ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទៅទៅបាត់ហើយ ចុះអ្នកនៅអ្នកណាមើល… សង្វេគ​ណាស់​​កូន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អ្នក​ដើរ​រើស​អេ​តចាយ​ចិញ្ចើម​ជីវិត​ម្នាក់ បាន​ខ្យល់.គរ​ស្លាប់ ​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃទី​៦ ​ឧសភា នៅ​ចិញ្ចើម​ផ្លូវ​បេតុង​មួយ​ក្នុងភូមិឫស្សី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អ្នក​ដើរ​រើស​អេ​តចាយ​ចិញ្ចើម​ជីវិត​ម្នាក់ បាន​ខ្យល់.គរ​ស្លាប់ ​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃទី​៦ ​ឧសភា នៅ​ចិញ្ចើម​ផ្លូវ​បេតុង​មួយ​ក្នុងភូមិឫស្សី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។ ស្ត្រី​រូប​នេះ​ឈ្មេ​ាះ សាំង សា​រ៉​ន អាយុ​៤០​ឆ្នាំ មានកូន​ស្រី​ម្នាក់​ឈ្មោះ បូ​ង៉ា អាយុ​៨​ឆ្នាំ ហើយ​ការរស់នៅ​របស់​គាត់​ គឺ​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​ជាទី​ជម្រក គ្មាន​ផ្ទះសម្បែង ​និង​មិនដឹង​ស្រុក​កំណើ​ត​​ឡើយ ព្រោះ​ធំ​ដឹងក្តី​នៅ​តំបន់​ខាងលើ ហើយក៏​ស្លាប់​ទៅ​វិញ​នៅ​កន្លែង​ដដែល​ដែរ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មានកូន​ប្រុស​ស្រី​៣នាក់ ក្នុង​នោះ​កូនប្រុស​ច្បង​មាន​អាយុ​ជាង​២០​ឆ្នាំ បាន​ចាកចោល​ម្តាយ​និង​ប្អូន​ៗ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​បាត់​ដំណឹង​សូន្យឈឹង​អស់​ជាង​១០​ឆ្នាំ​មក​ហើយ ចំណែក​កូនស្រី​ទី​២​បាន​ទៅ​នៅ​ជាមួយ​ឪពុក​នៅ​ឯ​ខេត្តបាត់ដំបង ក្រោយ​​ពេល​ម្តាយ​ឪពុក​ចែកផ្លូវ​គ្នា ។ ចំណែកឯ​កូនស្រី​តូច​ដែល​បច្ចុប្បន្ន​ទើប​មាន​អាយុ​៨​ឆ្នាំ នៅ​ជាមួយ​ម្តាយ​ដោយ​ដេក​តាម​ចិញ្ចើម​ផ្លូវ​ជាមួយ​គ្នា ស៊ី​អត់​ស៊ី​ឃ្លាន ហាលខ្យល់​ហាលភ្លៀង មាន​ទាំង​ក្តៅ​និង​រងា​គួរ​ឱ្យ​អនិច្ចា​រក​អ្វី​ផ្ទឹម​ពំ​ុ​បាន​ឡើយ ។

ប្រភព​ដដែល​និយាយ​ទៀត​ថា ស្ត្រី​រង​គ្រេ​ាះនិង​ប្តី​បាន​បែកបាក់​គ្នា​ប្រមាណ​២​ឆ្នាំ​មក​ហើយ ដោយសារ​បុរស​ជា​ប្តី​តែង​វាយ​ធ្វើបាប​ប្រពន្ធ​រៀងរាល់ថ្ងៃ ធ្វើ​ឱ្យ​ទ្រាំ​ពំ​ុ​បាន​ក៏​ចែកផ្លូវ​គ្នា​ទៅ ហើយ​ស្ត្រី​រូប​នេះ​ក៏​នាំ​កូនស្រី​ដ៏​កម្សត់​ដើរ​ដេក​តាម​ចិញ្ចើមផ្លូវ ដោយ​មាន​តែ​តង់​មួយ​សម្រាប់​ដេក​២​នាក់ម្តាយកូន ។ កាលពីមុន គាត់​ដើរ​រើស​​អេ​ត​ចាយ​ចិញ្ចើម​កូនស្រី តែ​ក្រោយមក​ក៏​ធ្លាក់ខ្លួន​ឈឺ​មិន​អាច​រក​អ្វីបាន​ដើម្បី​ចិញ្ចើម​ជីវិត​ឡើយ ហើយ​អ្នកស្រុក​ក្បែរនោះ​មើលឃើញ​ភាព​លំបាក ក៏​ចេះ​តែ​យក​អាសា​ឱ្យ​បាយ​ទឹក​គាត់ និង​កូនស្រី​គ្រាន់​ហូប ​ដើម្បី
រស់រាន​បន្ត ។ លុះ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ស្ត្រី​រង​គ្រោះ​ហាក់​មាន​បញ្ហា​ផ្លូវ​ចិត្តជា​ខ្លាំង ហើយ​ផឹក​តែ​ស្រា​មិន​ដែល​ហូប​បាយ ឬ​នំនែក​ចំណីអាហារ​អ្វី​ឡើយ ជា​ហេតុ​ធ្វើ​ឱ្យ​សុខភាព​កាន់តែ​ខ្សោយ​ទៅ​ៗ​រហូត​កើត​ជំងឺ​ខ្យល់គរ​ស្លាប់​តែ​ម្តង ។

សូម​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាននេះ អាជ្ញាធរ​មូលដ្ឋាន​បាន​ទៅ​ពិនិត្យ​និង​ជួយ​ទាក់ទង​ហៅ​រថយន្ត​សា​មុ​យ​ដឹក​សព​យក​ទៅ​តម្កល់​ធ្វើបុណ្យ​បូជា​តាម​ប្រពៃណី​នៅ​វត្ត​សំបួរមាស ក្នុងខណ្ឌដង្កោ ។ នាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​៣ លោក ឯម ភា​រី ឱ្យ​ដឹង​ថា បច្ចុប្បន្ន​រូប​លោក​និង​អាជ្ញាធរ​សង្កាត់ កំពុង​ព្យាយាម​ស្វះ​ស្វែងរក​អង្គការ​កុមារ​កំព្រា ដើម្បី​យក​កុមារី​ជា​កូន​ដ៏​កម្សត់​បាន​រស់នៅ​ដោយ​ការ​គាំពារ និង​បាន​ទៅ​រៀនសូត្រ​និង​ស្នាក់​នៅ​ទីនោះ​តែ​ម្តង ព្រោះ​នាង​គ្មាន​សាច់ញាតិ​នឹង​ទីពឹង​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ