ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសសាលដីកាថ្ងៃ១១ ឧសភា ​«ជួប សម្លាប់»

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលាឧទ្ធរណ៍​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ​ឧសភា​ថា បណ្តឹងឧទ្ធរណ៍​របស់​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលាឧទ្ធរណ៍​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ​ឧសភា​ថា បណ្តឹងឧទ្ធរណ៍​របស់​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ សាលាឧទ្ធរណ៍​នឹង​ប្រកាសសាល​ដីកា​នៅ​ថ្ងៃ​ទី​១១ ខែឧសភា ខាង​មុខ ។

គួរ​បញ្ជាក់​ថា ចៅក្រម​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​៤ ខែឧសភា បាន​បើក​សវនាការ​លើ​បណ្តឹងឧទ្ធរណ៍​របស់​ជនជាប់ចោទ អឿ​ត អាង ហៅ​ជួប សម្លាប់ ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​លើ​ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ។

យោង​តាម​ការ​បញ្ជាក់​របស់​លោក​មេធាវី ឡោ គី​ម​ហ្កិ​ច ការពារ​ក្តី​ឱ្យ​ជនជាប់ចោទ ជួប សម្លាប់ បាន​និយាយ​ថា នៅ​ពេល​សវនាការ​កូនក្តី​របស់​លោក​បាន​សារភាព​តាំងពី​តុលាការ​ថ្នាក់ក្រោម​មក​ម្លេ​៉ះ ។ ក្នុង​នាម​ជា​មេធាវី បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន សូម​លោក​ចៅក្រម​ជួយ​បន្ធូរបន្ថយទោស​ឲ្យ​កូនក្តី​តែ​ប៉ុណ្ណោះ ។ លោក​បញ្ជាក់​ថា ក្នុង​សំណុំរឿង​ក្តី​នេះ លោក​ចៅក្រម​បាន​សម្រេច​លើក​ពេល​ទៅ​ប្រកាស​សាលដីកា​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា ។

គួរ​រំឭក​ថា កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៧ លោក​ចៅក្រម លាង សំណាត់ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ អឿ​ត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន តាម​មាត្រា​២០០​នៃ​ក្រម​ព្រហ្ម
ទណ្ឌ និង​បទ​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ ។នៅ​ពេល​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៧ «​ជួប សម្លាប់​»​បាន​សារភាព​ថា ខ្លួន​ជា​អ្នក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយសារ​ខឹង​លោក កែម ឡី ជំពាក់​ប្រាក់​មិន​សង ហើយ​អះអាង​ថា គ្មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាត
កម្មនេះ​ទេ ។

គួរ​បញ្ជាក់​ថា អឿ​ត អាង ហៅ ជួប សម្លាប់អាយុ​៣៨​ឆ្នាំ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗក្រោយ​ពី​មាន​អំពើ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ស្តា​រ៍​ម៉ា​តនៃ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​បូកគោ ស្ថិត​នៅ​កាច់ជ្រុង​មហាវិថី​ព្រះ​មុនី​វង្ស និង​មហាវិថី​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ៕

កែសម្រួលដោយ