ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគជតារាសីប្រចាំឆ្នាំ​ថ្មី សម្រាប់​លោកអ្នកកើតឆ្នាំ ជូត​

2 ម៉ោង មុន

ទំនាយជោគជតារាសីប្រចាំឆ្នាំមមី អដ្ឋស័ក សម្រាប់លោកអ្នកកើតឆ្នាំ​ជូត​ បើជាមនុស្សប្រុសទំនាយថា ៖ នៅក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នកបានផលសម្រេចបំណងមែនពិត ប្រកបទៅដោយក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួចរួចពីហេតុភេទបែបនោះទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារ…

ទំនាយជោគជតារាសីប្រចាំឆ្នាំមមី អដ្ឋស័ក សម្រាប់លោកអ្នកកើតឆ្នាំ​ជូត​

បើជាមនុស្សប្រុសទំនាយថា ៖ នៅក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នកបានផលសម្រេចបំណងមែនពិត ប្រកបទៅដោយក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួចរួចពីហេតុភេទបែបនោះទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារ កាន់មុខតំណែង មានមុខនាទី អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដែលត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះ គឺចោរកម្ម និងអគ្គិភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្តាសាយ ។

បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ គឺជាឆ្នាំដែលលោកអ្នក​មានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តិជាទីស្រឡាញ់ ឬមិត្ត ញាតិសន្តានដែលមានគុណបំណាច់លើរូបអ្នកត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះ អ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវ​រងទុក្ខក្តៅណាស់ណាទេ មានគេជួយឈឺឆ្អាលឱ្យអ្នកបានសាន្តសុខ បើទុកជាមានឧបសគ្គក្នុងការងារខ្លះ ក៏គង់នឹងសាបរលាបទៅវិញ បានដោយសារពេលនេះមានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសម្បែងជួសជុល ឬធ្វើថ្មី តែមិនជាការសំខាន់ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ