ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ពុក​ឆ្អឹង​អាការ​ដែល​អ្នក​គួរតែ​កត់សម្គាល់

5 ឆ្នាំ មុន

ធម្មតា​ជំងឺ​ពុក​ឆ្អឹង​ច្រើន​តែ​មិន​បង្ក​ជា​រោគ​សញ្ញា​អ្វី​ឲ្យ​យើង​ដឹង​ឡើយ ។ សញ្ញា​សំខាន់​ជំងឺ​ពុក​ឆ្អឹង​បង្ក​នោះ​គឺជា​ការ​ឈឺចាប់​ដែល​បណ្តាល​មក​ពី​ការ​បាក់ឆ្អឹង ។ សញ្ញា ផ្សេង​ៗ​ទៀត​ដែល​មាន​នោះ​គឺ​ស្រុញ​កម្ពស់ និង​ជំហរ​កោង​ខ្លួន ដែល​វា​បណ្តាល​មក​ពី​ការ​បាក់បែក​ឆ្អឹង​កង​ខ្នង​ដោយសារ​តែ​កៀប​ឆ្អឹង​ស្រុញ ។ ពេល​ខ្លះ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា​ជំងឺ​ពុក​ឆ្អឹង​នាំ​ឲ្យ​ឆ្អឹង​បាក់…

ធម្មតា​ជំងឺ​ពុក​ឆ្អឹង​ច្រើន​តែ​មិន​បង្ក​ជា​រោគ​សញ្ញា​អ្វី​ឲ្យ​យើង​ដឹង​ឡើយ ។ សញ្ញា​សំខាន់​ជំងឺ​ពុក​ឆ្អឹង​បង្ក​នោះ​គឺជា​ការ​ឈឺចាប់​ដែល​បណ្តាល​មក​ពី​ការ​បាក់ឆ្អឹង ។ សញ្ញា ផ្សេង​ៗ​ទៀត​ដែល​មាន​នោះ​គឺ​ស្រុញ​កម្ពស់ និង​ជំហរ​កោង​ខ្លួន ដែល​វា​បណ្តាល​មក​ពី​ការ​បាក់បែក​ឆ្អឹង​កង​ខ្នង​ដោយសារ​តែ​កៀប​ឆ្អឹង​ស្រុញ ។

ពេល​ខ្លះ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា​ជំងឺ​ពុក​ឆ្អឹង​នាំ​ឲ្យ​ឆ្អឹង​បាក់ ដែល​ធ្វើ​ឲ្យ​មិន​មាន​រោគ​សញ្ញា​អ្វី​ទាំងអស់ ។ អ្វី​ដែល​ញឹកញាប់​នោះ​គឺ វា​មានការ​បាក់បែក​ឆ្អឹង​ប្រភេទ​គាំ​គ្រា​ច្រើន​ទៅ​លើ​មនុស្ស​វ័យ​ចំណាស់ ។ នៅ​ពេល​ជំងឺ​ពុក​ឆ្អឹង​ធ្វើ​ឲ្យ​បាក់​ដល់​ឆ្អឹង​កង​ខ្នង ក្រៅពី​ពិការ​ភាព​រយៈពេល​វែង វា​អាច​បណ្តាល​ឲ្យ​ឈឺចាប់​នៅ​រាង​កាយ​ទាំង​មួល ជា​ពិសេស​នៅ​តំបន់​ដែល​ឆ្អឹង​កង​ខ្នង​នោះ​បាក់​តែ​ម្តង​។ ការ​បាក់ឆ្អឹង​នៅ​កន្លែង​ឆ្ងាយ​ពី​ឆ្អឹង​កង​ខ្នង​នឹង​ធ្វើ​ឲ្យ​ឈឺចាប់ និង​តឹង​ក្នុង​តំបន់​នៅ​ក្បែរ​នោះ (​កដៃ ប្រអប់ជើង កែងជើង សន្លាក់​ត្រគាក​។​ល​។​) វា​ក៏​អាច​ជា​ការ​ហើម ក្រហម និង​ជាំ​នៅ​កន្លែង​ទាំងនេះ​ដែរ ។

សញ្ញា​នៃ​ជំងឺ​ពុក​ឆ្អឹង​រួម​មាន ការ​ថតកាំរស្មីអ៊ិច CT ស្គេ​ន ឬ MRI ។ ជំងឺ​ពុក​ឆ្អឹង​អាច​បញ្ជាក់​​តាម​រយៈ​ការ​វាស់​កំហាប់​ឆ្អឹង (DEXA bone Mineral Density Scan)​។ ជំងឺ​ពុក​ឆ្អឹង​អាច​កើត​មាន​រយៈពេល​ច្រើន​ឆ្នាំ​មុន​ពេល​មាន​បញ្ហា​បាក់ឆ្អឹង ហេតុ​ដូច្នេះ​ហើយ​ទើប​ការ​វាស់​កំហាប់​ឆ្អឹង​អាច​ជួយ​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​ពុក​ឆ្អឹង​បាន និង​ចាប់ផ្តើម​ព្យាបាល​ដើម្បី​បង្ការ​ការ​ពុក​ឆ្អឹង​នៅ​ថ្ងៃក្រោយ ។

ជំងឺ​ពុក​ឆ្អឹង​ច្រើន​តែ​បង្ក​ឡើង​ដោយ​ការ​ភាព​ចាស់​ទៅ​តាម​អាយុ ។ យ៉ាងណាមិញ ជំងឺ​ពុក​ឆ្អឹង​អាច​បង្ក​ឡើង​ដោយ​ការ​កង្វះ​វីតាមីន D លើស​អ៊័​រ​ម៉ូ​ន​ប៉ា​រ៉ា​ទី​រ៉ូ​អ៊ី​ត លើស​អ័​៊​រ​ម៉ូ​នទី​រ៉ូ​អ៊ី​ត ប្រើ​ថ្នាំ Corticosteroids ច្រើន រាំងរដូវ មាន​ចំនួន​អ៊័​រ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ទិច​ក្នុង​ឈាម ញ៉ាំ​គ្រឿង​ស្រវឹង ជក់បារី រាង​ស្វិត មិនសូវ​មាន​ចលនា​រាង​កាយ និង​កង្វះ​ការ​បឺត​ស្រូប​ជីវជាតិ។ ជំងឺ​នេះ​ក៏​អាច​កើតជា​លក្ខណៈ​តំណពូជ​ដែរ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ