ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុម… ចិនកាន់តែខ្លាំងដៃហើយ​​ យក​ដែក​ស្វាន​​​ថ្មបាយក្រៀមនៅ​​អង្គរ​វត្ត​

7 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប៉ូលិស​បេតិកភណ្ឌ​ សហការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​អប្សរា ដែល​ប្រចាំការ​នៅ​តាមប្រា សាទអង្គរវត្ត​ បាន​សម្រេចឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​នាក់ ដែល​ពួក​គេ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​យក​ឧបករណ៍​ដែក​ទៅ​ស្វាន​ថ្ម​បុរាណ (​ថ្មបាយក្រៀម​) តាម​មាត់កស្សិណ​នៃ​ប្រាសាទអង្គរវត្ត…

ខេត្តសៀមរាប ៖ ប៉ូលិស​បេតិកភណ្ឌ​ សហការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​អប្សរា ដែល​ប្រចាំការ​នៅ​តាមប្រា សាទអង្គរវត្ត​ បាន​សម្រេចឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​នាក់ ដែល​ពួក​គេ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​យក​ឧបករណ៍​ដែក​ទៅ​ស្វាន​ថ្ម​បុរាណ (​ថ្មបាយក្រៀម​) តាម​មាត់កស្សិណ​នៃ​ប្រាសាទអង្គរវត្ត ។ ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​៤​នាក់​នោះ ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​0៩​ព្រឹក ថ្ងៃ​ទី​៦  ឧសភា ស្ថិត​នៅ​ចំណុច​មាត់ក​ស្សិណ​ខាងលិច ខាង​មុខ​អង្គរវត្ត ស្ថិត​នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប​។

ជុំវិញ​ករណី​ខាងលើ​នោះ កោះសន្តិភាព​ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​បេតិកភណ្ឌ និង​មន្ត្រី​អ្នកនាំពាក្យ​របស់​អាជ្ញាធរ​បាន​ទេ ​នៅ​រសៀល​ថ្ងៃ​ទី​៧  ឧសភា​នេះ ព្រោះ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នក​លើក ។

បើ​តាម​ប្រភព​ពី​ប៉ូលិស​ទេសចរ​ខេត្ត​បាន​បញ្ជាក់​ច្បាស់​នៅ​រសៀល​ថ្ងៃ​ទី​៧  ឧសភា នេះ​ថា រឿង​ជនជាតិ​ចិន​៤​នាក់​ ដែល​ចូល​ទៅ​ស្វាន​នៅ​មុខ​ប្រាសាទអង្គរវត្ត ពិតជា​មានការ​ឃាត់ខ្លួន​ទាំង​៤​នាក់​នោះ​ប្រាកដ​មែន ប៉ុន្តែ​ក្រោយមក​ ជនជាតិ​ចិន​ទាំងនោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ខាង​អាជ្ញាធរ​អប្សរា​ ដើម្បី​ធ្វើការ​សាកសួរ ។ ប្រភព​បាន​បញ្ជាក់​ថា ជនជាតិ​ចិន​ទាំង​៤​នាក់​នោះ​ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​ហើយ បន្ទាប់​ពី​ធ្វើការ​អប់រំ​រួច ។ សមត្ថកិច្ច​បាន​បន្ថែម​ថា ជនជាតិ​ចិន​ទាំង​៤​នាក់​នោះ​ គឺស្វាន​យក​ថ្មភក់​នៅ​ជាប់មាត់​កស្សិណ​ខាងលើ ដើម្បី​រាវរក​រ៉ែ​មាន​តម្លៃ​ ដែល​ក្រុម​នោះ​សង្ស័យ​ថា នៅ​ទីនោះ​មាន​រ៉ែ​មាស ទើប​ពួក​គេ​ចូល​ធ្វើ​សកម្មភាព​លួចលាក់​បែប​នេះ​ ។

មានការ​កត់​សម្គាល់ថា នៅ​ទីនោះ​មាន​មន្ត្រី​យាម​ប្រចាំ​ដែរ​ ចុះ​ហេតុ​អ្វី​បានជា​មិន​ឃាត់ខ្លួន​ មុន​ពួក​គេ​កាន់​ដែកស្វាន​ចុះ​ទៅ​ធ្វើ​សកម្មភាព? នោះ​មាន​ន័យ​ថា ជនជាតិ​ចិន​ទាំងនោះ​ចូល​មក​ដល់​កម្ពុជា ហើយ​ហ៊ាន​ធ្វើ​សកម្មភាព​ទាំង​បំពាន​បែប​នេះ ​គឺ​មិនមែន​ជា​មនុស្ស​ធម្មតា​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ