ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច ផ្ទុះ​កំប៉ុង​ហ្គាស​នៅ​ខណ្ឌ​ដូនពេញ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យដឹងថា មុន​នេះ​បន្តិច ​មាន​ករណី​​ផ្ទុះ​បំពង់​ហ្គា​ស​នៅ​ហាង​ឥណ្ឌាមួយ​កន្លែង ​ហេតុ​ការណ៍​​នេះ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​កាល​ពីវេលា​ម៉ោង​១០​ព្រឹក ស្ថិត​ក្នុង​ខណ្ឌដូនពេញ ។ សេចក្តី​រាយ​ការណ៍​បន្ត​ទៀតថា ករណី​ផ្ទុះ​កំប៉ុង​ហ្គាស​ខាងលើ​នេះ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យដឹងថា មុន​នេះ​បន្តិច ​មាន​ករណី​​ផ្ទុះ​បំពង់​ហ្គា​ស​នៅ​ហាង​ឥណ្ឌាមួយ​កន្លែង ​ហេតុ​ការណ៍​​នេះ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​កាល​ពីវេលា​ម៉ោង​១០​ព្រឹក ស្ថិត​ក្នុង​ខណ្ឌដូនពេញ ។

សេចក្តី​រាយ​ការណ៍​បន្ត​ទៀតថា ករណី​ផ្ទុះ​កំប៉ុង​ហ្គាស​ខាងលើ​នេះ ​បណ្តាល​ឱ្យ​ជន​បរទេស​​ចំនួន​៤​នាក់​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទី​រពេទ្យ​​ដើម្បី​សង្គ្រោះ​បន្ទាន់។​

ខណៈ​ពេល​​នេះ កម្លាំង​មាន​សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ បាន​ចុះ​មក​ធ្វើ​អន្តរាគមន៍​ពន្លត់ ហើ​យ​ក៏​មា​ន​បំ​ពង់​​ហ្គា​ស​ផ្ទុះ​ជា​បន្តបន្ទាប់​ផង​ដែរ​។ ហើយ​ចំពោះការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ហាង​ខាងលើ​នោះ មិន​ទាន់​ដឹង​នៅឡើយ​ទេ ។

បើតាម​ប្រភព​ពី​មន្ទីរ​កាល់​ម៉ែត​បាន​ឱ្យ​ដឹង​ថា ជនរងគ្រោះ​​ទាំង​៤​នាក់​បាន​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ​ហើយ​ ដោយ​ក្នុង​នោះ​មាន​ស្រី​ម្នាក់ ។

 

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ