ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​ហាស់ វ៉ា​រី ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ឯកឧត្ដម​ហាស់ វ៉ា​រី ទីប្រឹក្សា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រសាសន៍​ថា ៖ មាន​តែ​សម្ដេច​តេ​ជោ​ហ៊ុន​សែន និង​គណបក្ស​ប្រជាជន​តែ​មួយ​គត់ ដែល​ធ្វើ​ឲ្យ​ប្រ​ទស​ជាតិ​មាន​សុខ​សន្តិភាព…

ខេត្តកំពត ៖ ឯកឧត្ដម​ហាស់ វ៉ា​រី ទីប្រឹក្សា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រសាសន៍​ថា ៖ មាន​តែ​សម្ដេច​តេ​ជោ​ហ៊ុន​សែន និង​គណបក្ស​ប្រជាជន​តែ​មួយ​គត់ ដែល​ធ្វើ​ឲ្យ​ប្រ​ទស​ជាតិ​មាន​សុខ​សន្តិភាព ការ​អភិវឌ្ឍន៍ និង​បំរើ​ប្រជាពលរដ្ឋ​នៅ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ និង​ជា​គណបក្ស​ដែល​ជួយ​សង្គ្រោះ​ប្រជាជន និង​សង្គម​ជាតិ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ យើង​មាន​សន្តិភាព​សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម សេរីភាព ប្រជាធិបតេយ្យ​ពេញ​បរិបូរណ៍​លើ​ផ្ទៃ​ប្រទេស​ជាមួយនឹង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ផង​ដែរ ។

ឯកឧត្ដម ហាស់ វ៉ា​រី មាន​ប្រសាសន៍​លើក​ឡើង​ដូចនេះ​នៅ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​ជា​អធិបតី​តំណាង​ដ៏​ខ្ពង់ខ្ពស់​ម្ដេច​តេ​ជោ​ហ៊ុន សែន​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ចំនួន​ប្រមាណ​៨០០​នាក់ ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​រោងចក្រ​កាត់ដេរ ស្ថិត​នៅ​ក្នុងភូមិ​រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៨​ថ្មី​ៗ​នេះ​ដោយ​មាន​វត្តមាន​លោក​ស៊ុ​ក សា​រ៉ា​ដ អភិបាលរង​ខេត្ត​តំណាង​ឯកឧត្ដម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត​ផង​ដែរ ។

ឯកឧត្ដម​ហាស់ វ៉ា​រី បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ៖ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភាព​សុខសាន្ត ជីវភាព​ក៏​មានការ​រីក​ចម្រើន​ស​ប្បូរ​សប្បាយ​រហូត​ដល់ទី​ជនបទ​ជំនឿ​សាសនា​ផ្សេង​ៗ​ក៏​ត្រូវ​បាន​បើក​សិទ្ធ​ទូលាយ​ប្រកបដោយ​សុខដុម​ប​នី​យ​កម្ម​សាសនា ។ ទាំងនេះ គឺ​បាន​កើត​ចេញពី​ការ​ដឹកនាំ​ល្អ​ធ្វើ​នូវ​អំពើ​ល្អ​ប្រកបដោយ​គតិបណ្ឌិត​ឈ្លាសវៃ​ដើរ​លើ​ផ្លូវត្រូវ​របស់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច​តេ​ជោ​ហ៊ុន​សែន​ជា​ប្រមុខ ព្រមទាំង​មានការ​ចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា ។ ហើយ​សមិទ្ធិ​ផល​ទាំងនេះ គឺ​យើង​បាន​មក​ពី​ញើស​ឈាម​យក​ទៅ​ប្ដូរ ។

ដូច្នេះ​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​បន្ត​ចូលរួម​កសាង​នូវ​អំពើ​ល្អ និង​ថែរក្សា​សន្តិភាព​អោយ​នៅ​គង់វង្ស​ដើម្បី​ធ្វើ​ដំណើរ​រួម​គ្នា​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​សម្រាប់​អនាគត​យើង​កូនចៅ​យើង​ជំនាន់​ក្រោយ​ទាំងអស់ គ្នា​ឲ្យ​កាន់តែ​មាន​ជីវភាព​ធូរធារ​រីក​ចម្រើន​ទៅ​មុខ​បន្ត​ទៀត ។

ជាមួយ​ឱកាស​នោះ​ឯកឧត្ដម​ហាស់ វ៉ា​រី​ក៏​បាន​នាំ​មក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ​ហ៊ុន​សែន​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ខែ្ម​រ​ឥ​ស្លា​ម ដែល​ជា​និច្ចកាល​សម្ដេច​តែងតែបាន​យកចិត្តទុកដាក់ ពី​សុខទុក្ខ​ក៏​ដូច​ជា ក្ដី​កង្វល់​រួម​នឹង​បញ្ហា​ប្រឈម​នានា និង​សំណូមពរ​របស់​ប្រពល​រដ្ឋ និង​បាន​ខិតខំ​ដោះស្រាយ​រាល់​ការ​លំបាក​ផ្សេង​ៗ ព្រមទាំង​ជម្រុញ​ល្បឿន​នៃ​ការ​ភិ​វឌ្ឍន៍​ប្រទេស​ជាតិ​ឈាន​ឆ្ពោះទៅ​កាន់​ភាព​រីក​ចម្រើន និង​កាត់​បន្ថយ​បាន​នូវ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​បានជា​បន្តបន្ទាប់ ។ ឯកឧត្ដម ហាស់ វ៉ា​រី ក៏​បាន​បន្ត​មាន​ប្រសាសន៍​ទៀត​ថា តាម​រយៈ​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន​បាន​នាំ​មក​នូវ​សុខ​សន្តិភាព​ស្ថិរភាព​នយោបាយ​ផ្ទៃក្នុង​បាន​ល្អ​ប្រសើរ​រួម និង​ការ​កសាង​បាន​នូវ​សមិទ្ធផល​ធំ​ៗ​ជា​ច្រើន​ទៀត ។

ឯកឧត្តម​ហាស់ វ៉ា​រី​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​២៩ ខែកក្កដា ២០១៨​ខាង​មុខ​នេះ ឲ្យ​បាន​គ្រប់​ៗ​គ្នា​ដើម្បី​គាំទ្រ​បេក្ខភាព​សម្ដេច​តេ​ជោ​ហ៊ុន សែន​ជា​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស​ឲ្យ​បាន​កាន់តែ​រីក​ចម្រើន​បន្ត​ទៀត ។

​ឱកាស​នោះ​ឯកឧត្តម​ហាស់ វ៉ា​រី ក៏​បាន​នាំ​មក​នូវ​អំណោយ​សម្ដេច​តេ​ជោ​ហ៊ុន​សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី​ហ៊ុន សែន​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ចំនួន​៨០០​នាក់​ក្នុង​ម្នាក់​ៗ សំលៀក​បំពាក់​មួយ​កំ​ប្លេ និង​ថវិកា​២​ម៉ឺន​រៀល និង​ឧបត្ថម្ភ​ជួយ​ទិញ​ដី​អស់​ទឹកប្រាក់​ចំនួន​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​កសាង វិហារ​ឥ​ស្លា​ម​មួយ​កន្លែង​អស់​ថវិកា​សរុប​៤​ម៉ឺន​ដុល្លារ​រួម និង​ឧបត្ថម្ភ​ផ្សេង​ៗ​ក្នុង​កម្មវិធី​សរុប​ថវិកា​អស់​ចំនួន​ជាង​៥​លាន​រៀល​ថែម​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ