ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រសិនបើ​ភ្នំភ្លើងនេះ​ផ្ទុះ​ក្រុង​ទាំង​មូល​​នឹង​ក្លាយ​ជា​យ៉ាងណា?

5 ឆ្នាំ មុន

ទីភ្នាក់ងារ​AFP ពី​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ភ្នំភ្លើង​ «​ហ្វូ​ជី» ​ជា​ភ្នំ​មានកំ​ពស់​ខ្ពស់​បំផុត​របស់​ជប៉ុន នៅ​ឆ្ងាយ​ពី​ក្រុង​តូ​ក្យូ​ទៅ​ភាគ​ខាងលិច​ប្រហែល​១០០ គីឡូម៉ែត្រ និង​ជា​ភ្នំភ្លើង​នៅ​មាន​ថាមពល​ខ្ពស់ ។ តាម​ការ​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់​ថា​ភ្នំភ្លើង​«​ហ្វូ​ជី​»​បាន​ផ្ទុះ​ចុង​ក្រោយ​នៅ​ឆ្នាំ​១៧០៧…

ទីភ្នាក់ងារ​AFP ពី​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ភ្នំភ្លើង​ «​ហ្វូ​ជី» ​ជា​ភ្នំ​មានកំ​ពស់​ខ្ពស់​បំផុត​របស់​ជប៉ុន នៅ​ឆ្ងាយ​ពី​ក្រុង​តូ​ក្យូ​ទៅ​ភាគ​ខាងលិច​ប្រហែល​១០០ គីឡូម៉ែត្រ និង​ជា​ភ្នំភ្លើង​នៅ​មាន​ថាមពល​ខ្ពស់ ។

តាម​ការ​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់​ថា​ភ្នំភ្លើង​«​ហ្វូ​ជី​»​បាន​ផ្ទុះ​ចុង​ក្រោយ​នៅ​ឆ្នាំ​១៧០៧ និង​គ្មាន​សញ្ញា​អ្វីមួយ​បង្ហាញ​ថា​វា​នឹង​ផ្ទុះ​ជា​ថ្មី​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​នេះ ។ តាម​ការ​ស្រាវជ្រាវ​ជា​ថ្មី​បាន​រក​ឃើញ​ថា ប្រសិនបើ​ផេះ​គ្របដណ្ដប់​នៅ​លើ​ទីក្រុង​តូ​ក្យូ​មានកំ​ពស់​ត្រឹមតែ​០,៥​សង្ទីម៉ែត្រ អាច​បង្កើត​បញ្ហា​ដល់​ម៉ា​សុ​ី​ន​យានយន្ត និង​ជាង​១​សង្ទីម៉ែត្រ​នឹង​ដាច់​ចរន្តអគ្គិសនី​ក្នុង​ទ្រង់ទ្រាយ​ធំ រួម​ទាំង​ប្រព័ន្ធ​ច​ម្រ​ស់​ទឹកបាន​ទទួល​ការ​ខូចខាត ។

លោក​ណូរី​កូ អ៊ូ​រ៉ា​តា មន្ត្រី​ស្រាវជ្រាវ​ពី​គ្រោះ​មហន្តរាយ​បាន​គូសបញ្ជាក់​ថា​រដ្ឋាភិបាល​ជប៉ុន​​កំពុងធ្វើការ​ប៉ាន់​ប្រមាណ​លើ​ផល​ប៉ះពាល់​ពី​ការ​ផ្ទុះ​ភ្នំភ្លើង​«​ហ៊្វូ​ជី​» ប្រសិនជា​កើត​មាន​មែន​នឹង​ធ្វើការ​ទប់ទល់ ប៉ុន្តែ​មិន​អាច​បញ្ជាក់​ពី​ព័ត៌មាន​លំអិត​បាន ។ កាលពី​អតីត​កាល​រដ្ឋាភិបាល​បាន​ធ្វើការ​ប៉ាន់​ប្រមាណ​ការ​ខូចខាត​ពី​ការ​ផ្ទុះ​គឺ​មាន​តំលៃ​ជាង​២,៥​លាន​លាន​យេ​ន ឬ​ប្រហែល​២៣.០០០​លាន​ដុល្លារ ។ ចំណែក​នាយក​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​លើ​ការ​រញ្ជួយ​ដី​ពី​មហាវិទ្យាល័យ​តូ​កៃ​ថ្លែង​ថា ប្រសិនបើ​បូក​រួម​លើ​ផល​ប៉ះពាល់​ដល់​ការ​ហោះហើរ និង​ការ​ដឹក​ជញ្ជូន​ផ្សេង​ទៀត រួម​ទាំង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ឃើញ​ថា​តួលេខ​អាច​កើន​ខ្ពស់ ។ លើស​ពី​នេះ​ក៏​បញ្ជាក់​ទៀត​ថា​«​ហ៊្វូ​ជី​»​ជា​ប្រភេទ​ភ្នំភ្លើង​នៅ​ខ្ចី អាច​កើតការ​ផ្ទុះ​ធ្ងន់ធ្ងរ​បាន​នៅ​គ្រប់ពេល​ដ៏​ខ្លី​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ