ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលជួយរុះរើផ្ទះពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តត្បូងឃ្មុំ ៖  ភ្លៀងបាន​ធ្លាក់មកលើភូមិទួលទ្រាជើង ឃុំជប់ ស្រុកត្បូងឃ្មុំ ដោយមានលាយឡំនឹងខ្យល់កន្រ្តាក់កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៨ឧសភា ២០១៨  ជាហេតុធ្វើឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៤ខ្នង ត្រូវបានរបើកដំបូល និង​​តួផ្ទះទាំងមូល​ធ្លាក់ចេញពីជើងសសរផងដែរ។…

ខេត្តត្បូងឃ្មុំ ៖  ភ្លៀងបាន​ធ្លាក់មកលើភូមិទួលទ្រាជើង ឃុំជប់ ស្រុកត្បូងឃ្មុំ ដោយមានលាយឡំនឹងខ្យល់កន្រ្តាក់កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៨ឧសភា ២០១៨  ជាហេតុធ្វើឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៤ខ្នង ត្រូវបានរបើកដំបូល និង​​តួផ្ទះទាំងមូល​ធ្លាក់ចេញពីជើងសសរផងដែរ។

លោកវរសេនីយ៏ឯក សួស ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំ ប្រាប់ឲ្យដឹងថា​  មេឃ​ចាប់ផ្តើមខ្មៅបន្តិចម្តងៗ បន្ទាប់មកភ្លៀងបាន​ធ្លាក់​លាយឡំទៅដោយខ្យល់កន្រ្តាក់ថែមទៀត​នោះ ជាហតុធ្វើឲ្យលំនៅឋានរបស់ ប្រជា​ពលរដ្ឋ​ចំនួន​៤ត្រូវ​រងការខូចខាត រួមមាន១-ឈ្មោះ ណាត ជៀន ភេទស្រី អាយុ៣៣ឆ្នាំ ផ្ទះតៀមសង់ពីកូនឈើប្រក់សង្កសីទំហំ៤ម៉ែត្រ​គុណនឹង​៥ម៉ែត្រ ត្រូវដួលរលំ​ ២-ផ្ទះឈ្មោះ ឃីម សុខុម ភេទប្រុស អាយុ៣៨ឆ្នាំ ជា​ផ្ទះឈើទំហំ៥ម៉ែត្រ​គុណនឹង​៦ម៉ែត្រប្រក់ស័ង្កសី ត្រូវបានធ្លាក់ពីជើងកល់ ៣-ផ្ទះឈ្មោះ ឃុត ឧត្តម ភេទប្រុស អាយុ៣៩ឆ្នាំ ផ្ទះតៀមទំហំ៦ម៉ែត្រ​គុណនឹង​៨ម៉ែត្រ ប៉ើងដំបូល   និង​៤-ផ្ទះឈ្មោះ ជុន គ្រី ភេទប្រុស អាយុ៤៧ឆ្នាំ ផ្ទះតៀមសង់ពីឈើប្រក់ស័ង្កសីបានដួលរាបដល់ដី ។

 

អធិការនគរបាលស្រុកត្បូងឃ្មុំបានឱ្យ​ដឹង​ថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៏ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តនោះ រូបលោក៏បានចាត់ឲ្យកម្លាំងប៉ុស្តិ៍​រដ្ឋបាលឃុំជប់សហការជាមួយនឹងប៉ុស្តិ៍​រដ្ឋបាលឃុំជីរោទ៏ទី២ ទើប​នៅព្រឹកថ្ងៃទី៩ ឧសភា បាន​ចុះទៅដល់​ទីតាំងរងគ្រោះ​ខាងលើ  ដោយបានជួយរុះរើផ្ទះរបស់ប្រជាពលរដ្ឋដែលរងគ្រោះ​ដោយខ្យល់កន្រ្តាក់បណ្តាលឲ្យរងការខូចខាត  ដោយបានប្រមូល​ស័ង្កសី និងឈើធ្វើ​ផ្ទះដាក់ប្រមូលផ្តុំទុកមួយដុំតាមផ្ទះនីមួយៗ ដោយរង់ចាំពួកគាត់សាងសង់ឡើងវិញនៅពេលណាមួយនោះ ។

ដោយឡែក មន្រ្តីកាកបាទក្រហមខេត្តត្បូងឃ្មុំវិញក៏បានឲ្យដឹងដែរថា នៅថ្ងៃទី១០ ឧសភា នឹងចុះទៅចែកអំណោយដល់ពលរដ្ឋ​ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ខាងលើដើម្បីជួយសំរួលដល់​ការលំបាករបស់ពួកគាត់បានមួយគ្រាផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ