រាជធានីភ្នំពេញ ៖ តារាសម្តែងលោកញ៉ែម សុគន្ធ ត្រូវបុរសម្នាក់ហែកកេរ្តិ៍ជាសាធារណៈធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំង តែលោកមិនទាន់ឆ្លើយបញ្ជាក់ទេ ។
បុរសម្នាក់ដែលប្រើហ្វេសប៊ុកឈ្មោះ«សុវណ្ណ រិទ្ធី »បានបង្ហោះរូបភាពរបស់តារាសម្តែងលោក ញ៉ែម សុគន្ធ ដោយបភ្ជាប់សារប្រាប់រឿងរ៉ាវដ៏អាម៉ាស់មួយរបស់លោក។ តាមសំណេរដែលបុរសនោះបង្ហោះនោះថា «ខ្ញុំសូមប្រកាសលែងទទួលស្គាល់ឈ្មោះញ៉ែម សុគន្ធ ជាពូហើយ ព្រោះលេងអាសអាភាសពេក អត់មិនអត់លេងឆាតជាមួយខ្ញុំសុំមើលប្រដាប់ខ្ញុំ ។ ខ្ញុំមិននឹកស្មានថាគាត់ជាភេទទីបីសោះ ។
ពីខ្ញុំសុវណ្ណ រិទ្ធី ឥទ្បូវខ្ញុំក៏ឈប់លេងហ្វេសប៊ុកជាមួយគាត់ដែរ »។
បុរសនោះមិនបានបញ្ជាក់រឿងនោះពិត ឬយ៉ាងណាឡើយ បើទោះបីជាមានការចោទសួរពីប្រិយមិត្តមួយចំនួនក្តី ។

គេនៅមិនទាន់ដឹងទេថា តើការបង្ហោះសាររបស់បុរសនោះ វាជាចេតនាយ៉ាងដូចម្តេចទេ។ ហ្វេសប៊ុករបស់គេកន្លងមកតែងតែចែកចាយ(share) រូបតារា ផ្សេងៗជាបន្តបន្ទាប់។
ពាក់ព័ន្ធទៅនឹងបញ្ហានោះលោកញ៉ែម សុគន្ធ នៅមិនទាន់ចេញមុខបកស្រាយបែបណានៅឡើយ ក្នុងពេលដែលកោះសន្តិភាពព្យាយាមទាក់ទងទៅកាន់លោកតាមរយៈសារអេឡិចត្រូនិកកាលពីម្សិលមិញ ។
ជាការកត់សម្គាល់កាលពីអំឡុងឆ្នាំ២០១៥ តារាសម្តែងលោកញ៉ែម សុគន្ធ ក៏ធ្លាប់ប៉ះទង្គិចព័ត៌មានស្រឡាញ់ភេទដូចគ្នាដែរ ប៉ុន្តែព័ត៌មាននេះរសាត់បាត់ទៅវិញ បន្ទាប់តារាលោកបានបដិសេធ ។

យ៉ាងណាក៏ដោយបើទោះបីជាលោកញ៉ែម សុគន្ធ បានប្រឡូកក្នុងអាជីពសិល្បៈជាច្រើនឆ្នាំក្តី ប៉ុន្តែលោកនៅមិនទាន់បានបញ្ចេញមុខមាត់គូស្នេហ៍ណាមួយរបស់លោកនៅឡើយទេ បើទោះបីជាលោកធ្លាប់ពើបប្រទះរឿងរ៉ាវស្នេហាជាមួយនារីនៅក្រៅប្រទេសក៏ដោយ ។
លោកញ៉ែម សុគន្ធ ជាអតីតហ្វ្រេស៊ីប៊យអំឡុងឆ្នាំ២០០២-២០០៣ ហើយលោកបានក្លាយជាតារាសម្តែងកាយវិការខារ៉ាអូខេ និងភាពយន្តតាំងពីពេលនោះមក ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកញ៉ែម សុគន្ធ ទទួលបានជោគជ័យជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ២០១១នេះ លោកសម្តែងភាពយន្តច្រើនរឿងដូចជារឿង «ឧត្តមដួងចិត្ត» ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ និងរឿង «កុមារី២៥ឆ្នាំ» រឿង«ម្ចាស់គំនុំ» ជាពិសេសបច្ចុប្បន្នលោកក៏កំពុងតែមមាញឹកក្នុងថតរឿងភាគ«កូនពស់កេងកង»ឲ្យស្ថានីយទូរទស្សន៍ហង្សមាសផងដែរ ៕


ចែករំលែកព័តមាននេះ