ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់ៗ ! អតីតតួឯក «James Bond 007» ​មានកូន​ជាមួយ​តារា​សម្តែង Rachel Weisz

5 ឆ្នាំ មុន

នាង ​រ៉ា​ឆេ​ល វ៉ា​យ (Rachel Weisz) តារា​សម្តែង​ដ៏​ល្បី​​វ័យ​៤៨​ឆ្នាំ កំពុង​មានគភ៌​ គឺជា​កូន​ដំបូង​របស់​ខ្លួន​ជាមួយ​លោក​ដេ​នៀល ក្រេ​ក​ (Daniel…

នាង ​រ៉ា​ឆេ​ល វ៉ា​យ (Rachel Weisz) តារា​សម្តែង​ដ៏​ល្បី​​វ័យ​៤៨​ឆ្នាំ កំពុង​មានគភ៌​ គឺជា​កូន​ដំបូង​របស់​ខ្លួន​ជាមួយ​លោក​ដេ​នៀល ក្រេ​ក​ (Daniel Craig) តួឯងក្នុងរឿង ​«​ជេ​ម​ប៊​ន​០០៧» (James Bond 007) ។

នាង ​រ៉ា​ឆេ​ល វ៉ា​យ​ ធ្លាប់​រៀប​ការ​រួច​ជាមួយ​លោក ​ដា​រេ​ន អា​រ៉ូ​ណូ​ស្គី និង​មានកូន​ប្រុស​ម្នាក់​ឈ្មោះ​ហេ​ន​រី អាយុ​១១​ឆ្នាំ ក្រោយមក​ក៏​រៀប​ការ​ជាមួយ​លោក ​ដេ​នៀល ក្រេ​ក នៅ​ឆ្នាំ​២០១១ ​បន្ទាប់​ពី​ចាប់ផ្ដើម​សេពគប់​គ្នា​ក្នុង​ពេល​ថត​រឿង «Dream House» ខណៈ​ពេល​លោក​ក្រេ​ក​ក៏​មានកូន​ម្នាក់​គឺ​លោក​ អេ​ល​ឡា ក្រេ​ក អាយុ​២៥​ឆ្នាំ​ ជាមួយ​អតីត​ប្រពន្ធ​នាង ​ហ្វី​អូ​ណា លូ​ដុ​ង (Fiona Loudon) ។

នាង​រ៉ា​ឆេ​ល វ៉ា​យ បញ្ជាក់​ថា​ក្រុម​គ្រួសារ​របស់​ខ្លួន​មាន​ក្ដី​រំភើប​បំផុត​ចំពោះ​ដំណឹង​ល្អ​នេះ ហើយ​ហេ​ន​រី​ក៏​មាន​ភាព​ត្រេកអ​ថា​នឹង​មាន​ប្អូន​ ។ ជាមួយ​គ្នា​នេះ​ទាំង​រូប​នាង និង​លោក​ដា​នៀល ក្រេ​ក​ក៏​មិន​បារម្ភ​ថា​កូន​ដំបូង​របស់​ខ្លួន​ប្រុស ឬ​ស្រី​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ