ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូសង្សារ​ជិះ​ម៉ូតូ​សាសង​គ្នា​ ស្រាប់តែរថយន្ត​កៀរពីក្រោយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គូសង្សារ​កំពុង​តែ​ជិះ​ម៉ូតូឌុប​គ្នា​សាសង ស្រាប់តែ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បើក​កៀរ​បណ្តាល​ឲ្យ​ដួល ហើយ​បើក​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ គូសង្សារ​កំពុង​តែ​ជិះ​ម៉ូតូឌុប​គ្នា​សាសង ស្រាប់តែ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​បើក​កៀរ​បណ្តាល​ឲ្យ​ដួល ហើយ​បើក​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

 តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​គូសង្សារ​វ័យក្មេង​មួយគូ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​០១៦ ពណ៌​ខ្មៅ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស មិន​ចាំ​ស្លាក​លេខ បើក​មក​ពីក្រោយ ហើយ​រថយន្ត​បាន​រេ​ចង្កូត​ទៅ​ខាងស្តាំ​ក៏​កៀរ​ម៉ូតូ​ពីក្រោយ បណ្តាល​អោយ​ដួល​ម៉ូតូ និង​រង​ការ​ខូចខាត​វៀច​ឈ្នាន់​ខាងឆ្វេង រីឯ​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួស​សន្លប់​ស្តូកស្តឹង ចំណែក​នារី​ជា​សង្សារ​ដែល​អង្គុយ​ពីក្រោយ​រង​របួស​រយះ​ជង្គង់​ខាងឆ្វេង ឯ​រថយន្ត​បង្ក​មិន​បាន​ឈប់​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នោះ​ទេ គឺ​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ ដោយឡែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​វិញ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ