ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ហាត់ប្រាណ​សម្រាប់​អ្នកមាន​ជំងឺហឺត

7 ឆ្នាំ មុន

វា​ប្រហែលជា​រឿង​មាន​ប្រយោជន៍​ក្នុង​ការពិគ្រោះ ជាមួយ​គ្រូពេទ្យ​មុន​ពេល​ចាប់ផ្តើម​ទម្លាប់​នៃ​ការ​ហាត់ប្រាណ ។ រឿង​នេះ​មាន​សារសំខាន់​ជា​ពិសេស​ជាមួយនឹង​រោគ​សញ្ញា​ជំងឺ​ផ្តាសាយ​ដែល​កាន់តែ ធ្ងន់​ទៅ​ៗ​ពេល​ហាត់ប្រាណ​តែ​ម្តង​។ គ្រូពេទ្យ​ដែល​ធ្លាប់​មាន​ពិសោធន៍​លើ​ការ​ព្យាបាល​ជំងឺហឺត អាច​ជួយ​ស្វែងរក​នូវ​ការ​ហាត់ប្រាណ និង​ថ្នាំ​ជំងឺហឺត​ដ៏​ល្អ​បំផុត ។ មនុស្ស​ជា​ច្រើន​ដែល​មាន​ជំងឺហឺត​នឹង​មាន​ប្រយោជន៍​ពី​ការ​ប្រើ​ថ្នាំ​ប្រភេទ​ពង្រីក​ទងសួត​រយៈពេល​ខ្លី…

វា​ប្រហែលជា​រឿង​មាន​ប្រយោជន៍​ក្នុង​ការពិគ្រោះ ជាមួយ​គ្រូពេទ្យ​មុន​ពេល​ចាប់ផ្តើម​ទម្លាប់​នៃ​ការ​ហាត់ប្រាណ ។ រឿង​នេះ​មាន​សារសំខាន់​ជា​ពិសេស​ជាមួយនឹង​រោគ​សញ្ញា​ជំងឺ​ផ្តាសាយ​ដែល​កាន់តែ ធ្ងន់​ទៅ​ៗ​ពេល​ហាត់ប្រាណ​តែ​ម្តង​។ គ្រូពេទ្យ​ដែល​ធ្លាប់​មាន​ពិសោធន៍​លើ​ការ​ព្យាបាល​ជំងឺហឺត អាច​ជួយ​ស្វែងរក​នូវ​ការ​ហាត់ប្រាណ និង​ថ្នាំ​ជំងឺហឺត​ដ៏​ល្អ​បំផុត ។

មនុស្ស​ជា​ច្រើន​ដែល​មាន​ជំងឺហឺត​នឹង​មាន​ប្រយោជន៍​ពី​ការ​ប្រើ​ថ្នាំ​ប្រភេទ​ពង្រីក​ទងសួត​រយៈពេល​ខ្លី (Albuterol)​ប្រហែលជា​១៥​នាទី មុន​ពេល​ចាប់ផ្តើម​ហាត់ប្រាណ ។ សម្រាប់​អាកាសធាតុ​ក្តៅ ឬ​ត្រជាក់​ខ្លាំង ឬ​មាន​ផ្សែង​ពុល​ច្រើន វា​ប្រហែលជា​រឿង​ល្អ​បំផុត ដែល​ត្រូវ​ហាត់ប្រាណ​ក្នុងផ្ទះ​វិញ ។ ថ្នាំ​នេះ​ក៏​អាច​ប្រើ​លើ​អ្នកជំងឺ​ដែល​មាន​ទាំង​ជំងឺហឺត និង​អាលែកហ្ស៊ី​នៅ​ពេល​ប៉ះពាល់​នឹង​លម្អងផ្កា ។

ខាងក្រោម​នេះ​គឺជា​គន្លឹះ ល្អ​ៗ មួយ​ចំនួន​សម្រាប់​ការ​ហាត់ប្រាណ​ជាមួយនឹង​ជំងឺហឺត​ក្នុង​ខ្លួន​៖

•​កម្តៅ​សាច់ដុំ​សិន
•​ព្យាយាម​ដកដង្ហើម​តាម​ច្រមុះ​ឲ្យ​បាន​ច្រើន​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន ។
•​ពាក់​កន្សែង​បង់ក ឬ​ម៉ាស់​នៅ​ច្រមុះ និង​មាត់​នៅ​ពេល​ស្ថិត​ក្នុង​អាកាសធាតុ​ត្រជាក់ ។
•​ចៀសវាង​ការ​ហាត់ប្រាណ​នៅ​ក្រៅ​ផ្ទះ​នៅ​ពេល​មាន​លម្អងផ្កា​ច្រើន ឬ​មាន​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ជាមួយនឹង​ជំងឺហឺត ។

•​ចៀសវាង​ការ​ហាត់ប្រាណ​ក្រៅ​ផ្ទះ​បើសិនជា​មាន​ខ្យល់​បំពុលបរិយាកាស​ច្រើន ។
•​មិន​ត្រូវ​ហាត់ប្រាណ​ទាំង​ខ្លួន​មាន​ជំងឺ​ឡើយ​។
•​បញ្ចូល​ទម្លាប់​ត្រជាក់​សាច់ដុំ​ផង​ក្រោយ​ពី​ហាត់ប្រាណ​រួច ។
•​មិន​ត្រូវ​ខំ​ហាត់​ខ្លាំង​ពេក​ឡើយ ។
•​ត្រូវ​ដាក់​ថ្នាំ​ហឺត Albuterol តាម​ខ្លួន​ដើម្បី​ប្រើប្រាស់​ពេល​ចាំបាច់ ។

ការ​ហាត់ប្រាណ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​ល្អ ទោះ​បី​ជា​មាន​ជំងឺហឺត​ក៏​ដោយ ។ ចូរ​រៀបចំ​គម្រោង​ហាត់ប្រាណ​ប្រហែល​៣០​នាទី ចំនួន​៤​ទៅ​៥​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ។

អ្នក​ធាត់​ជ្រុល និង​របៀប​រស់នៅ​បែប​ស៊ី ដេក​ៗ​ប្រហែលជា​មាន​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​ទៅ​លើ​ជំងឺហឺត​។ ដូច្នេះ​ការ​ហាត់ប្រាណ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​ព្យាបាល​ចំ​ងឺ​ហឺត​ដែល​ផ្តល់​សុខភាព ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ