ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​ឈឺចង្កេះ តើ​ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ​ព្យាបាល?

7 ឆ្នាំ មុន

មាន​មនុស្ស​តិចតួច​ណាស់​ដែល​រស់នៅ​ស្ទើរតែ​មួយ​ជីវិត​ហើយ​មិន​ធ្លាប់​មាន​អាការ​ឈឺ​ចង្កេះ​សោះតែ​ម្តង ។ អ្នកខ្លះ​វិញ​អាច​នឹង​កើតឡើង​រាល់ថ្ងៃ​ផង ។ The Amerian Academy of Family Physicians…

មាន​មនុស្ស​តិចតួច​ណាស់​ដែល​រស់នៅ​ស្ទើរតែ​មួយ​ជីវិត​ហើយ​មិន​ធ្លាប់​មាន​អាការ​ឈឺ​ចង្កេះ​សោះតែ​ម្តង ។ អ្នកខ្លះ​វិញ​អាច​នឹង​កើតឡើង​រាល់ថ្ងៃ​ផង ។ The Amerian Academy of Family Physicians និយាយ​ថា ការ​ឈឺ​ខ្នង​ប្រហែលជា​អាច​គ្រប់គ្រង​បាន​តាម​រយៈ​ការ​រក្សា​ជំហរ​រាង​កាយ និង​ការ​អង្គុយ​ត្រឹមត្រូវ ការ​លើក​របស់របរ ការ​ឈរ និង​ការ​ហាត់ប្រាណ​ត្រឹមត្រូវ ។

ចំណែក​អ្នកខ្លះ​ទៀត​ទាល់តែ​ត្រូវការ​ទៅ​ជួប​ពេទ្យ​ព្យាបាល​ទើប​អាច​ធូរស្រាល​វិញ​បាន។
ខាងក្រោម​នេះ​គឺជា​សញ្ញា​ព្រមាន​ដែល​អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​ព្យាបាល​នៅ​ពេល​ឈឺ​ចង្កេះ​​ម្តង​ៗ៖

•​ការ​ឈឺចាប់​ចាក់​រាលដាល​ចុះ​ទៅ​ជើង ក្រោម​ជង្គង់
•​បើសិន​ជើង ប្រអប់ជើង ឬ​គ្រ​លាន មាន​អារម្មណ៍​ស្ពឹក​ៗ
•​មាន​អាកា​រៈ​ក្តៅខ្លួន គ្រុនញាក់ ចង្អោរ ក្អួត ឈឺក្រពះ ឬ​ខ្សោយ
•​ពិបាក​ក្នុង​ការ​ទៅ​បន្ទប់ទឹក
•​ការ​ឈឺចាប់​នេះ​បង្ក​ឡើង​ដោយ​ការ​មាន​របួស
•​ការ​ឈឺចាប់​នេះ​គឺ​ខ្លាំងក្លា​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ធ្វើ​ចលនា​បាន
•​ការ​ឈឺចាប់​មិន​ធូរស្រាល ឬ​កាន់តែ ធ្ងន់​ទៅ​ៗ​នៅ​រយៈពេល​២​ស​ប្តា​ហ៍​ក្រោយ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ