ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​លើក​ពេល​សវនាការ​​សំណុំរឿង​លោកសម រ​ង្ស៊ី​ព្រោះ​អវត្តមាន​លោក​មេធាវី​សំ សុ​គង់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៨ នេះ​ចៅក្រម​តុលាការ​កំពូល​លោក គង់ ស្រ៊ី​ម ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នឹង​តំណាង​មហាអយ្យការ​លោក​ជុំ សំ​បាន…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៨ នេះ​ចៅក្រម​តុលាការ​កំពូល​លោក គង់ ស្រ៊ី​ម ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នឹង​តំណាង​មហាអយ្យការ​លោក​ជុំ សំ​បាន គ្រោង និង​បើក​សវនាការ​លើ​សំណុំរឿង​លោក សម រ​ង្ស៊ី ពាក់ព័ន្ធ​នឹង​បទល្មើស​ចំនួន​បី តែ​សវនាការ​នេះ​ត្រូវ​បាន​លើក​ពេល​វិញ ដោយសារ​តែ​អវត្តមាន​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោក សម រ​ង្ស៊ី​នៅ​ពេល​សវនាការ ។

លោក សម រ​ង្ស៊ី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់ចោទ​ពី​បទ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១២ ,១៣ ខែសីហា ឆ្នាំ​២០១៥ បទ​បញ្ញា​ត្តិ​ដែល​មាន​ចែង​តាម​មាត្រា​២៩, ៦២៩, ៦៣០ និង​មាត្រា​៤៥៩ នៃ​ក្រមព្រហ្មទណ្ឌ ។

សូម​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លាង សំណាត់ បាន​ប្រកាស​សាលក្រម​ថា ផ្ដន្ទាទោស​លោក សម រ​ង្ស៊ី ដាក់​ពន្ធនាគារ​កំណត់ រយៈពេល​៥​ឆ្នាំ ជុំវិញ​បទ​ចោទ​ខាងលើ ។

គួរ​បញ្ចា​ក់ថា លោក​សម រ​ង្ស៊ី​ត្រូវ​បាន​ចោទប្រកាន់​សមគំនិត​បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើ​ឯកសា​ក្លែង ករណី​ដែល​លោក​ហុង សុខ​ហួរ​បាន​ប្រើប្រាស់​គណនេយ្យ​ឈ្មោះ​សម រ​ង្ស៊ី​បង្ហោះ​ឯកសារ​ពាក់ព័ន្ធ​នឹង​ផែនទី​ព្រំដែន​កម្ពុជា​វៀតណាម ៕

កែសម្រួលដោយ