏​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ថែម​ទៀត ។​
យ៉ាងណា​ក្តី​លោក​សុខ​ឥ​សាន បាន​ហៅ​ការ​លើក​ឡើង​របស់​លោក​សម រ​ង្ស៊ី​ជា​ជនអនាថា អត់​តួនាទី​អ្វី​អត់​មុខងារ អត់​តំណែង និង​ក៏​មិនមែន​ជា​សមាជិក​បក្ស​ណា​ដែរ​ជា​មនុស្ស​ស្មូម​យាចក​ដាច់​យ៉ៃ ។

លោក​ថា ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​តែ​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ជា​កំណត់ ។ ទោះបី​អត់​វត្តមាន​អតីត​បក្ស​ប្រឆាំង​ក៏​នៅ​មាន​គណបក្ស​នយោបាយ​ជាង​១០​ចូលរួម​ការ​បោះ​ឆ្នោត​ដែរ ។ លោក​បញ្ជាក់​ថា ប្រទេស​កម្ពុជា​នៅ​តែ​មាន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដដែល​ស្រប​តាម​ស្មារតី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ថ្ងៃ​២៣ ខែតុលា ១៩៩១ ។ គន្លឹះ​ដែល​សម រង្សី រក​ឃើញ​មិន​ឲ្យ​ប្រជាជន​ទៅ​បោះ​ឆ្នោត ដោយ​ប្រើ​ពាក្យ​ថា នៅផ្ទះ​ឈ្នះ​ឯង​វា​គ្រាន់​ជា​ពាក្យ​និយាយ​លួង​ចិត្ត​ខ្លួនឯង​ប៉ុណ្ណោះ គ្មាន​ប្រជាជន​ណា​យក​ត្រចៀក​ស្តាប់ និង​ធ្វើ​តាម​ទេ មាន​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ច្បាប់​តាម ។

លោក​គូសបញ្ជាក់ ទណ្ឌិត​សម រង្សី អស់ក្បួន​ភូត​ហើយ កត្តា​កំណត់​ក្នុង​ការ​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត គឺ​ប្រជាជន​កម្ពុជា​ឯ​អន្តរជាតិ​ជា​កត្តា​សំខាន់ ហើយ​នៅ​មាន​ប្រទេស​ធំ​ៗ​ជា​ច្រើន​នឹង​ទទួលស្គាល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ដូច​ជា ជប៉ុន ចិន រុ​ស្សី ឥណ្ឌា កូរ៉េ​ខាងត្បូង វៀតណាម ទ្បា​វ ថៃ និង​បណ្តា​ប្រទេស​អាស៊ាន ។ ដូច្នេះ​ប្រទេស​កម្ពុជា​មិន​ឯកោ​ដូច​ការ​ឃោសនា​របស់​សម រង្សី​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ក៏​បាន​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក​សម រ​ង្ស៊ី​ថា គណបក្ស​នយោបាយ​ដែល​ចូលរួម​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ជា​គណបក្ស​អំពិលអំពែក ថា
ការ​ដែល​សម រង្សី​និយាយ​ថា គណបក្ស​ដែល​ត្រូវ​បាន​បង្កើត​ឡើង និង​ចូលរួម​បោះ​ឆ្នោត គឺជា​បក្ស​អំពិលអំពែក​នោះ គឺជា​ការ​ប្រមាថ​រដ្ឋធម្មនុញ​ប្រមាថ​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ទណ្ឌិត​សម រង្សី ច្រណែន​គេ​ដែល​ខ្លួនឯង​មិន​បាន​ចូលរួម​បោះ​ឆ្នោត​ដូច​គេ ។

សូម​ជម្រាប់​ថា លោក​សម រ​ង្ស៊ី​កាលពី​ថ្ងៃ​ទី​១០ ឧសភា​បាន​លើក​ឡើង​ក្នុង​ពិធី​សំណេះសំណាល​សកម្ម​ខ្លួន​នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​ថា ការ​សម្តេច​តេ​ជោ ហ៊ុន​សែន បាន​រៀបចំ​ដំណើរការ​បោះ​ឆ្នោត​នេះ គឺជា​បំភាន់​ភ្នែក​អន្តរជាតិ ដើម្បី​លុប​បំបាត់​ការ​ធ្វើ​ខុស​របស់​ខ្លួន ដោយ​បាន​បង្កើត​គណបក្ស​នយោបាយ​ច្រើន​ឲ្យ​ចូលរួម​បោះ​ឆ្នោត​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ឈ្នះ​ឆ្នោត​ដដែល ។

លោក​សមរ​ង្ស៊ី​ក៏​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ផ្ទាល់​យ៉ាង​ដូច្នេះ​ថា នៅ​ពេល​នេះ​ខ្ញុំ​មិន​អាច​មាន​ទំនាក់ទំនង​អ្វី​ទេ ជាមួយ​លោក កឹ​ម សុខា តែ​ខ្ញុំ​គិត​ថា គេ​មិន​ព្រម​ដោះ​លែង​លោក កឹ​ម សុខា ពី​ពន្ធនាគារ​ពីព្រោះ លោក កឹ​ម សុខា នៅ​តែ​ស្មោះត្រង់​ជាមួយ​ប្រជារាស្ត្រ ហើយ​លោក​មិន​ព្រម​បោះបង់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​គោលបំណង​ទាមទារ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ឲ្យ​ទាល់តែ​បាន ។ ដើម្បី​ជួយ​លោក កឹ​ម សុខា ឲ្យ​ទទួល​បាន​សេរីភាព​វិញ ប្រជាពលរដ្ឋ​ខ្មែរ​មិន ត្រូវ​ទៅ​បោះ​ឆ្នោត​ទេ ដើម្បី​បង្ហាញ​ការ​គាំទ្រ ចំពោះ​លោក កឹ​ម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ