អភិបាលខេត្តតាកែវជួបសំណេះសំណាលជាមួយសមាជិកគណបក្សឃុំទាំង៦
- តាកែវ
ខេត្តតាកែវ ៖ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវបានអញ្ជើញជួបសំណេះសណាលជាមួយលោក លោកស្រី ជាប្រធាន អនុប្រធាន…
ខេត្តតាកែវ ៖ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវបានអញ្ជើញជួបសំណេះសណាលជាមួយលោក លោកស្រី ជាប្រធាន អនុប្រធាន…
ខេត្តតាកែវ ៖ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវបានអញ្ជើញជួបសំណេះសណាលជាមួយលោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកគណបក្សឃុំទាំង៦ក្នុងស្រុកអង្គរបូរី ដែលបានប្រារព្ធធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកអង្គរបូរី នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ។
លោក អ៊ូច ភា ក៏ស្នើឲ្យមន្ត្រី និងសមាជិកទាំងអស់បន្តពង្រឹងពង្រីកកម្លាំងសាមគ្គីផ្ទៃក្នុងសមាជិកបក្សបន្តទៀត ចំណែកឯមន្ត្រីគណបក្សទាំងអស់ត្រូវយកចិត្តទុកដាក់ធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ដោយចុះជួបជាបុគ្គល គ្រួសារ និងក្រុម ជាអង្គប្រជុំឲ្យបានញឹកញាប់ នៅតាមភូមិ វត្តអារាម នៃឃុំ នីមួយៗ ។
បន្ថែមពីលើនេះត្រូវសាមគ្គីផ្ទៃក្នុងបក្សឲ្យបានល្អ និងក្តាប់ជាប់នូវស្ថានការណ៍ផ្សេងៗដែលអាចប៉ះពាល់ដល់ការដឹកនាំ ដល់កិត្តិយស របស់គណបក្ស ត្រូវទប់ស្កាត់ និងដោះស្រាយ ឲ្យទាន់ពេលវេលាដល់ប្រជាពលរដ្ឋយើងដែលកំពុងជួបការលំបាកមិនមែនឃើញប្រជាពលរដ្ឋដែលកំពុងជួបការលំបាករងគ្រោះអត់ជួយដល់អ្នកនោះជាសមាជិកបក្សបានជួយនោះ ហើយសូមឱ្យអស់លោកធ្វើបែបណាកុំឱ្យមានករណីនេះកើតឡើងឱ្យសោះ ព្រោះយើងរស់នៅក្រោមម្លប់សន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោគឺមិនត្រូវឱ្យមាននូវទុកវេទនារបស់ប្រជាពលរដ្ឋកើតមានជាដាច់ខាត ៕
ចែករំលែកព័តមាននេះ