ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុសនាយ ក្រឹម ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កូនប្រុសម្នាក់របស់កំពូលតារាចម្រៀងលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅក្រឹម បានចេញដំណើរចេញទៅប្រទេសម៉ាលី ក្នុងនាមកងទ័ពកម្ពុជា ដើម្បីរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិកាលពីម្សិលមិញ ។…

រាជធានីភ្នំពេញ ៖ កូនប្រុសម្នាក់របស់កំពូលតារាចម្រៀងលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅក្រឹម បានចេញដំណើរចេញទៅប្រទេសម៉ាលី ក្នុងនាមកងទ័ពកម្ពុជា ដើម្បីរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិកាលពីម្សិលមិញ ។

  

រូបភាពជូនដំណើរពីសំណាក់ក្រុមគ្រួសារជាពិសេសវត្តមានរបស់នាយ ក្រឹម ដែលត្រូវជាឪពុក ត្រូវបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកជាមួយនឹងការសាទរពីប្រិយមិត្តគាំទ្រ ។

បើយោងតាមហ្វេសប៊ុករបស់ អ៊ុំ និមល ជាអ្នករួមការងារដឹកនាំកម្មវិធីជាមួយនាយ ក្រឹម បានបង្ហោះរូបជាមួយនឹងសារថា ក្តីស្រមៃតាំងពីកុមារភាព​រួមនឹងក្តីសង្ឃឹមរបស់គ្រួសាររបស់ប្អូនប្រុសបានដូចបំណងហើយ គឺនៅពេលដែលប្អូនស្លៀកសំលៀកបំពាក់ជាយោធារដ៏អង់អាចក្លាហាន ពោរពេញដោយទំនុកចិត្តខ្ពស់ដោយបានឆ្លងកាត់វគ្គហ្វឹកហ្វឺនអស់រយៈពេល៣ឆ្នាំ​យ៉ាងស្ទាត់ជំនាញ ឈានជើងឡើងយន្តហោះទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រ​អង្គការសហ ប្រជាជាតិ​នៅប្រទេសម៉ាលី ។ កាតព្វកិច្ចទៅបំរើជាតិរបស់ប្អូននៅថ្ងៃនេះគឺមិនធ្វើឱ្យឱពុកម្តាយដែលធ្លាប់បានទូន្មានទំនុកបម្រុងប្អូនខកបំណងឡើយបើតាមការញញឹមរបស់ពួកគាត់ ។ បងសូមជូនពរអោយប្អូនមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ដែលប្អូនត្រូវបំពេញ ។​ ទាំងនេះគឺដោយសារប្រទេសជាតិរបស់យើងមានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបយើងអាចបញ្ជូនទ័ពរបស់ខ្លួនទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ​(UN)បាន ។​ឡូយណាស់ពូក្រឹម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ