ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនថា​​អាយុ​ប៉ុន្មានឡើយ​​នារីៗ​គួរ​តែ​ដឹង​ ជា​ពិសេស​គឺទី​៧

5 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​នូវ​ពាក្យ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ចង​ចាំ​ឲ្យ​បាន​ល្អ។ តើ​មាន​អ្វី​ខ្លះទៅ? 1. អ្នក​គួរតែ​ចង​ចាំ​ថា បើ​អ្នកមាន​គ្រួសារ​ហើយ អ្នក​មិន​គួរ​ទៅ​ទាក់ទង​នឹង​ស្វាមី​របស់​អ្នក​ដទៃ​ទេ ព្រោះ​អាច​បំផ្លាញ​គ្រួសារ​អ្នក​បាន​យ៉ាង​ងាយ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​គេ​មើលងាយ​អ្នក​ទៀត​ផង​។ 2….

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​នូវ​ពាក្យ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ចង​ចាំ​ឲ្យ​បាន​ល្អ។ តើ​មាន​អ្វី​ខ្លះទៅ?

1. អ្នក​គួរតែ​ចង​ចាំ​ថា បើ​អ្នកមាន​គ្រួសារ​ហើយ អ្នក​មិន​គួរ​ទៅ​ទាក់ទង​នឹង​ស្វាមី​របស់​អ្នក​ដទៃ​ទេ ព្រោះ​អាច​បំផ្លាញ​គ្រួសារ​អ្នក​បាន​យ៉ាង​ងាយ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​គេ​មើលងាយ​អ្នក​ទៀត​ផង​។

2. អ្នក​មិន​គួរ​ជឿជាក់​ពេក​ទៅ​លើ​ពាក្យ​សន្យា​របស់​បុរស​ឡើយ ព្រោះ​ពាក្យ​សន្យា​ទាំង​នោះ​ប្រៀប​ដូច​ជា​ខ្យល់​។ បើ​គេ​ស្រឡាញ់​អ្នក គេ​នឹង​ធ្វើ​ឲ្យ​អ្នក​មើលឃើញ​ដោយ​គ្មាន​ពាក្យ​សន្យា​ឡើយ​។

3. អ្នក​មិន​គួរ​ទៅ​ជិត​បុរស​ដែល​សាវ៉ា គ្មាន​គោលដៅ លេងល្បែង និង​ញ៉ាំ​ស្រា​ឡើយ ព្រោះ​មនុស្ស​ប្រុស​ទាំងនេះ មិន​អាច​ធ្វើ​ឲ្យ​អ្នកមាន​អនាគត​ដ៏​ភ្លឺ​ឡើយ មាន​តែ​បំផ្លាញ​អ្នក​តែ​ប៉ុណ្ណោះ​។

4. អ្នក​ក៏​មិន​គួរ​ទៅ​ជិត​បុរស​ដែល​មាន​ចរិត​ឆេវឆាវ​ដែរ ព្រោះ​គេ​អាច​ប្រើ​អំពើ​ហិង្សា​ដាក់​អ្នក​គ្រប់ពេល​នៅ​ពេល​ដែល​គេ​មិន​អាច​ទប់​អារម្មណ៍​របស់​ខ្លួន​បាន​ល្អ​។

5. នៅ​ពេល​ដែល​អ្នក​ពេញចិត្ត​នឹង​បុរស​ណា​ម្នាក់ អ្នក​មិន​គួរ​មើល​តែ​ជីវភាព​រស់នៅ​របស់​គេ​ទេ ដោយ​អ្នក​គួរតែ​សង្កេត​ទាំង​មិត្តភក្តិ​របស់​គេ ទើប​អាច​ដឹង​ពី​ចរិត​ពិត​របស់​គេ​។

6. អ្នក​មិន​គួរ​ជឿ​លើ​មនុស្ស​ប្រុស​ដែល​មិន​ណែនាំ​អ្នក​ឲ្យ​មិត្ត​គេ​ស្គាល់​ឡើយ ព្រោះ​បុរស​អាថ៌​កំបាំង​បែប​នេះ នឹង​អាច​មាន​បញ្ហា​នៅ​ក្រោយខ្នង​។ ដូចនេះ អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ។

7. អ្នក​គួរតែ​ឃ្លាត​ឲ្យ​ឆ្ងាយ​ពី​បុរស​ដែល​ហា​មាត់​ខ្ចី​លុយ​របស់​អ្នក ព្រោះ​បុរស​ដែល​មាន​សមត្ថភាព មិន​ចេះ​ខ្ចី​លុយ​នារី​ឡើយ​។ ដូចនេះ បើ​អ្នក​នៅ​តែ​បន្ត​ដើរទៅ​មុខជា​មួយ​គេ អ្នក​នឹង​គ្មាន​សុភមង្គល​ឡើយ​នៅ​ថ្ងៃ​អនាគត​។

8. អ្នក​មិន​គួរ​នៅ​ជិត​មនុស្ស​ប្រុស​ដែល​មិន​ហ៊ាន​ចំណាយ​លុយ​លើ​អ្នក​ឡើយ ព្រោះ​បុរស​បែប​នេះ មិន​អាច​ធ្វើ​ឲ្យ​អ្នក​រស់នៅ​បាន​សប្បាយចិត្ត​ឡើយ ដោយ​ធ្វើ​ឲ្យ​តែ​អ្នក​កើតទុក្ខ​តែ​ប៉ុណ្ណោះ​។

9. អ្នក​មិន​គួរ​ដាក់​លក្ខខណ្ឌ​ទៅ​លើ​ស្នេហា​អ្នក​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនោសញ្ចេតនា​អ្នក​ទាំង​ពីរ នៅ​ពេល​ដែល​អនុវត្ត​មិន​បាន​លក្ខខណ្ឌ​ទាំងនោះ​។

10. អ្នក​មិន​គួរ​ស្រឡាញ់​មនុស្ស​ប្រុស​ដែល​មានចិត្ត​វៀច​ទេ ព្រោះ​បើ​ចិត្ត​គេ​មិន​ត្រង់ នោះ​អ្នក​នឹង​រង​ចាំតែ​អង្គុយ​ស្រក់​ទឹកភ្នែក​តែ​ប៉ុណ្ណោះ​ក្រោយ​ពេល​ដែល​ដើរ​ជាមួយ​គ្នា​។

ដូចនេះ អ្នក​គួរតែ​ចង​ចាំ​ឲ្យ​បាន​ល្អ​នូវ​ចំណុច​ទាំងនេះ ទើប​អ្នក​អាច​រស់នៅ​បាន​យ៉ាង​សប្បាយចិត្ត​៕

ដក​ស្រង់​ចេញ​ពី​គេហ​ទំព័រ ៖ http://health.com.kh/
ប្រភព ៖ buzzlife.com.tw

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ