ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រចេះកំពុងរងការគំរាមកំហែងខ្លាំង​… រន្ទះនិងខ្យល់កន្ត្រាក់

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ​បាតុភូត​ធម្មជាតិ​ មាន​គ្រោះរ​ន្ទះ​បាញ់​ និង​ខ្យល់​កន្ត្រាក់​នា​រដូវវស្សា​​ដើមឆ្នាំនេះ​ កំពុង​បង្ក​មហន្តរាយយ៉ាងខ្លាំងគួរ​ឱ្យ​​ព្រួយ​បារម្ភ​​ នៅ​ក្នុង​ខេត្តក្រចេះ ។ ការបារម្ភគឺ​ក្រោយ​ពី​មាន​​កើត​មាន​​ជា​បន្ត​បន្ទាប់ជាប់​គ្នា​ ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​…

ខេត្តក្រចេះ ៖ ​បាតុភូត​ធម្មជាតិ​ មាន​គ្រោះរ​ន្ទះ​បាញ់​ និង​ខ្យល់​កន្ត្រាក់​នា​រដូវវស្សា​​ដើមឆ្នាំនេះ​ កំពុង​បង្ក​មហន្តរាយយ៉ាងខ្លាំងគួរ​ឱ្យ​​ព្រួយ​បារម្ភ​​ នៅ​ក្នុង​ខេត្តក្រចេះ ។ ការបារម្ភគឺ​ក្រោយ​ពី​មាន​​កើត​មាន​​ជា​បន្ត​បន្ទាប់ជាប់​គ្នា​ ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ។

ជាក់ស្តែង បាតុភូត​គ្រោះ​ធម្មជាតិ​នេះ ​ត្រូវ​បាន​គេ​កត់សម្គាល់​​ថា បាន​កើតឡើង​ជាប់​ៗ​គ្នា​ ចាប់តាំង​​ពី​ថ្ងៃ​ទី​​៦ រហូត​ដល់​ថ្ងៃ​ទី​៨ ឧសភា ។ ក្នុង​នោះ​​ បង្កឱ្យ​មនុស្ស​ក្មេង​ចាស់​៥​នាក់​នៅ​តំបន់​ផ្សេង​គ្នា​ បាន​រង​របួសធ្ងន់​ដោយ​សារ​ត្រូវ​រ​ន្ទះ​​បាញ់ ស្របគ្នា​នោះ ក៏មាន​​ខ្យល់​កន្ត្រាក់​បាន​វាយ​ប្រហារ​បក់​បោក​ បង្កឱ្យ​មាន​មហន្តរាយ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ក្រុង​ក្រចេះដូចគ្នា ​។

បើតា​​ម​សេចក្តីរាយការណ៍​​​​ឱ្យ​ដឹងទៀត​​ថា មនុស្ស​ប្រុស-​ស្រីចំនួន​​៣​នាក់ រស់នៅ​ក្នុង​ឃុំ​ដំរី​ផុង ស្រុកឆ្លូង ក៏​បាន​រង​របួស​ធ្ងន់ធ្ងរ​ ដោយសារ​រន្ទះ​​បាញ់​កាលពី​ថ្ងៃ​ទី​៦ ឧសភា​ ។ ​រន្ទះបាន​បាញ់​​ពលរដ្ឋ​ សុ​ទ្ធ​​សឹង​ជា​កសិករ​​​​​ប្រុស​-​ស្រី​ទាំង​៣ នាក់ ពេលគាត់​កំពុង​ព្យួរ​រាស់​ដីស្រែ​នៅ​កណ្តាល​វាលស្រែ​ ។ ​ភ្លាម​ៗ ជង​រង​គ្រោះ​ត្រូវ​បាន​អាជ្ញាធរ​ចាត់បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​។

ដូច្នេះ សូមបងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់ ត្រូវតែបង្កើន​​ការប្រុងប្រយ័ត្នឱ្យ​ខ្ពស់ជានិច្ច​ ដើម្បី​កុំ​ឱ្យ​​គ្រោះថ្នាក់​ដល់​អាយុជីវិ​តយើង ។

អត្ថបទសរសេរ ដោយ