ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​នេសាទ​ចាប់​ត្រី​ជា​លក្ខណ​គ្រួសារ​បាន​ជាង​៦០០​តោន​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ច្បាប់​ស្តី​ពី​ជលផល​បាន​កំណត់​យក​ថ្ងៃ​ទី​០១ ដើមខែ​មិថុនា គឺជា​ថ្ងៃ​ដែល​ត្រូវ​សម្រេច​ឲ្យ​បិទ​ការ​នេសាទ និង​ត្រូវ​បើក​ឲ្យ​នេសាទ​ជា​ធម្មតា​វិញ នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ ក្រោយ​រដ្ឋបាល​ជលផល​ចេញ​សេចក្តី​ប្រកាស…

ខេត្តស្ទឹងត្រែង ៖ ច្បាប់​ស្តី​ពី​ជលផល​បាន​កំណត់​យក​ថ្ងៃ​ទី​០១ ដើមខែ​មិថុនា គឺជា​ថ្ងៃ​ដែល​ត្រូវ​សម្រេច​ឲ្យ​បិទ​ការ​នេសាទ និង​ត្រូវ​បើក​ឲ្យ​នេសាទ​ជា​ធម្មតា​វិញ នៅ​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៨ ក្រោយ​រដ្ឋបាល​ជលផល​ចេញ​សេចក្តី​ប្រកាស ។ ការ​ចេញ​សេចក្តី​ប្រកាស​នោះ​ដោយសារ​កំឡុង​ប៉ុន្មាន​ខែ​ខាងលើ ស្ថិត​ក្នុង​រដូវ​ត្រី​ពង​កូន ។ ប៉ុន្តែ​សេចក្តី​ប្រកាស​ដោយឡែក​ខេត្តស្ទឹងត្រែង​បាន​អនុញ្ញាតិ​ឲ្យ​បិទ​មុន​ច្បាប់​កំណត់​មួយ​ខែ ចាប់ពី​ថ្ងៃ​ទី​១​ដើមខែ​ឧសភា​នេះ តែ​ប្រជា​នេសាទ​មិន​ទាន់​បាន​ចូលរួម​គោរព​ទៅ​តាម​សេចក្តី​ប្រកាស​នោះ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​នៅឡើយ​ទេ ។

នៅ​ដើមខែ​ឧសភា​នេះ​ត្រី​មេ​ពូជ​ស្ទើ​គ្រប់មុខ ផ្តើម​មាន​ពង​ក្នុង​ពោះ​ដែល​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​លើ​ទីផ្សារ ។ ដោយសារ​តែ​ទន្លេមេគង្គ​លើ សម្បូរ​ទៅ​ដោយ​ត្រី​មេ​ពូជ​អាច​បញ្ចេញ​ពង​ហូរ​ចុះ​ទៅ​ញាស់​នៅ​ទន្លេ​ខាងក្រោម ទើប​ខេត្តស្ទឹងត្រែង​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​បិទ​នេសាទ​មុន​ខេត្ត​ដទៃ​ដែល​ជា​ទន្លេ​បឹងបួរ ។ ការ​ធ្វើ​ដូច្នោះ​ជា​ជម្រើស​មួយ​អាច​រក្សា​ធនធាន​ត្រី​បាន​ខ្ពស់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព បើ​មានការ​ចូលរួម​អភិរក្ស​ដែល​មិន​មានការ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ជាដើម ។

មន្ត្រី​រដ្ឋបាល​ជលផល​ឲ្យ​ដឹង​ថា ដោយសារ​មានការ​ទប់ស្កាត់​រាល់​សកម្មភាព​នេសាទ​សុខ​ច្បាប់ និង​មានការ​ចុះ​ល្បាត​នៅ​តំបន់​អភិរក្ស​មួយ​ចំនួន​ផល​ត្រី​មាន​កំណើន​ឡើង​វិញ ។ ហើយ​រដ្ឋបាល​ជលផល​នៅ​តែ​បន្ត​អនុវត្ត​ទប់ស្កាត់​បទល្មើស​នេសាទ​បន្ត​ដោយ​មាន​កម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ​អាជ្ញាធរ​មូលដ្ឋាន ឆ្មាំ​ទន្លេ និង​ប្រជា​ការពារ​ចូលរួម​សហការ ។

តាម​ស្ថិតិ​ប៉ាន់​ប្រមាណ​ផល​នេសាទ​ចាប់​ត្រី​ជា​លក្ខណ​គ្រួសារ​លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​ជលផល​ថា ចាប់ពី​ខែមករា រហូត​ដល់​ខែមេសា ឆ្នាំ​២០១៨ មាន​ចំនួន​៦២៥​តោន ដោយ​មិន​ទាន់​រាប់​បញ្ចូល​ក្នុង​ឧសភា នៅឡើយ​ទេ ។ ដោយឡែក​ស្ថិតិ​បរិមាណ​ផល​នេសាទ​កែ​ច្នៃ​ចាប់ពី​ដើម​ខែមករា រហូត​ដល់​ខែមេសា ឆ្នាំ​២០១៨​នេះ មាន​ប្រមាណ​ជា​១៧​តោន ក្នុង​នោះ​រួម​មាន​ប្រហុក​ចំនួន​០៦​តោន ត្រីងៀត​០៥​តោន និង​ផ្អក​ចំនួន​០៦​តោន ។

បើ​តាម​ការ​សង្កេត​រយៈពេល​ជិត​មួ​យស​ប្តា​ហ៍​ក្នុង​ឧសភា​នេះ ផល​ត្រី​មាន​កំណើន​ខ្លាំង​លើ​ទីផ្សារ ហើយ​តម្លៃ​វិញ​រួម​មាន​ត្រី​ក្អែក​មួយ​គីឡូក្រាម​១​ម៉ឺន​១​ពាន់​ទៅ​១​ម៉ឺន​២​ពាន់​រៀល , ត្រី​ព្រួល​មួយ​គីឡូក្រាម​១​ម៉ឺន​២​ពាន់​ដល់​១​ម៉ឺន​៥​ពាន់​រៀល , ត្រី​តា​ពិន​មួយ​គីឡូក្រាម​៨​ពាន់​រៀល​, ត្រី​ប៉ា​ភៀន​មួយ​គីឡូ​៥​ពាន់​រៀល​, ត្រី​កែ​មួយ​គីឡូ​៧​ពាន់​ដល់​១​ម៉ឺន​៣​ពាន់​រៀល​, ត្រី​ក្របី​មួយ​គីឡូ​២​ម៉ឺន​ដល់​២​ម៉ឺន​៨​ពាន់​រៀល​, ត្រី​ពោធិ៍​មួយ​គីឡូ​១​ម៉ឺន​៤​ពាន់​រៀល​, ត្រី​ប៉ា​វ៉ា​មុខ​១​មួយ​គីឡូ​២​ម៉ឺន​៥​ពាន់​រៀល , ត្រី​ប៉ា​វ៉ា​មុខ​២​មួយ​គីឡូ​៤​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល , ត្រី​ប៉ាក​ក ឬ​ត្រី​ថ្ម​មួយ គីឡូ​១​ម៉ឺន​រៀល​, ចំណែក​ត្រី​ប៉ា​សេ​អ៊ី​មួយ​ក្បាល ត្រឹម​៣​ខាំ មួយ​គីឡូ​២​ម៉ឺន​៥​ពាន់​រៀល និង​មួយ​ក្បាល​ទម្ងន់​៧​ទៅ​៨​ខាំ មួយ​គីឡូ​៧​ម៉ឺន​រៀល ។

មុន​ប្រភព​ទិន្នផល​ត្រី​មាន​កំណើន​ខាងលើ​ជំនាញ​រដ្ឋបាល​មាន​នាយ​រង​ខណ្ឌ នាយ​រង​ផ្នែក និង​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​ដឹកនាំ​ក្រុម​ឆ្មាំ​ទន្លេ ទាំង​ប៉ុស្តិ៍​ល្បាត​ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត ដោយ​សហការ​ជាមួយ​កងកម្លាំង​ទាំង​បី​ប្រភេទ​រឹបអូស​បាន​មង​ប្រវែង​៤៤៩៦​ម៉ែត្រ សន្ទូចរនង​ចំនួន​៦៦៩៨​ផ្លែ ព្រមទាំង​បាន​អប់រំ​ប្រជា​នេសាទ​ចំនួន​៩២​នាក់ និង​ធ្វើ​កិច្ចសន្យា​១៣​នាក់ ឲ្យ​ឈប់​បន្ត​ការ​នេសាទ​ក្នុង​តំបន់​អភិរក្ស និង​កន្លែង​ហាមឃាត់​មួយ​ចំនួន​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ