ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកញៀនកាហ្វេចង់កាត់បន្ថយមានអីពិបាក សាកវីធីទាំងនេះ !

5 ឆ្នាំ មុន

ចាត់​ទុក​ថា ជា​រឿង​ដ៏​ល្អ​មួយ​សំរាប់​អ្នកដែល​ចង់​កាត់​បន្ថយ​ទទួលទាន​កាហ្វេ​គឺ​ត្រូវអនុវត្ដ​តាម​វិធីសាស្ដ្រ​ខាងក្រោម ៖ -​កាត់​បន្ថយ​បរិមាណ​ពិសា​កាហ្វេ​ក្នុង​មួយថ្ងៃ​ៗ​ឱ្យ​បាន​ដូច​ជា​បើ​លោក​អ្នក​ធ្លាប់​ពិសា​ក្នុងមួយ​ថ្ងៃ​៤​កែវ ត្រូវ​បន្ថយ​មក​នៅ​ត្រឹម​៣ កែវ​។ -​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ដោយ​ខ្លួនឯង​ថា ក្រៅពី​កាហ្វេ​តើ​លោក​អ្នក​បាន​ទទួល​សារធាតុកាហ្វេ​អ៊ី​ន​ពី​អាហារ​ប្រភេទ​ណាខ្លះ ដូច​ជា​ទឹកតែ អូ​វ៉ា​ន់ទី​ន…

ចាត់​ទុក​ថា ជា​រឿង​ដ៏​ល្អ​មួយ​សំរាប់​អ្នកដែល​ចង់​កាត់​បន្ថយ​ទទួលទាន​កាហ្វេ​គឺ​ត្រូវអនុវត្ដ​តាម​វិធីសាស្ដ្រ​ខាងក្រោម ៖

-​កាត់​បន្ថយ​បរិមាណ​ពិសា​កាហ្វេ​ក្នុង​មួយថ្ងៃ​ៗ​ឱ្យ​បាន​ដូច​ជា​បើ​លោក​អ្នក​ធ្លាប់​ពិសា​ក្នុងមួយ​ថ្ងៃ​៤​កែវ ត្រូវ​បន្ថយ​មក​នៅ​ត្រឹម​៣ កែវ​។

-​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ដោយ​ខ្លួនឯង​ថា ក្រៅពី​កាហ្វេ​តើ​លោក​អ្នក​បាន​ទទួល​សារធាតុកាហ្វេ​អ៊ី​ន​ពី​អាហារ​ប្រភេទ​ណាខ្លះ ដូច​ជា​ទឹកតែ អូ​វ៉ា​ន់ទី​ន ស្ករ​សូកូឡា និង​ភេសជ្ជៈ​ប៉ូវកំលាំង បន្ទាប់​មក​គួរ​បន្ថយ​ការ​ផឹក ឬ​លុបចោលការ​ផឹក​ភេសជ្ជៈ​ទាំងនេះ​។

-​ទទួលទាន​អាហារ​ពេល​ព្រឹក ព្រោះ​កំរិតជាតិ​ស្ករ​ក្នុង​ឈាម​ដែល​គ្រប់គ្រាន់​អាច​ជួយ សំរួល​ឱ្យ​ខួរក្បាល និង​ខ្លួនប្រាណ​ដំណើរការបាន​ដោយ​មិន​អស់កំលាំង ។

-​គេង​សំរាក​ឱ្យ​បាន​គ្រប់គ្រាន់​នៅ​ពេល យប់​យ៉ាង​ហោច​ណាស់​ក៏​គេង​ឱ្យ​បាន​ពី​៦​ទៅ៨​ម៉ោង​ដែរ​។

-​ពិសា​ទឹក​ក្នុង​មួយ​ថ្ងៃ​ឱ្យ​បាន​ប្រហែល​ពី១​ទៅ​២​លី​ត្រ និង​ទទួលទាន​វីតាមីន​បេ (Vit B1+B6+B12) នឹង​ជួយ​កាត់​បន្ថយ​អាកា​រៈ ហត់នឿយ ។

-​ត្រូវ​រក​ការងារ​ធ្វើ​ឱ្យ​បានជា​ប្រចាំ​ដើម្បីចៀសវាង​ការ​ពិសា​កាហ្វេ និង​គួរ​ចៀសវាង ទៅ​ហាង​កាហ្វេ ។

-​បើ​មាន​អាកា​រៈ​ឈឺក្បាល​ក្នុង​អំឡុងពេល​ផ្អាក​ពិសា​កាហ្វេ ត្រូវ​ទទួលទាន​ថ្នាំ​ប៉ា​រ៉ា សេ​តា​ម៉ុ​ល ឬ​អាស្ពីរីន ប៉ុន្ដែ​មិន​គួរ​ទទួលទានថ្នាំ​បំបាត់​ការ​ឈឺចាប់ ឬ​ឈឺក្បាល «​មី​ហ្គ្រេ​ន​» ព្រោះ​វា​មាន​ធាតុ​ផ្សំ​នៃ​កាហ្វេ​អ៊ី​ន ៕