ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​សម្តេច​តេ​ជោ ចំនួន​៣​ខ្នង​ត្រូវ​បាន​ប្រគល់​ឲ្យ​អតីត​យុទ្ធ​ជន​ជួប​ការ​លំបាក

7 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅរ​រសៀល​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៨ លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម អគ្គលេខាធិការ គណៈ​អចិន្ត្រៃយ៍…

ខេត្តបាត់ដំបង ៖ នៅរ​រសៀល​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៨ លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម អគ្គលេខាធិការ គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ឯកឧត្តម អស់លោក​ជា​ប្រតិភូ​អមដំណើរ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ជា​ប្រធាន ស​.​អ​.​ក ខេត្ត​, លោក​ឧត្តមសេនីយ៍ទោ ជា រស់ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥, លោក ប៉ោ​ទ្រី ឌឿ​ន ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត អនុប្រធាន ស​.​អ​.​ក ខេត្ត​, លោក ឡុ​ង ផលគុណ ប្រធាន​ធនធានទឹក និង​ឧតុនិយម​ខេត្ត អនុប្រធាន ស​.​អ​.​ក ខេត្ត​, លោក​វរសេនីយ៍ឯក ទៀប រី ស្នងការ​រង នគរបាល​ខេត្ត​, លោក គឹ​ម តេ​ង ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត អនុប្រធាន​ប្រចាំការ ស​.​អ​.​ក ខេត្ត​, លោក​ប្រធាន អនុប្រធាន ស​.​អ​.​ក ក្រុង​, ក្រុមការងារ ស​.​អ​.​ក ខេត្ត​/​ក្រុង​, លោក​ប្រធាន អនុប្រធាន​សាខា​សង្កាត់ អាជ្ញាធរ​ដែនដី សរុប​ចំនួន​៤៥​នាក់ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ផ្ទះ​៣​ខ្នង ០១​ខ្នង​ទំហំ (០៤​ម៉ែត្រ​x០៦​ម៉ែត្រ​) ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី រៀប​ការ៉ូ​បាត និង​រៀប​ជញ្ជាំង​ឥដ្ឋ​កម្ពស់​០១​ម៉ែត្រ ត​សំ​យ៉ាប​ទៅ​ក្រោយ​ប្រវែង (៣​ម៉ែត្រ​x២.៥​ម៉ែត្រ​)។

ដែល​បាន​ចាប់​សាងសង់​ពី​ថ្ងៃ​ទី​២៧ មីនា ២០១៨ ដល់​ថ្ងៃ​ទី​២៩ មេ​សា ២០១៨ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ផ្តល់​ជូន​សមាជិកសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ខេត្តបាត់ដំបង​៣​នាក់ ដែល​ទីទ័ល​ក្រ និង​គ្មាន​ទីជម្រក​សមរម្យ ១.​ឈ្មោះ ឃុំ សន អត្តលេខ HA83000015 ជា​ជន​ពិការ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ស្ថិត​នៅ​ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​, ២. ឈ្មោះ នូវ សា​មឿ​ន អត្តលេខ HA94000577​ជា​ជន​ពិការ ភេទ​ស្រី អាយុ​៦៧​ឆ្នាំ ស្ថិត​នៅ​ភូមិ​សាមគ្គី ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល​, ៣.​ឈ្មោះ សែ​ម អូន ភេទ​ស្រី អាយុ​៧០​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ទីទ័ល រស់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ កម្មវិធី​នេះ​ម្ចាស់ផ្ទះ​ទទួល​បាន​គ្រឿង​ឧបភោគបរិភោគ ក្នុង​០១​នាក់​រួម​មាន​៖ ថវិកា ២០០,០០០​រៀល​, គ្រែ​០១, អង្ករ​ចំនួន​១០០​គីឡូក្រាម​, ទឹកត្រី ០១​យួរ​, ទឹក​ស៊ី​អី​វ ០១​យួរ​, ត្រីខ​០១​យួរ​, ឆ្នាំង​ចាន មុង​០១, ផួយ​០១ និង​កន្ទេល​០១​។

ដោយឡែក​អតីត​យុទ្ធ​ជន​ដែល​មាន​ជីវភាព​ទីទ័ល​មក​ចូលរួម​ចំនួន​៣០​នាក់ ជា​ជន​ពិការ និង​និវត្តន៍​ជន ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន​១០០,០០០​រៀល អង្ករ​៥០​គ​.​ក្រ សា​រ៉ុ​ង​១, ក្រុមការងារ ស​.​អ​.​ក ស្រុក​ប​វេ​ល ថវិកា ២០០,០០០​រៀល ជា​អំណោយ​របស់​សម្តេច អគ្គ​មហា​សេ​បតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន​។ ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គលេខាធិការ បាន​សំណេះសំណាល និង​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ហើយ​បាន​ប្រាប់​អតីត​យុទ្ធ​ជន​ដែល ចូល​ទាំងអស់​ត្រូវ​ជឿជាក់ ស្មោះស្ម័គ្រ​គាំទ្រ​ការ​ដឹកនាំ របស់​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ផង​ដែរ ហើយ​កុំ​ភ្លេច​ត្រូវ​នាំ​គ្នា​ទៅ​ចូលរួម​បោះ​ឆ្នោត នា​ពេល​ខាង​មុខ​នេះ​កុំបី​ខាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ