ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​កាន់​អំណាច​ស្វាគមន៍​ការ​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ​ឥ​សាន​អះអាង​ថា គណបក្សកាន់អំណាច​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​ប្រកួតប្រជែង​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ។ ការ​ប្រកាស​ស្វាគមន៍​នេះ​បន្ទាប់​ពី​គណបក្ស​មូលដ្ឋាន​បាន​ប្រកាស​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ​ឥ​សាន​អះអាង​ថា គណបក្សកាន់អំណាច​ស្វាគមន៍​ចំពោះ​ការ​ចូលរួម​ប្រកួតប្រជែង​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ។
ការ​ប្រកាស​ស្វាគមន៍​នេះ​បន្ទាប់​ពី​គណបក្ស​មូលដ្ឋាន​បាន​ប្រកាស​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។

លោក​សុខ ឥ​សាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ ខែឧសភា​ថា ក្រោយ​ពី​បាន​ពិនិត្យ​ពិ​ច្ច័​យ​លើ សភាពការណ៍​នយោបាយ​ឃើញ​ថា មាន​លក្ខណៈ​ល្អ​គួរ​ឲ្យ​ទុកចិត្ត​បាន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​សម្រេចចិត្ត​ចូលរួម​ការ​បោះ​ឆ្នោត​នា​ខែកក្កដា​ខាង​មុខ​នេះ ។

លោក​បញ្ជាក់​ថា «​ក្រុម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា សូម​ស្វាគមន៍ និង​គោរព សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក្នុង​កា​រស ម្រេច​ចិត្ត​ចូលរួម​នេះ ។ ការ​មាន​គណបក្ស​នយោបាយ​ច្រើន​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត គឺ់ជា​ជម្រើស​សម្រាប់​ប្រជាពលរដ្ឋ​ពិនិត្យ​ពិចារណា​បោះ​ឆ្នោត​គាំទ្រ​គណបក្ស ណាមួយ​ដែល​គួរ​ឲ្យ​មាន​ក្តី​សង្ឃឹម ចំពោះ​ទស្សនវិស័យ​អនាគត​របស់​ប្រទេស​ជាតិ​» ។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​កាន់​អំណាច​ក៏​បាន​លើក​ឡើង​ថា អ្នក​ដែល​រិះគន់ និង​រារាំង​មិន​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចូលរួម​ការ​បោះ​ឆ្នោត គឺជា​ការ​រំ​លោ ភ​សិទ្ធិ​របស់​គណបក្ស​ប្រកួតប្រជែង និង​រំលោភច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត ។

លោក​បន្ថែម​ថា ក្រុម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​សូម​អំពាវនាវ​កុំ​ឲ្យ​អតីត​បក្ស​ប្រឆាំង​រារាំង និង​ឃោសនា​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចូលរួម​ការ​បោះ​ឆ្នោត គ្រាន់តែ​កំដរ​ឆាក​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ។ ការ​និយាយ​ដូច្នេះ គឺជា​ការ​ប្រមាថ​ឆន្ទៈ របស់​ប្រជា​ជនក​ម្ព​ជា​ដែល​មិន​ទាន់​បាន​បោះ​ឆ្នោត​ផង ហើយ​មក​ថា អ​ញ្ចេះ​អ​ញ្ចុះ តាម​ការ​នឹកឃើញ​របស់​ខ្លួន​នោះ​មិន​ត្រឹមត្រូវ​ឡើយ ។ ដូច្នេះ​ដោយសារ​ខ្លួន​មិន​បាន​ចូ ល​រួម​គិតតែ​ពី​រក​គ្រប់​វិធី និង​ឧបាយកល​រារាំង ទប់ស្កាត់​បក្ស​ដទៃ​មិន​ឲ្យ​បាន​ចូលរួម​បោះ​ឆ្នោត​ដូច​ខ្លួន​ដែរ​នោះ​មិនកើត​ទេ ។

សូម​ជម្រាប​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​សម្រេចចិត្ត​ចូលរួម​បោះ​ឆ្នោត គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ប្រកាស​ជំហរ​នៅ​ថ្ងៃនេះ​ថា ចូលរួម​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា​ខាង​មុខ​នេះ ដោយ​យោង​តាម​ការ​សម្រេច​របស់​សមាជិក ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក យ៉ង សាំង​កុមារ​គណៈកម្មការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​នេះ នៅ​ស្នាក់​ការ​កណ្តាល​ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៦ ខែឧសភា​ថា ដោយ​មាន​អ្នកចូលរួម​ពី​ថ្នាក់ដឹកនាំ​ថ្នាក់​ជាតិ និង​អ្នកតំណាង​ខេត្ត​នៃ​គណបក្ស​នេះ​ប្រមាណ​១០០​នាក់ ថា​គណ​មូលដ្ឋាន​សម្រេច​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ។

លោក​សម្រេច​ថា មុន​បោះ​ឆ្នោត​មានការ​ឡើង​ថ្លែង​ជំហរ​របស់​តំណាង​ខេត្ត​នីមួយ​ៗ​។ តំណាង​ខេត្ត​ភាគច្រើន​ដែល​ថ្លែង​បញ្ជាក់​ជំហរ​ចង់​ចូលរួម​ដោយ​សំអាង​ថា ខ្លួន​មាន គោលនយោបាយ​ល្អ​មានការ​គាំទ្រ​ពី​ពលរដ្ឋ និង​ជា​ការ​ផ្តល់​ជម្រើស​ថ្មី​ដល់​ប្រជាពលរដ្ឋ ជាដើម ។

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​សមាជិក​គណៈកម្មាធិការ​នាយក​៣២​រូប មាន​សំឡេង​គាំទ្រ​៣១ និង​មិន​គាំទ្រ​១ ។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៥ ដែល​មាន​ស្ថាបនិក​ពី​ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ី​វិល និង​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​ក្នុង​នោះ​ក៏​មាន​លោក កែម ឡី ដែរ ។
លោក ឌឹ​ម សុវណ្ណ​រុំ អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា រហូត​ដល់​ពេល​នេះ​មាន​គណបក្ស​ចំនួន​២ បាន​បញ្ចប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ចុះបញ្ជី​បេក្ខជន​សម្រាប់​ការ​បោះ ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ និង​មាន​គណបក្ស​ចំនួន​៨ បាន​យកពាក្យ​ដើម្បី​រៀបចំ​ឯកសារ​តម្កល់​លុយ ខណៈ​ដែល​គណបក្ស​ជា​ច្រើន​ទៀត​បាន​យកបែប​បទ​ពី​គ​.​ជ​.​ប ទៅ​ត្រួតពិនិត្យ និង​បំពេញ ។

ចំណែក​គណបក្ស​ចំនួន​៣​បាន​ចុះ​ឈ្មោះ​បញ្ជី​រួច​រួម​មាន ៖ គណបក្ស​យុវជន​កម្ពុជា​, គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​កម្ពុជា ។
រហូត​មក​ដល់​ពេល​នេះ​គណបក្ស​នយោបាយ​ចំនួន​១៣​បាន​ស្នើ​សុំ​តម្កល់​ប្រាក់​មក​គ​.​ជ​.​ប ដើម្បី ចូលរួម​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ។

សូម​ជម្រាប​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ចាប់ផ្តើម​ការ​ចុះបញ្ជី គណ បក្សនយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​សម្រាប់​ការ បោះ​ឆ្នោត​ជ្រើស តាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ក្នុង​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០ ខែមេសា ដល់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ