ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រក​ឃើញ​​មូល​ហេតុខ្លះៗលើករណី​ពុល​​​នេះ​​​​​​​ហើយ​

7 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖​ សេចក្តីរាយការណ៍បានឱ្យដឹង​ថា ករណី​បងប្អូនជនជាតិព្នង​ជាច្រើន​​នាក់បាន​​ពុល ​រហូត​ដល់​​មាន​អ្នក​​​​ស្លាប់ និង​​អ្នក​រងគ្រោះ​នោះ ​​ត្រូវ​សន្និដ្ឋាន​បឋម​​ថា គឺបណ្តាល​មកពីការពុលមេតាណុល​នៅ​ក្នុង​ស្រា.​ស បន្ទាប់ពី​បាន​សម្អាងលើ​អ្នកជំងឺធ្ងន់ធ្ងរ​និងអ្នកស្លាប់ទាំងអស់​ គឺ​សុទ្ធតែមានរោគសញ្ញា​ស្រវាំងភ្នែក…

ខេត្តក្រចេះ ៖​ សេចក្តីរាយការណ៍បានឱ្យដឹង​ថា ករណី​បងប្អូនជនជាតិព្នង​ជាច្រើន​​នាក់បាន​​ពុល ​រហូត​ដល់​​មាន​អ្នក​​​​ស្លាប់ និង​​អ្នក​រងគ្រោះ​នោះ ​​ត្រូវ​សន្និដ្ឋាន​បឋម​​ថា គឺបណ្តាល​មកពីការពុលមេតាណុល​នៅ​ក្នុង​ស្រា.​ស បន្ទាប់ពី​បាន​សម្អាងលើ​អ្នកជំងឺធ្ងន់ធ្ងរ​និងអ្នកស្លាប់ទាំងអស់​ គឺ​សុទ្ធតែមានរោគសញ្ញា​ស្រវាំងភ្នែក ឬ​ងងឹត​​ភ្នែក ថប់ដង្កើម​ និងមានប្រវត្តិ​ពិសាស្រាមុន​ពេលឈឺ ។ នេះបើយោងតាម​ការដាន​របស់​ក្រុម​អ្នក​ជំនាញ​​​ពី​​ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល​ខេត្តក្រចេះ ទទួល​បានលទ្ធផល​បឋមគិតត្រឹមម៉ោង០១ និង​​៣០នាទី​រសៀលថ្ងៃទី​០៧  ឧសភា ម្សិលមិញ ។

​តាមលទ្ធផល​មន្ទីរ​ពិសោធន៍របស់ក្រសួង​សុខាភិបាលបាន​បញ្ជាក់​ទៀតថា សំណាក​ស្រា​.សទាំងនេះ គឺ​មាន កម្រិតជាតិ​មេតាណុល​ខ្ពស់ ដែលអាច​បណ្តាលឱ្យ​អ្នកផឹកទាំងនោះ​ស្លាប់​បាន ។ សម្រាប់​អ្នកដែលឈឺ​ហើយ តែ​មិនពិសា​​ស្រា ក្រុមការងារ​កំពុងធ្វើការស្រាវជ្រាវ​រកមូលហេតុជា​បន្តទៀត ។

គួររំលឹកថា គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​៧ ​ឧសភា គឺ​មាន​ចំនួន​៥​ថ្ងៃ​ហើយ ដែល​ការ​ពុល​នេះ​បាន​វាយលុក​យ៉ាង​ខ្លាំង​មក​លើ​អ្នក​ភូមិ​ស្រែ​ន​ន​ន និង​ភូមិ​អាល​ច ឃុំ​កន្ទួត ។ ការ​ពុល​ដែល​អាជ្ញាធរ​បាន​កំណត់​ថា បណ្តាល​មក​ពី​ទឹក​ព្រែក​និង​ទឹកអូរ​នោះ​ បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ភូមិ​ស្លាប់​កើនឡើង​រហូត​ដល់​១៣​នាក់​ ក្នុង​នោះ​ស្រី​៩​នាក់ ។ ស្របគ្នា​នេះ ចំនួន​អ្នក​រង​គ្រោះ​ដោយសារ​ការ​ពុល​ដែល​កើត​មាន​អាការ​ងងឹតមុខ តឹង​ណែន​ដើមទ្រូង ស្រវាំងភ្នែក ទន់ដៃទន់ជើង បាន​កើនឡើង​រហូត​ដល់​ជាង​២០០​នាក់​ហើយ ។

 

 

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ