ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាយថ្ងៃត្រង់រួចងងុយគេងធ្វើការមិនកើតមែនទេ តោះមកសាក៤វិធីនេះម្តង

5 ឆ្នាំ មុន

នៅ​កន្លែង​ការងារ ពេលវេលា​ក្រោយ​ការ​ទទួលទាន​អាហារ​ថ្ងៃត្រង់ គឺជា​ពេលវេលា​អាក្រក់​បំផុត​ដែល​អ្នក​តែងតែ​ជួប​ប្រទះ ។ អ្នកមាន​អារម្មណ៍​ថា​ងងុយគេង​ខ្លាំង ដូច្នេះ​បើសិនជា​មានឱកាស​ល្អ អ្នក​នឹង​គេង​ភ្លាម ។ ដូច្នេះ​ដើម្បី​ចៀសវាង​ការ​ងងុយគេង​នៅ​ពេល​ថ្ងៃ យើង​មាន​ដំណោះស្រាយ​ដោយ​ធម្មជាតិ​ដែល​មាន​ប្រសិទ្ធភាព​មួយ​ចំនួន​ផង​ដែរ…

នៅ​កន្លែង​ការងារ ពេលវេលា​ក្រោយ​ការ​ទទួលទាន​អាហារ​ថ្ងៃត្រង់ គឺជា​ពេលវេលា​អាក្រក់​បំផុត​ដែល​អ្នក​តែងតែ​ជួប​ប្រទះ ។ អ្នកមាន​អារម្មណ៍​ថា​ងងុយគេង​ខ្លាំង ដូច្នេះ​បើសិនជា​មានឱកាស​ល្អ អ្នក​នឹង​គេង​ភ្លាម ។ ដូច្នេះ​ដើម្បី​ចៀសវាង​ការ​ងងុយគេង​នៅ​ពេល​ថ្ងៃ យើង​មាន​ដំណោះស្រាយ​ដោយ​ធម្មជាតិ​ដែល​មាន​ប្រសិទ្ធភាព​មួយ​ចំនួន​ផង​ដែរ ។ វា​រួម​ទាំង​ការ​ធ្វើ​លំ​ហាត់ប្រាណ​បន្តិចបន្តួច​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​នឹង​តុ​ធ្វើការ​របស់​អ្នក ។ ខាងក្រោម​នេះ គឺជា​វិធី​ល្អ​បំផុត​ដើម្បី​ចៀសវាង​ការ​ងងុយគេង​បន្ទាប់​ពី​អាហារ​ថ្ងៃត្រង់ ៖

១-​ក្រោកឈរ ហើយ​ដើរ 
ការ​ដែល​មាន​អារម្មណ៍​ងងុយគេង​ក្រោយ​អាហារ​ថ្ងៃត្រង់ ជា​រឿង​ដែល​កើតឡើង​ទូទៅ​បំផុត​សម្រាប់​​អ្នកធ្វើការ ។ ដូច្នេះ​នៅ​ពេល​ដែល​អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​ងងុយគេង អ្នក​គ្រាន់តែ​ក្រោក​ឡើង​ពី​កៅអី​របស់​អ្នក ហើយ​ចាប់ផ្តើម​ដើរ​បន្តិច​នៅ​ខាងក្រៅ ឬ​ខាងក្នុង​ការិយាល័យ​របស់​អ្នក ។ សូម​ធ្វើ​ដូចនេះ​រយៈពេល ៥​ទៅ​១០​នាទី ។ វា​អាច​ជួយ​អ្នក​បាន ។

២-​ដកដង្ហើម វែង​ៗ 
កា​រដក​ដង្ហើមវែង​ៗ​អាច​ជួយ​ផ្តល់​ថាមពល​ដែល​រាង​កាយ​របស់​អ្នក​ត្រូវការ ។ សកម្មភាព​នេះ​អាច​ធ្វើ​បាន​យ៉ាង​ងាយស្រួល​នៅ​នឹង​តុ​ធ្វើការ​របស់​អ្នក ។ សូម​អង្គុយ​ឲ្យ​ត្រង់ បន្ទាប់​មក​ព្យាយាម​ដកដង្ហើម​ចេញ និង​ចូល​ឲ្យ​បានវែង​ៗ​ ។ ធ្វើ​ដូចនេះ​រយៈពេល​ប្រហែល ២​ទៅ​៣​នាទី ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត ។

៣-​ម៉ាស្សា 
ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ងងុយគេង​នៅ​ពេល​រសៀល អ្នក​គួរតែ​សាកល្បង​ជាមួយនឹង​ការ​ម៉ាស្សា ។ ការ​ម៉ាស្សា​ស្បែក​ក្បាល​បន្តិច​នៅ​ជុំវិញ​តំបន់​ស្បែក​ក្បាល សៀតផ្កា និង​ចន្លោះ​រោមចិញ្ចើម​សម្រាប់​រយៈពេល​ប្រហែល ២​ទៅ​៣​នាទី​អាច​ជួយ​ក្នុង​ការ​កម្ចាត់​នូវ​ភាព​តានតឹង និង​ធ្វើ​ឱ្យ​អារម្មណ៍​អ្នកមាន​ភាព​ស្រស់ថ្លា ។

៤-​បង្វិល​ស្មា 
ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ងងុយគេង​ក្រោយ​អាហារ​ថ្ងៃត្រង់ អ្នក​អាច​សាកល្បង​ការ​បង្វិល​ស្មា​ពេល​កំពុង​អង្គុយ​នៅ​តុ​ធ្វើការ​របស់​អ្នក​ដើម្បី​បំបាត់​ភាព​ងងុយ​នេះ ។ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​បាន​សម្រាក​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​អាច​ជួយ​ផ្តល់​ថាមពល​ដែល​រាង​កាយ​របស់​អ្នក​ត្រូវការ​។ អ្នក​អាច​ចាប់ផ្តើម​ដោយ​ការ​ងាកក​ទៅ​ក្រោយ​បន្តិច និង​បង្វិល​ស្មា​របស់​អ្នក​ចុះឡើង
យឺត​ៗ ។ ធ្វើ​ដូចនេះ​ប្រហែល​ពីរ​នាទី វា​នឹង​អាច​ជួយ​អ្នក​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ