ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង៣នាក់នេះប្រើកាំបិត​ខ្វែវ​ប្លន់អីទេ…?

7 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ក្រុម​ចោរ​ដាច់​យ៉ៃ​៣​នាក់ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ស្ថិត​នៅ​ភូមិ​ដូង ឃំ​ុ​បឹង​រាំង ស្រុក​កំ​រៀង…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ក្រុម​ចោរ​ដាច់​យ៉ៃ​៣​នាក់ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា ស្ថិត​នៅ​ភូមិ​ដូង ឃំ​ុ​បឹង​រាំង ស្រុក​កំ​រៀង ដែល​ជាប់​សង្ស័យ​ក្នុង​ករណី​ភ្ជង់​ប្លន់​យក​ទូរស័ព្ទ​ដៃ​នៅ​ទី​សាធារណ​: ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​៣​នាក់ ១-​ឈ្មោះ​នួន សុ​ឃឿ​ម អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ដា​លើ ឃំ​ុ​បង​រាំង ស្រុក​កំ​រៀង ២-​ឈ្មោះ​សូ ផេ​ន អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ដូង ឃំ​ុ​បឹង​រាំង ស្រុក​កំ​រៀង និង​ម្នាក់​ទៀត​នៅ​មិន​ទាន់​ស្គាល់ឈ្មោះ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​ពួក​គេ មន្ត្រី​ជំនាញ​ដកហូត​បាន​ទូរស័ព្ទ​ដៃ​២​គ្រឿង​ដែល​ជា​វត្ថុ​តាង​បាន​មក​វិញ រួច​ធ្វើការ​ប្រគល់​ទៅ​ម្ចាស់​ដើម​វិញ ដែល​មានឈ្មោះ​ស៊ឺ​ន ប៊ុ​ន​នី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ឈ្មោះ​គើ​យ ស្រី​នី​ត ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅ​ជាមួយ​គ្នា​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាង​លើ។

ប្រភព​បន្ត​ថា ជនសង្ស័យ​ទាំងនេះ បាន​ប្រើប្រាស់​កាំបិត​ខ្វែវ​ភ្ជង់​.​ក​ជន​រង​គ្រោះ​ទាំង​២​នាក់ រួច​ប្លន់​យក​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​កាលពី​យប់​ថ្ងៃ​ទី​០៨ ឧសភា ខណ​:​ជន​រង​គ្រោះ​កំពុង​អង្គុយ​សារ​សង​គ្នា នៅ​ក្នុង​សួនច្បារ​ដែល​ស្ថិត​ក្នុងភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ។ ក្រោយ​ប្រព្រឹត្ត​បាន​២​ថ្ងៃ ទើប​កម្លាំង​ស្រាវជ្រាវ​ឃាត់ខ្លួន​តែ​ម្តង ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ