ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ការពារ​ការ​បង្ក​រោគ​ដោយ​មេរោគ E. Coli

5 ឆ្នាំ មុន

Escherichia Coli (E. Coli) គឺជា​បាក់តេរី​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​មជ្ឈដ្ឋាន​អាហារ និង​ពោះវៀន​របស់​មនុស្ស និង​សត្វ ។ ប្រភេទ​បាក់តេរី​មួយ​នេះ​ភាគ​ច្រើន​ ​គឺ​មិន​មាន​គ្រោះថ្នាក់​អ្វី​ឡើយ…

Escherichia Coli (E. Coli) គឺជា​បាក់តេរី​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​មជ្ឈដ្ឋាន​អាហារ និង​ពោះវៀន​របស់​មនុស្ស និង​សត្វ ។ ប្រភេទ​បាក់តេរី​មួយ​នេះ​ភាគ​ច្រើន​ ​គឺ​មិន​មាន​គ្រោះថ្នាក់​អ្វី​ឡើយ តែ​ប្រភេទ​ខ្លះ​ទៀត​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺ​ធ្ងន់ បង្ក​ជា​ការ​រាករូស ការ​បង្ក​រោគ​នៅ​ផ្លូវទឹក​មូត្រ ជំងឺ​ផ្លូវដង្ហើម និង​រលាក​សួត ។

ប្រភេទ​បាក់តេរី​ជា​ច្រើន​របស់​វា​អាច​ផលិត​ជា​ជាតិពុល​មួយ​ឈ្មោះ​ថា Shiga ដែល​នាំ​ឲ្យ​កើត​ជំងឺ​២៦៥០០០​ប្រភេទ ត្រូវ​សម្រាក​ក្នុង​មន្ទីរពេទ្យ​៣៦០០​ករណី និង​ស្លាប់​៣០​នាក់ ជា​រៀង​រាល់​ឆ្នាំ​ក្នុង​សហរដ្ឋអាមេរិក ។ សម្រាប់​មនុស្ស​ចាស់ ក្មេង​ៗ និង​អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ គឺ​ងាយ​នឹង​មាន​ជំងឺ​នេះ​ណាស់ ។ ដូច្នេះ​ដើម្បី​បង្ការ​ការ​បង្ក​រោគ​របស់​មេរោគ E. Coli យក​ល្អ​គួរតែ​ធ្វើ​ដូច​ខាងក្រោម​នេះ​៖

•​លាង​សម្អាត​ដៃ​ជា​និច្ច​ក្រោយ​ចេញពី​បន្ទប់ទឹក ឬ​ផ្លាស់​ប្តូរ​ខោ​ទឹកនោម​កូន និង​មុន​ពេល​រៀបចំ​អាហារ​ញ៉ាំ ឬ​ញ៉ាំ​អាហារ ។

•​លាង​សម្អាត​ដៃ​ជា​និច្ច​ក្រោយ​ពី​ប៉ះពាល់​ជាមួយ​សត្វ ឬ​កាក់​សំណល់​របស់​វា

•​ប្រើ​ឧបករណ៍​វាស់​កម្តៅ​ដើម្បី​ប្រាកដ​ថា អាហារ​ដែល​ចម្អិន​នោះ​ឆ្អិត​ក្នុង​កម្រិត​សីតុណ្ហភាព​ដែល​ត្រឹមត្រូវ

•​រាល់អ្វី​ៗ​ទាំងអស់​ដែល​ត្រូវការ​ដាក់​ចូល​ទៅ​ក្នុង​មាត់​កូន តូច​ៗ ត្រូវ​តែ​ស្អាត​ជា​និច្ច

•​ចៀសវាង​ការ​ញ៉ាំ​ផលិតផល​ទឹកដោះ​ដែល​មិន​មានការ​ច្រោះ ឬ​សម្អាត​មេរោគ​គ្រប់​ប្រភេទ

•​ចៀសវាង​ការ​ញ៉ាំ​ទឹក​បឹង ត្រពាំង ឬ​ទឹក​ក្នុង​អាង​ហែល​ទឹក ៕​

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ