ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​ផ្លូវ​ក្រាល​កៅស៊ូ​ត្រូវ​បាន​ក្រុមហ៊ុន​ដឹក​ថ្មបំផ្លាញ​ខ្ទេច

7 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ខេត្ត ១​ខ្សែ​បាន​រង​ការ​ខូចខាត​ដោយសារ​រថយន្ត​ធុន​ធំ​ដឹក​ថ្ម​បំផ្លាញ​អស់រយៈពេល​ជាង​៣​ឆ្នាំ​ហើយ នៅ​មិន​ទាន់​ត្រូវ​បាន​ជួសជុល​នៅឡើយ​ទេ ទោះបី​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង បាន​ចាប់​ឃាត់​ក្រុម​រថយន្ត ដែល​បាន​ដឹក​បំផ្លាញ​ផ្លូវ​ក្នុង​ខេត្ត​នោះ​យ៉ាងណា​ក្តី ។ កាលពីមុន…

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ខេត្ត ១​ខ្សែ​បាន​រង​ការ​ខូចខាត​ដោយសារ​រថយន្ត​ធុន​ធំ​ដឹក​ថ្ម​បំផ្លាញ​អស់រយៈពេល​ជាង​៣​ឆ្នាំ​ហើយ នៅ​មិន​ទាន់​ត្រូវ​បាន​ជួសជុល​នៅឡើយ​ទេ ទោះបី​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង បាន​ចាប់​ឃាត់​ក្រុម​រថយន្ត ដែល​បាន​ដឹក​បំផ្លាញ​ផ្លូវ​ក្នុង​ខេត្ត​នោះ​យ៉ាងណា​ក្តី ។ កាលពីមុន ខាង​សាលាខេត្ត​បាន​ត្រឹមតែ​ផ្តល់​ដំណឹង​វិញ​ថា ក្រុមហ៊ុន​បាន​ធ្វើ​កិច្ចសន្យា​ជួសជុល​សង​ផ្លូវ​នោះ​យ៉ាងណា​ក្តី ក៍មក​ដល់​ពេល​នេះ​ផ្លូវ​មិន​ទាន់​បាន​ជួសជុល​សង​វិញ​នៅឡើយ​ទេ ធ្វើ​អោយ​ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ខាងលើ បាន​ត្អូញត្អែរ​ពី​ការ​លំបាក ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពួក​គាត់ ពិសេសអ្នក​រស់នៅ​តាម​ដងផ្លូវ​ខាងលើ​នេះ​តែ​ម្តង ។

សូម​រំលឹក​ថា ផ្លូវ​ក្រាល​កៅស៊ូ​១​ខ្សែ​កាត់​ចេញពី​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត កំពង់ឆ្នាំង​ថ្មី ចូល​ទៅ​ភូមិ​ធម្មយុត្តិ រួច​ចេញ​ទៅ​ក្រោយ​របង​ស៊ី​ម៉ាក់ កាត់មុខ​សាលារៀន កា​ណា​ន រួច​បត់​ឡើង​ទៅ​ផ្លូវ​លេខ​៥៣ ដែល​មាន​ប្រវែង​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ ត្រូវ​បាន​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ជំនាន់​លោក​ទូច ម៉ា​រី​ម ជា​អភិបាលខេត្ត បាន​កសាង​ដោយ​ក្រាល​កៅស៊ូ​យ៉ាង​ស្អាត ប្រជាពលរដ្ឋ​រីករាយ​សប្បាយចិត្ត​គ្រប់​គ្នា ពិសេស​អ្នក​រស់នៅ​តាម​ដងផ្លូវ ដែល​ធ្លាប់តែ​ជា​ផ្លូវ​ដីក្រហម បានក្លាយ​ជា​​ផ្លូវ​ក្រាល​កៅស៊ូ​យ៉ាង​ស្អាត បែប​នេះ ។ ប៉ុន្តែ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់តែ​មាន​ក្រុមហ៊ុន​ដឹក​ថ្ម​មួយ ដែល​មាន​រថយន្ត​ចាប់ពី​៦០ ទៅ​៧០​តោន បាន​ដឹក​ថ្ម​ពី​ភ្នំ ក្នុង​ឃុំ​ពង្រ ឡើង​តាម​ផ្លូវ​លេខ​៥៣ រួច​ដឹក​តាម​ផ្លូវ​កៅស៊ូ​ដែល​ស្ថាបនា​ដោយ អាជ្ញាធរ​ខេត្ត ដើម្បី​ដឹក​ចេញ​មក​ផ្លូវជាតិ​លេខ​៥ រួច​បន្ត​ចុះ​ទៅ​មាត់ទន្លេ​ចំណុច​ភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ដើម្បី​ដាក់​ចូល​សា​ឡង់ រួច​ដឹក​បន្ត​ទៅ​រាជធានី​ភ្នំពេញ កាល​ណោះ​មាន​គេ​ប្រាប់​ថា ដឹក​យក​ទៅ​ចាក់​នៅ​ចំណុច​កោះ​ពេ​ជ ។ ក្រុមហ៊ុន​ដឹក​ថ្ម​ខាងលើ​ពេល​ធ្វើ​សកម្មភាព ក៏​កំពុង​តែ​បំផ្លាញ​ផ្លូវ​ផង​ដែរ ហើយ​មានការ​ចុះ​ផ្សាយ​តាម​ប្រ​ព​ន្ឋ័​ផ្សព្វផ្សាយ​នានា បន្ទាប់​មក​ក៍​មាន​សមត្ថកិច្ច​ចម្រុះ ថ្នាក់​ខេត្ត ថ្នាក់​ក្រសួង​បាន​ចាប់​ឃាត់​រថយន្ត​ខាងលើ ១​លើក ជា​២​លើក ដែរ ដើម្បី​អោយ​សង​ផ្លូវ​ដែល​រង​ការ​ខូចខាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ