ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយរូបស្តាយរាងណាស់ មិនគួរជាចោរសោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៧ ​ឧសភា បាន​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់ ​ពាក់ព័ន្ធ​នឹង​ករណី​ឆក់​កាបូប ដែលនៅ​ពេល​ចាប់ខ្លួន​ដកហូត​បាន​កាំភ្លើងខ្លី​១​ដើម ប្រាក់​មួយ​ចំនួន និង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួនទៀត…

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៧ ​ឧសភា បាន​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់ ​ពាក់ព័ន្ធ​នឹង​ករណី​ឆក់​កាបូប ដែលនៅ​ពេល​ចាប់ខ្លួន​ដកហូត​បាន​កាំភ្លើងខ្លី​១​ដើម ប្រាក់​មួយ​ចំនួន និង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួនទៀត ។ ជនសង្ស័យ​ឈ្មោះ លឹ​ម សុខ​គា ហៅ​លី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិនពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​តាម​ផ្លូវ​ទន្លេសាបភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។

ក្នុង​ពេល​បង្ហាញមុខ​ជនសង្ស័យ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៦ ​ឧសភា មាន​ករណី​ចោរឆក់​កាបូ​ប​ពី​បុរស​ម្នាក់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៅ​ចំណុ​ច​កែង​រវាង​មហាវិថី​ព្រះ​មុនី​វង្ស​និង​ផ្លូវ​លេខ​១៤៤ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។ ម្ចាស់​កាបូប​ឈ្មោះ ឯក រដ្ឋ អាយុ​៤៦​ឆ្នាំ ជា​ប្រធាន​​នាយកដ្ឋាន​រដ្ឋបាល​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ស្នាក់​នៅផ្ទះ​លេខ១៨ ផ្លូវ​លេខ​១ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ។

ក្នុង​ការ​ធ្វើ​សកម្មភាព​ឆក់​នោះ ​ជនសង្ស័យ​មាន​តែ​ម្នាក់ឯង​ទេ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​សុ​៊ុ​យហ្សុ​៊​យ​គី​ណិ​ច ពណ៌​សលាយ​ខៀវ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១GX-៣៥៣០ ។ ក្រោយពី​មាន​ហេតុការណ៍​នេះ​កើតឡើង ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​រាំង ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​លើ​ករណី​នេះ ។

ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ក្នុង​កាបូប​ដែល​ចោរឆក់​យក​ទៅ​នោះ មាន​កាបូបដៃ​ពណ៌​ខ្មៅ​១ កាំភ្លើងខ្លី​ម៉ា​កឡុក​១​ដើម បង់​២ គ្រាប់​ចំនួន​១៥​គ្រាប់ វិក្កយបត្រ​ប្រេង​ក្រុមហ៊ុន​សូ​គី​ម៉ិច​១០០​លី​ត្រ វី​សា​កាត​១ ប័ណ្ណ​សម្គាល់​យានយន្ត​ផ្លា​ក​លេខ​រដ្ឋ ៨៥៦៨ ចំនួន​១ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ជាតិខ្មែរ​២ សន្លឹក និង​ប្រាក់​មួយ​ចំនួន ។

លុះ​នៅ​វេលា​ម៉ោង​១១​ថ្ងៃ​ដដែល គឺ​រំលង​បាន​២​ម៉ោង​ក្រោយមក កម្លាំង​នគរបាល​កា​រិ​យាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជាក់ ស្តែង នៅ​ចំណុច​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ព្រមទាំង​ដកហូត​បាន​កាបូប​របស់​ជន​រង​គ្រោះ ដែល​មាន​សម្ភារ​ដូច​រៀបរាប់​ខាងលើ​មក​វិញ​ផង​ដែរ ។ នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ វត្ថុ​តាង​មួយ​ចំនួន​បាន​ប្រគល់​ឱ្យទៅ​ជន​រង​គ្រោះ​វិញ ឯ​សម្ភារ​មួយ​ចំនួន​ពាក់ព័ន្ធ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ