ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា អ្នក​ជេរ​សម្តេច​រាសី​មិន​ដល់ ប្រយ័ត្ន​រន្ទះបា.ញ់​ងាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨ ថា អ្នក​ដែល​ជេរ​សម្តេច​ខ្លាំង​បំផុត…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨ ថា អ្នក​ដែល​ជេរ​សម្តេច​ខ្លាំង​បំផុត គឺ​ប៉ុ​ល ពត អតីត​មេដឹកនាំ​របប​ប្រល័យពូជសាសន៍ ហើយ​ដែល​បន្ត​ជេរ​សម្តេច​រាល់ថ្ងៃ​ប្រយ័ត្ន​ត្រូវ​រន្ទះបាញ់ ដោយសារ​តែ​រាសី​ចាញ់​សម្តេច ។

ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​-​កម្មការិនី​សរុប​ចំនួន​ជាង​២៨,៥៨៤​នាក់​មក​ពី​រោងចក្រ សហគ្រាស​ចំនួន​២៦​នៅ​ក្នុង​ក្រុង​បា​វិត ខេត្តស្វាយរៀង សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ពេល​ណា​ត្រូវ​សរសើរ​សម្តេច មាន​ន័យ​ថា សម្តេច​កំពុង​ធ្វើ​ខុស តែ​ពេល​ណា​ដែល​ត្រូវ​ជេរ​កាន់តែ​ខ្លាំង​មាន​ន័យ​ថា សម្តេច​កំពុង​តែ​ធ្វើ​ត្រូវ​នេះ គឺជា​រឿង​ពិត ។

ដូច្នេះ​ការ​រិះគន់ ការ​វាយប្រហារ​ដោយ​ពាក្យ​សម្តី​របស់​បក្ស​ប្រឆាំង​កាន់តែ​ខ្លាំង គឺ​សម្តេច​យល់​ថា សម្តេច​កំពុង​ដឹកនាំ​ប្រទេស​ក្នុង​ផ្លូវ​ដែល​ត្រឹមត្រូវ ។ សម្តេច​តេ​ជោ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​អ​ញ្ចឹ​ង​ទេ អ្នកឯង​ជេរ​កាន់តែ​ខ្លាំង ខ្ញុំ​យល់​ថា ខ្ញុំ​ធ្វើ​កាន់តែ​ត្រូវ​» ។ «​អ​ញ្ចឹ​ង​សុំ​អ្នកឯង​ជេរ​ទៀត​មក​ជេរ​ថែម​ទៀត​មក ។ ប៉ុន្តែ​ជេរ​មិន​ស្រួល រាសី​មិន​ដល់​រន្ទះបាញ់​ងាប់ អា​នឹង​និយាយ​ពិត ។ ព្រោះ​រាសី​អ្នកឯង​មិន​ដល់​ខ្ញុំ អ​ញ្ចឹ​ង​ជួនកាល​វា​អាច​ផ្លូវ​ង​ងឹ​ង វា​អាច​គ្រោះថ្នាក់​ខ្លួនឯង​វិញ​ទេ ។ ព្រោះ​ខ្ញុំ​ដឹង​ថា អ្នក​ជេរ​ខ្ញុំ​ទាំង​ប៉ុន្មាន​មួយ​ចំនួន​វា​ងាប់​បាត់​ទៅ​ហើយ ។ វា​ងាប់​ខាន​ជេរ អាហ្នឹង​មក​ពី​រាសី​វា​មិន​ដល់​» ។

សម្តេច​បាន​បញ្ជាក់​ថា ខេត្តស្វាយរៀង​ពី​អតីតកាល គឺជា​តំបន់​រង​ការ​គម្រាម​គំ​ហែង​ដោយ​សង្គ្រាម​កាលពី​អតីតកាល «​ដូច្នេះ​តម្លៃ​នៃ​សន្តិភាព​នៅ​ទី​នេះ​វា​ធំធេង​ខ្លាំង​ណាស់ មិនមែន​គ្រាន់តែ​សម្រាប់​នរណា​ម្នាក់​ទេ គឺ​សម្រាប់​ទាំងអស់​គ្នា ។ បាត់​សន្តិភាព គឺ​បាត់​អ្វី​ៗ​ទាំងអស់​» ។ សម្តេច​ក៏​បាន​រិះគន់​សហរដ្ឋអាមេរិក និង​អ្នកខ្លះ​ដែល​និយាយ​សុទ្ធតែ​ប្រជាធិបតេយ្យ និយាយ​សុទ្ធតែ​ពី​សិទ្ធ​មនុស្ស ក៏​ប៉ុន្តែ​គេ​បាន​សួរ​ទេ​ថា នៅ​ពេល​ដែល​អ្នកឯង​ទម្លាក់​គ្រាប់បែក​លើ​ក្បាល​ប្រជាជន​ខ្ញុំ តើ​អ្នកឯង​មានបាន​គិត​ពី​សិទ្ធ​មនុស្ស និង​ប្រជាធិបតេយ្យ​ទេ? សិទ្ធ​មនុស្ស និង​ប្រជាធិបតេយ្យ​វា​បាន​កើតឡើង​តែ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​មាន​សន្តិភាព​តែ​ប៉ុណ្ណោះ​»​។ សម្តេច​បន្ថែម​ទៀត​ថា ពួក​អ្នក​ដែល​ចង់​ផ្តួលរំលំ គឺ​គេ​ខិតខំ​ធ្វើការ​ញុះ​ញ៉​ង់​គ្រប់​វិធី​ទាំងអស់ ដូច្នេះ​ក្មួយ​ៗ​ត្រូវ​បន្ត​ការ​ខិតខំ ដើម្បី​ចូលរួម​ចំណែក​ជាមួយនឹង​ការ​រក្សា​សន្តិភាព ។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​បន្ថែម​ថា​៖ «​ហើយ​ការ​រក្សា​សន្តិភាព​នេះ​វា​ងាយ​ធ្វើ​ទៅ​បាន និង​ធានា​ថា​ធ្វើ​បាន ប្រសិនបើ​ក្មួយ​ៗ និង​ក្រុម​គ្រួសារ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ។ មាន​ពូ​នៅ ពិបាក​នឹង​បំផ្លាញ​សន្តិភាព​ណាស់ ។ អ​ញ្ចឹ​ង​ហើយ​បានជា​ពួក​ប្រឆាំង​ទាំង​ប៉ុន្មាន​ប្រមូល​ម្តុំ វ៉ៃ​ពូ​ទាំងអស់ ដោយសារ​ពូ​រារាំង​នូវ​សកម្មភាព​បំផ្លាញ​ជាតិ​របស់​គេ ។

ដូច្នេះ​ពូ​មិន​ភ្ញាក់ផ្អើល​ទេ​នូវ​កាលដែល​គេ​ជេរ​ពូ​នោះ ។ គ្មាន​អ្នក​ណា​ជេរ​ពូ​ច្រើន​ជា​ប៉ុ​ល ពត ទេ ដោយសារ​ប៉ុ​ល ពត​វា​ចាញ់​នៅ​ក្រោម​ដៃ​របស់​ពូ ។ ប៉ុន្តែ​នៅ​ទីបំផុត​ប៉ុ​ល ពត ស្លាប់​រក​ដី​កប់​គ្មាន​ផង​» ។ សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា អ្នកប្រឆាំង​ទាំងឡាយ​ដែល​ប៉ុនប៉ង​ផ្តូ​ល​រំលំ​រាជរដ្ឋាភិបាល និង​ពូកែ​ជេរ​ថ្នាក់ដឹកនាំ​ត្រូវ​ទទួលស្គាល់​បុណ្យ និង​បាប​ផង ។ សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ទម្លាយ​ពី​បំណងប្រាថ្នា​របស់​សម្តេច​ថា​៖ «​ព្រោះ​មិនមែន​អ្នក​ណា​ក៏​ចេះ​តែ​ធ្វើ​នាយក​រដ្ឋមន្ត្រី​ទេ​បាន​ទេ ។ ពូ​មិន​ដែល​នឹកឃើញ​ថា នាយក​រដ្ឋមន្ត្រី​ទេ […] ។ បំណង​ធំ​របស់​ពូ ត្រឹមតែ​ជា​គ្រូបង្រៀន​តូចតាច​ម្នាក់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​អត់​នឹក​ស្មានថា ខ្លួនឯង​ធ្វើ​នាយក​រដ្ឋមន្ត្រី ហើយ​មិនមែន​ធ្វើ​មួយ​ឆ្នាំ ឬ​២​ឆ្នាំ​ទេ ធ្វើ​៣៣​ឆ្នាំ​ហើយ ហើយ​ថែម​១០​ឆ្នាំ​ទៀត បើ​ក្មួយ​ៗ​បោះ​ឆ្នោត​ឲ្យ​» ។

សម្ត​ច​តេ​ជោ ហ៊ុន សែន​បញ្ជាក់​ថា ការ​បន្ត​ដឹកនាំ​ប្រទេស​យូរ​ឆ្នាំ​នេះ គឺ​ព្រោះ​មិនមែន​ជា​បញ្ហា​ការ​បំបែក​ឯក​ត្ត​កម្ម​ទេ ជា​មេដឹកនាំ​យូរ​ជាងគេ​នោះ​ទេ «​ប៉ុន្តែ​ដរាបណា​ពួក​អ្នក​ចង់​បំផ្លាញ​ជាតិ ចង់​បំផ្លាញ​សន្តិភាព វា​នៅ​បន្ត​បំផ្លាញ ពូ​នៅ​តែ​បន្ត​ធ្វើ ដើម្បី​ទប់ស្កាត់​វា ហើយ​ការពារ​នូវ​អាយុជីវិត​ប្រជាជន​កម្ពុជា ការពារ​នូវ​ការងារ​ធ្វើ និង​ប្រាក់​ចំណូល​ដែល​ក្មួយ​ៗ​មាន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ