ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និពន្ធ​នាយក​កាសែត​ភ្នំពេញប៉ុស្តិ៍ ត្រូវ​ថៅកែថ្មីបញ្ឈប់​ពី​ការងារ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ភាសា​ខ្មែរ និង​អង់គ្លេស លោក កៃ គឹ​ម​សុង ត្រូវ​បាន​ថៅកែ​ថ្មី​ សម្រេច​បញ្ឈប់​ពី​ការងារ​ហើយ បន្ទាប់​ពី​ទិញ​ភាគហ៊ុន​របស់​កាសែត​នេះ…

រាជធានី​ភ្នំពេញ ៖ និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ភាសា​ខ្មែរ និង​អង់គ្លេស លោក កៃ គឹ​ម​សុង ត្រូវ​បាន​ថៅកែ​ថ្មី​ សម្រេច​បញ្ឈប់​ពី​ការងារ​ហើយ បន្ទាប់​ពី​ទិញ​ភាគហ៊ុន​របស់​កាសែត​នេះ ។

លោក កៃ គឹ​ម​សុង បាន​បញ្ជាក់​ប្រាប់​គេហទំព័រ​ក្នុងស្រុក​មួយ​ថា លោក​បាន​បម្រើ​ការងារ​នៅ​ក្នុង​កាសែត​នេះ​រយៈពេល​១០​ឆ្នាំ​មក​ហើយ ។ មូលហេតុ​ដែល​ថៅកែ​ថ្មី​បញ្ឈប់​រូប​លោក គឺ​បន្ទាប់​ពី​លោក​បាន​ធ្វើ​កំហុស​ធំ​មួយ ដោយ​បាន​អនុញ្ញាត​ឲ្យ​មានការ​ចេញផ្សាយ​អត្ថបទ​ ស្តី​ពី​ការ​ដូរ​ម្ចាស់​ក្រុមហ៊ុន Post Media នៅ​លើ​ទំព័រ​មុខនៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៧ ឧសភា ។

យោង​តាម​សេចក្តី​ប្រកាស​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ចេញផ្សាយ​ថ្ងៃ​ទី​៥ ឧសភា បាន​ឲ្យ​ដឹង​ថា លោក Bill Clough ប្រធាន និង​ជា​ចាងហ្វាង​ការ​ផ្សាយ​កាសែត Phnom Penh Post (​ភ្នំពេញ​ប៉ុស្តិ៍​) និង​សារ​ព័ត៌​មាន Post Khmer (​ប៉ុស្តិ៍​ខ្មែរ​) បាន​ប្រកាសឱ្យ​​ដឹង​ថា ក្រុមហ៊ុន​នេះ​ ត្រូវ​បាន​លក់​ទៅ​ឲ្យ​វិនិយោគិន​ម៉ា​ឡេ​ស៊ី ជនបរទេស​សរសេរ​អត្ថបទ​២​នាក់ ​ក៏​បាន​បណ្តេញចេញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ