ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​សម្រេចចិត្ត​ជ្រើសរើស​អ្នកដឹកនាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អះអាង​ថា ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​សម្រេច​ជ្រើសរើស​អ្នកដឹកនាំ​ខ្លួន​តាម​រយៈ​ការ​បោះ​ឆ្នោត​មួយ​សន្លឹក ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ​ស្រប​ពេល​ដែរ​លោក​សម រ​ង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​បាន​ធ្វើការ​រ​អំពាវនាវ​ជា​ច្រើន​លើក​ច្រើន​សារ​ទៅ​កាន់​អ្នកគាំទ្រ​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​អះអាង​ថា ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​សម្រេច​ជ្រើសរើស​អ្នកដឹកនាំ​ខ្លួន​តាម​រយៈ​ការ​បោះ​ឆ្នោត​មួយ​សន្លឹក ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ​ស្រប​ពេល​ដែរ​លោក​សម រ​ង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​បាន​ធ្វើការ​រ​អំពាវនាវ​ជា​ច្រើន​លើក​ច្រើន​សារ​ទៅ​កាន់​អ្នកគាំទ្រ​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ។

ទាក់ទិន​នឹង​ការ​ករណី​នេះ​ដែរ​លោក​សុខ ឥ​សាន​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែឧសភា នេះ​ថា « នៅ​ក្នុង​ប្រទេស​កម្ពុជា សិទ្ធិ​សេរីភាព​ទូទៅ​ត្រូវ​បាន​បើក​ទូលាយ ។ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ ក្នុង​ក្រប​ខណ្ឌ​បញ្ញត្តិ​នៃ​ច្បាប់ » ។

លោក​បន្ត​ថា ក្នុង​ការ​ប្រកួតប្រជែង​បោះ​ឆ្នោត​ក្នុង​ទីលាន​ប្រជាធិបតេយ្យ គណបក្ស​នយោបាយ​នីមួយ​ៗ​មាន​សិទ្ធិ​ចូលរួម ឬ​មិន​ចូលរួម​បោះ​ឆ្នោត​ស្រប​ទៅ​តាម​លទ្ធភាព សមត្ថភាព និង​ឆន្ទៈ​របស់​ខ្លួន​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ការ​សម្លុត​0 ការ​គំរាមកំហែង​ណាមួយ​ឡើយ ។ ដូច្នេះ​ការ​ប្រកាស​មិន​ចូលរួម​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ​ណាមួយ​នោះ គឺជា​សិទ្ធិ​សម្រេច​របស់​គណបក្ស​នយោបាយ​នោះ ។ ប៉ុន្តែ​បើ​មិន​ចូលរួម ហើយ​និយាយ​ថា ដោយសារ​គ្មាន​សិទ្ធិ​សេរីភាព មានការ​រំលោភសិទ្ធិ​មនុស្ស​នោះ គឺ​មិនមែន​ជា​ហេតុផល​ទេ វា​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ ។

ស្រប​ពេល​សម្រែក​ពី​ក្រៅប្រទេស​របស់​លោក​សម រ​ង្ស៊ី​នេះ​ដែរ លោក​សុខ ឥ​សាន​ក៏​បាន​លើក​ឡើង​ថា ការ​ដែល​គណបក្ស​នោះ​មិន​ចូលរួម​បោះ​ឆ្នោត​នោះ​ហើយ​ជា​សិទ្ធិ​របស់​គណបក្ស​នោះ ហេតុ​ម៉េច​បានជា​ថា អត់​សិទ្ធិ ។ ព្រោះតែ​មាន​សិទ្ធិ​នេះ​ហើយ​បាន​គណបក្ស​នោះ​អាច​មិន​ចូលរួម​បោះ​ឆ្នោត​បាន ។ ដូច្នេះ​ការ​សម្រេចចិត្ត​មិន​ចូលរួម​បោះ​ឆ្នោត គឺជា​សិទ្ធិ​មិន​ចូលរួម​របស់​គណបក្ស​នោះ មិន​អាច​យក​លេស​នេះ នោះ​ដាក់​កំហុស​លើ​អ្នក​ដទៃ​ឡើយ ។
ទាក់ទិន​នឹង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តាំង​សមាជិក​រដ្ឋសភា​នេះ​ដែរ លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេ​លើ​បណ្តាញ​សង្គម​ថា​ ​ការ​ទៅ​បោះ​ឆ្នោត គឺជា​សិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់​ៗ ។ តែ​ការ​មិន​ទៅ​បោះ​ឆ្នោត​ក៏​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់​ៗ​ដែរ ។ មិន​មានច្បាប់​ណា​តម្រូវ ឬ​បង្ខំ​ឲ្យ​ពលរដ្ឋ​ម្នាក់​ៗ ទៅ​បោះ​ឆ្នោត​ឡើយ ។ កាលពី​បោះ​ឆ្នោត​មុន​ៗ​ម្តង​ៗ​មាន​ពលរដ្ឋ​រាប់​លាន​នាក់​ដែល​មិន​បាន​ទៅ​បោះ​ឆ្នោត ហើយ​ក៏​គ្មាន​នរណា​បាន​មក​រករឿង​ពួក​គាត់​ដែរ ។

លោក​ក៏​បាន​សរសេ​ថា សម្តេច​តេ​ជោ​ហ៊ុន សែន និង​គណបក្ស​គាត់​ជា​អ្នក​បំផ្លាញ​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ ក្រោយ​ពី​ពួក​គេ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​កុំ​ឲ្យ​គណបក្ស​នេះ ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត ។ ដូច្នេះ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​មិន​ទទួលយក​ការ​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ ដោយ​មិន​ទៅ​បោះ​ឆ្នោត​តែ​ម្តង ។

លោក​បញ្ជាក់​ថា​«​ក្នុង​ស្ថានភាព​បែប​នេះ ការ​មិន​ទៅ​បោះ​ឆ្នោត​គ្មាន​អ្វី​ខុសច្បាប់​ទេ ហើយ​ក៏​ជា​កាយវិការ​មួយ​សម្តែង​ការ​គាំទ្រ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​ចង់​ឃើញ​គណបក្ស​នេះ​ដឹកនាំ​ប្រទេស ដើម្បី​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន ។ ឯការ​ទៅ​បោះ​ឆ្នោត​ជា​កាយវិការ​មួយទៀត​សម្តែង​ការ​គាំទ្រ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​ចង់​ឃើញ គណបក្ស​នេះ​កាន់​អំណាច​តទៅ​ទៀត​ដូច​សព្វថ្ងៃ ឬ​ក៏​ជា​ការ​គាំទ្រ ចំពោះ​គណបក្ស​ថ្មី​ណាមួយ​ហៅ​ថា គណបក្ស​អំពិលអំពែក ដែល​ចូល​មក​ប្រកួត​ជា​លេងសើច ដើម្បី​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​តាម​បំណង សម្តេច តេ​ជោ​ហ៊ុន សែន ដែល​ចង់​ឲ្យ​យើង ជឿ​ថា ការ​បោះ​ឆ្នោត​ក្លែងក្លាយ​នេះ ជា​ការ​បោះ​ឆ្នោត​មែនទែន​» ។

លោក សុខ ឥ​សាន​ក៏​បាន​លើក​ឡើង​ថា ទស្សនៈ​របស់​អតីតៈ​បក្ស​ប្រឆាំង​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​តាម​រយៈ​ការ​អនុវត្ត​ផែនការ​មហាអំណាច​បរទេស​ក្នុង​ការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​បដិវត្តន៍​ពណ៌​យក​គម្រូ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស៊ែ​បី ។ ផ្លាស់​ប្តូរ​តាម​ការ​លោតរំលង​លទ្ធិប្រជាធិបតេយ្យ បើ​ដើរ​តាម​លទ្ធិប្រជាធិបតេយ្យ​ពិតជា​មិន​អាច​យកឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ

លោក​បញ្ជាក់​ថា «​ដោយសារ​ទស្សនៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ការ​ធ្វើ​ស្រប​តាម​បំណងប្រាថ្នា​របស់​ប្រជាជន​កម្ពុជា ទើប​បានជា​ប្រជាជន​កម្ពុជា​ដ៏​ច្រើន​លើសលុប​គាំទ្រ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា
សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នៅ​ពេល​ខាង​មុខ​នេះ​ដែរ​មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​សម្តែង​ក្តី​សង្ឃឹមថា ចំនួន​ពលរដ្ឋ​នឹង​ទៅ​ចូលរួម​បោះ​ឆ្នោត​លើស​ពី​៥០% នៃ​ចំនួន​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ